ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន«ការពង្រីកទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិនិងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា»

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន«ការពង្រីកទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិនិងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់​ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ថា សារៈសំខាន់នៃការធ្វើ​ពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលនឹងរួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃ​​សេដ្ឋកិច្ចកម្ពុជា ព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ (ប្រទេសចំណូលមធ្យមកម្រិតខ្ពស់) និងឆ្នាំ២០៥០ (ប្រទេសចំណូលខ្ពស់)។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិ​ជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំកុងត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។ លោកឧបនាយករដ្ឋមន្...
បណ្ឌិត គីម ហ៊ាង ថា​៖វិស័យដីធ្លីនៅកម្ពុជា នៅតែរក្សាភាពរឹងមាំ បន្តទៀតសម្រាប់ឆ្នាំ ២០២០ខាងមុខនេះ

បណ្ឌិត គីម ហ៊ាង ថា​៖វិស័យដីធ្លីនៅកម្ពុជា នៅតែរក្សាភាពរឹងមាំ បន្តទៀតសម្រាប់ឆ្នាំ ២០២០ខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-Cambodia បានឲ្យដឹងថាវិស័យដីធ្លីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយមានក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន បានសម្រុកវិនិយោគលើវិស័យអចលនទ្រព្យ ។ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងបែបនេះក្នុងពិធី ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខា និងអនុសាខារបស់ KW-កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា មានកត្តាធំៗមួយចំនួន ធ្វើឲ្យវិស័យនេះបន្ដភាពរឹងមាំសម្រាប់ឆ្នាំ២០២០ ខាងមុខនេះ រឹតតែរឹងមាំថែមទៀត ។ លោកបណ្ឌិត បានបន្ថែមថា «ឆ្នាំក្រោយវិស័យដីធ្លីនៅកម្ពុជា នៅតែបន្ដភាពរឹងមាំ ។ ព្រោះថា កម្ពុជាមានទីតាំងភូមិសាស្រ្ដល្អ ដោយមិនមានគ្រោះធម្មជាតិផ្សេងៗ កត្តាសេដ្ឋកិច្ចល្អ ដោយរក្សាបានកំណើនល្អប្រសើរ ជាក់ស្ដែងឆ្នាំនេះកំណើនសេដ្ឋកិច្ច រក្សាបានក្នុងបរិមាណ៧% នោះ គឺយោបាយដ៏រឹងមាំ ពេលនយោបាយរឹងមាំ សេដ្ឋកិច្ចនឹងរឹងមាំ...
ធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី ដល់​រោង​ម៉ាស៊ីនកិនស្រូវ 

ធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី ដល់​រោង​ម៉ាស៊ីនកិនស្រូវ 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ភ្នំពេញ​៖ លោកកៅ ថាច​ អគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន​សរុប ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ប្រមូល​ទិញស្រូវ ក្នុង​បំណង​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​ ។ ហើយធនាគារ​អភិវឌ្ឍន៍ជន បទ មាន​ចំនួន ៤០​លាន​ដុល្លារ និង​ថវិកា​របស់​រាជរដ្ឋាភិបាល ចំនួន ៥០ លាន​ដុល្លារ​ ។ លោកកៅ ថាច អគ្គនាយក​នៃធនាគារ​អភិវឌ្ឍន៍ជនបទ បានឲ្យដឹងបែបនេះ ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ។ លោកអគ្គនាយក​ បាន​បញ្ជាក់ថា  ធនាគារ​អភិវឌ្ឍន៍ជនបទ បានទទួល​នូវ​ពាក្យស្នើសុំ​ខ្ចី​ពី​រោង​ម៉ាស៊ីន កិនស្រូវ ចំនួន ១៥ ដែលមាន​ថវិកា​សរុប១៩,៩ លាន​ដុល្លារ​ ។ ដើម្បី​ត្រៀម​ទិញស្រូវ នៅពេល​កសិករ​ប្រមូល​ផល​នៅ​រដូវ​ច្រូតកាត់ នៅក្នុង​ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ ​។​ ​លោក ម៉ាក់ សឿន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន...
អ្នកវិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មករកឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា

អ្នកវិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មករកឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
វិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មកស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក្នុងនោះពួកគេក៏កំ​ពុងបំពេញទស្សនកិច្ច និងសម្លឹងមើលសក្ដានុពលមួយចំនួនលើវិស័យទេសចរណ៍នៅខេត្តកែប និងបានជួបពិភាក្សាជា​មួយលោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យទេសចរណ៍ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋា​ភិបាលកម្ពុជាផងដែរ។ រដ្ឋមន្ត្រី ថោង ខុន ជំនួបពិភាក្សានេះធ្វើនាព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែបលោកបានជម្រាបជូនក្រុមវិនិយោគិនជប៉ុនអំពីសក្ដានុពលលើវិស័យទេសចរណ៍នៅខេត្តកែប ពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរនេះជាឆ្នេរធម្មជាតិ តែមិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អវានឹងក្លាយជាមេដែកដ៏សំ​ខាន់​ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម...
ឧកញ៉ាលី យ៉ុងផាត់ ចំណាយទុនវិនិយោគជាង ២០០ លានដុល្លារអាមេរិក លើវិស័យកសិឧស្សាហកម្មដំណាំអំពៅ

ឧកញ៉ាលី យ៉ុងផាត់ ចំណាយទុនវិនិយោគជាង ២០០ លានដុល្លារអាមេរិក លើវិស័យកសិឧស្សាហកម្មដំណាំអំពៅ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ  អមដំណើរដោយលោកឧកញ៉ា លី យ៉ុងផាត់ និងសហការីបានអញ្ជើញពិនិត្យសកម្មភាព ប្រមូលផលអំពៅ និងខ្សែច្រវ៉ាក់ផលិតកម្មរបស់ រោងចក្រកិន និងផលិតស្កអំពៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ របស់លោកឧកញ៉ា លី យ៉ុងផាត់។ នៅ​ថ្ងៃទី ១៧ ខែធ្នូ​ ឆ្នាំ២០១៩នេះ ។ តាមការឲ្យដឹងពីអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ បានឲ្យដឹងថារោងចក្រមានសក្តានុពលផលិតក្នុងមួយថ្ងៃបានស្ករស ចំនួន ១ពាន់តោន និងស្ករឆៅ ចំនួន ១ពាន់តោន ដោយប្រើអំពៅប្រហែល ១ម៉ឺនតោន  ។​  ក្នុងនេះ៣០ភាគរយក្រុមហ៊ុនផលិត និង ៧០ ភាគរយទៀតទទួលបានពីការចុះកិច្ចសន្យា ទិញពីប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក។ ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ ទីផ្សារធំនាពេលបច្ចុប្បន្នគឺប្រទេសវៀតណាម និងក្នុងស្រុក ហើយទៅអនាគតត្រៀមរៀបចំឯកសារស្នើសុំនាំចេញទៅកាន់ទីផ្សារក្រៅតំបន់បន្ថែមទៀត។ លោករដ្ឋមន្រ្តី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិ...
ក្រុមហ៊ុនSmart Axiata បានបោះទុនវិនិយោគ១,៤០០លានដុល្លារលើច្ចេកវិទ្យាថ្មីនិងប្រព័ន្ធល្បឿនលឿន5G

ក្រុមហ៊ុនSmart Axiata បានបោះទុនវិនិយោគ១,៤០០លានដុល្លារលើច្ចេកវិទ្យាថ្មីនិងប្រព័ន្ធល្បឿនលឿន5G

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ប្រធានក្រុមហ៊ុន Axiata Group Berhad លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ក្នុងជំជួបពិភាក្សាការងារជាមួយសម្តេចតេជោនៅថ្ងៃ ទី ១៧ ខែធ្នូនេះថា ក្រុមហ៊ុន Smart Axiataបានបោះទុនវិនិយោគនៅកម្ពុជាអស់ប្រមាណ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។ លោកបានថ្លែងទៀតថា ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។ លោកបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ ហើយក្រុមហ៊ុន Smart Axiata នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀតដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំ...
ការព្យួរEBAឬមិនព្យួរមិនប៉ះពាល់ដល់បរិយាកាស​​វិនិយោគពីក្រៅប្រទេសមកកម្ពុជានោះទេ

ការព្យួរEBAឬមិនព្យួរមិនប៉ះពាល់ដល់បរិយាកាស​​វិនិយោគពីក្រៅប្រទេសមកកម្ពុជានោះទេ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ចាត់ទុកថា សភាពាណិជ្ជកម្មគឺជាគ្រឹះស្ថានឯកជនរបស់រដ្ឋ ហើយរឿង EBA គឺអនុវត្តទៅតាមជំហរ​បស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ហើយការព្យួរ EBA ឬមិនព្យួរមិនមានផលប៉ះពាល់ដល់បរិយាកាសអ្នកវិនិយោគពីក្រៅប្រទេសដែលកំពុង​តែវិនិយោគនៅកម្ពុជានោះទេ។ លោកឧកញ៉ាមានប្រសាសន៍ទៀតថា«យើងក្នុងនាមវិស័យឯកជន យើងមិនបារម្ភឬខ្វល់អ្វីនោះទេ ហើយ EBAនេះ លុះត្រាតែ១ឆ្នាំយ៉ាងយូរ ទើបអាចវាយតម្លៃបានពីផលប៉ះពាល់​ឬមិនប៉ះពាល់ ហើយចំណែកស្ថានភាពអ្នកវិនិយោគពីក្រៅប្រទេសនៅតែមានសកម្មភាពជាធម្មតាមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេ ពោលអ្នកវិនិយោគពី ជប៉ុន អាមេរិក និង​​​បណ្តាប្រទេសផ្សេងទៀតនៅតែមកទាក់ទងវិនិយោគធម្មតា»។ អ្នកវិនិយោគខាងលើរំពឹងថា កម្ពុជាសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននៅពេលខាងមុខដ៏ខ្លី ដែលនឹងធ្វើឲ្យកម្ពុជាយើងរួចពន្ធនាំចូល​ទៅចិន...
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើក ទី១៤ ឆ្នាំ២០១៩” នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានរួមចំណែក ផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា ដែលមានសន្តិភាពពេញបរិបូរ បង្ហាញពីបរិយាសកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យផ្សេងៗ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅជំរុញសកម្មភាពពាណិជ្ជកម្មក្នុង និងក្រៅប្រទេស និងបានផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសទាំងអស់បានជួបពិភាក្សាគ្នាសំដៅជំរុញការធ្វើធុរកិច្ច និងវិនិយោគទៅវិញទៅមកឱ្យកាន់តែសកម្មឡើ...
បុរី KS Residence នឹងបើកលក់ (Pre Sale) ចំនូន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ធ្នូ ២០១៩

បុរី KS Residence នឹងបើកលក់ (Pre Sale) ចំនូន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ធ្នូ ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បុរី KS Residence ត្រូវសាងសង់លើទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងបើកលក់ (Pre Sale) ចំនូន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ធ្នូ ២០១៩ នៅការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (KW Khmer Real Estate) លេខ២៨០ ផ្លូវ១៨២ ហៅផ្លូវទេព ផន ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ ១. បញ្ចុះតម្លៃ ៣% ដោយស្វ័តប្រវត្តិ សម្រាប់អ្នកទិញជាមន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ និងបងប្អូនកាន់អត្តសញ្ញាបណ្ណ័ ឬមានស្រុកកំណើតមកពីខេត្តស្វាយរៀង ព្រៃវែង និងកណ្តាល! ២. បញ្ចុះតម្លៃថែម ១០% ទៀតសម្រាប់អ្នកបង់លុយគ្រប់ភ្លាម! ៣. ធនាគារនឹងផ្តល់ប្រាក់កម្ចីចំនួន៧០% បើបង់គ្រប់៣០% ភ្លាមនឹងបានការបញ្ចុះតម្លៃ ៥% ៤ .បើបង់៣០% ក្នុង៣ខែនឹងបានការបញ្ចុះតម្លៃ ៣% បើបង់៣០% ក្នុង៦ខែនឹងបានការបញ្ចុះតម្លៃ ១%! ៥. ការរត់ការផ្ទេរឈ្មោះក្នុងប្លង់រឹង និងការបង់ពន្ធ័ប្រថាប់ត្រា ៤% គឺជាបន្ទុករបស់ KS Residence ដោយអ្នកទិញមិនបាច់បង់ប្រាក់ថែមទេ! ៦. ផ្ទះនិមួយៗមាន២ជាន់ ៣ប...
ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY មកដល់ហើយ

ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY មកដល់ហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY ចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញមកល្បឿននៃការកសាងប្រទេសជាតិក៏កាន់តែដើរលឿនទៅមុខ។ ក្នុងមួយរយៈពេលដ៏ខ្លីចុងក្រោយនេះ គឺកម្ពុជាបានសាងសង់ហេដ្ធារចនាសម្ព័ន្ឋជាច្រើនមានផ្លូវ ថ្នល់តូចធំ និងស្ពានកាត់ទន្លេ និងស្ពានអាកាសជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំនៅពាសពេញប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ ចំពោះការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាង សង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games) ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ២០២ ៣។ ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿន លឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អលឿនរហ័សទាន់ពេលនិងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតាដ...