ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

កម្ពុជា មានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

កម្ពុជា មានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចិន៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផល អំពីសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា បង្ហាញដល់វិនិយោគិន ធុរជន និងប្រជា ជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌលជាចំ...

រោងចក្រម្សៅដំឡូងមីក្រុមហ៊ុន ជា ទូច ត្រេឌីង អាចផលិតម្សៅមីបានចំនួន៣០០តោនក្នុងមួយថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។ លោកស្រី ជា តូច នាយកអ្នកគ្រប់គ្រងរោងចក្របានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ ទុនវិនិយោគ សាង សង់រោងចក្រនេះអស់ទឹកប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហិកតា ដែលបានសម្ភោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ រោងចក្រមានសមត្ថភាពផលិតម្សៅមីបានចំនួន ៣០០តោនក្នុងមួយថ្ងៃ ត្រូវការដំឡូងមីស្រស់ប្រមាណ ១ ២០០តោន ។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់បានចំនួន ៦០នាក់។ ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូល ទិញពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តងក្នុងតម្លៃ ៣៥០រៀល​ក្នុង១គីឡូក្រាម ដែលត្រូវការទុនប្រមូលទិញ ១ ២០០តោន ។ បច្ចុប្បន្នទីផ្សា...
ផ្សារមូលបត្រកម្ពុជា ថា៖ សន្ទស្សន៍ ផ.ម.ក.បានសន្ទុះងើបឡើងមកវិញបន្ទាប់ពីធ្លាក់១សប្តាហ៍មក

ផ្សារមូលបត្រកម្ពុជា ថា៖ សន្ទស្សន៍ ផ.ម.ក.បានសន្ទុះងើបឡើងមកវិញបន្ទាប់ពីធ្លាក់១សប្តាហ៍មក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖ ផ្សារមូលបត្រ កម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានផ្សព្វផ្សាយពី សន្ទស្សន៍ ផ.ម.ក. មានសន្ទុះងើបឡើងមកវិញបន្ទាប់ពីធ្លាក់១សប្តាហ៍មក ។ របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីមានការធ្លាក់ចុះ និងបានរក្សាលំនឹងថេររយៈពេល១សប្តាហ៍មក សន្ទស្សន៍ ផ.ម.ក. ក្នុងថ្ងៃនេះ បានងើបឡើងមកវិញដល់ ៧៦២,៧១ពិន្ទុ ពោលគឺមានការកើនឡើងប្រមាណ០,៥៣% ធៀបនឹងម្សិលមិញ។ កំណើននេះគឺបណ្តាលមកពីភាគហ៊ុន PPSP និងPAS ដែលថ្លៃភាគហ៊ុនទាំងពីរបានឡើងដល់២.៥៧០រៀល និង១៩.៥៨០រៀល មានការកើនប្រមាណ៥០រៀល និង១៨០ រៀល រៀងគ្នា ។ ខណៈដែលភាគហ៊ុនPPAP បានធ្លាក់ចុះមកត្រឹម១២.៣០០រៀល ភាគហ៊ុនPWSA និងGTIបានរក្សាលំនឹងថេរនៅថ្លៃ៥.៩២០រៀល និង៤.៤០០រៀល ។ ទំហំ ជួញដូរភាគហ៊ុនក្នុងថ្ងៃនេះ(២៦ ខែឆ្នូ ឆ្នាំ២១០៩​)មានចំនួន១៧,៣៧លានរៀល​៕...
 ​ក្រុមហ៊ុនជីប ម៉ុង លែន​ ទទួលសិទ្ធិគ្រប់គ្រងពេញលេញ​លើគម្រោង​ ហ្គ្រេន ភ្នំពេញ លើផ្ទៃដី២៦០ ហិកតា​

 ​ក្រុមហ៊ុនជីប ម៉ុង លែន​ ទទួលសិទ្ធិគ្រប់គ្រងពេញលេញ​លើគម្រោង​ ហ្គ្រេន ភ្នំពេញ លើផ្ទៃដី២៦០ ហិកតា​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានទទួលសិទ្ធិគ្រប់គ្រងពេញលេញលើគម្រោង ហ្គ្រេន ភ្នំពេញ អន្តរជាតិដែលស្ថិតនៅលើផ្ទៃដី២៦០ ហិកតា ក្នុងតំបន់សំខាន់នៃខណ្ឌ​សែនសុខ។ ការប្រកាសអបអរសាទររបស់ក្រុមហ៊ុន ជីប ម៉ុង លែន បានឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៩នេះ បានបញ្ជាក់ថា បន្ថែម​លើ​គម្រោង​ដែលមានស្រាប់ ជីប ម៉ុង លែននឹងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតបន្ថែមទៀត ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងគម្រោង ប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន​នេះ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​ជា​អ្នក​នាំមុខ​ក្នុង​អាជីវកម្ម​ជាច្រើនវិស័យដូចជា​ ការ​អភិវឌ្ឍលំនៅឋាន​ បេតុងលាយស្រេច​​ ការចែក ចាយ និងផលិត ស៊ីម៉ងត៍​​ ​ការ​ចែក​ចាយ ​ផលិតផល​​បរិភោគ ការផលិតស្រាបៀរ​ និងភេសជ្ជៈ​។ល។ តាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែក...
ហេតុអ្វីម្ចាស់អាជីវកម្មត្រូវចេះគណនេយ្យ?

ហេតុអ្វីម្ចាស់អាជីវកម្មត្រូវចេះគណនេយ្យ?

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅតាមក្រុមហ៊ុន ឬស្ថាប័នទាំងអស់ សុទ្ធតែមានគណនេយ្យករ ក្នុងការគ្រប់គ្រងចាត់ចែងប្រាក់ចំណូល ឬសាច់ប្រាក់របស់ស្ថាប័នទាំងមូល។ យ៉ាងណាមិញ ទោះបីជាមានគណនេយ្យករដែលមានភាពស្ទាត់ជំនាញយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្មផ្ទាល់មិន​យល់និងមិនចេះនូវជំនាញគណនេយ្យសោះ នោះនឹងមានហានិភ័យខ្ពស់ជាទីបំផុត។ កាលដែលម្ចាស់អាជីវកម្ម ត្រូវយល់ដឹងនូវជំនាញមួយនេះ គឺអាចការពារនូវករណីកេងបន្លំពីសំណាក់បុគ្គលិក និងការពានូវការ​រៀបចំរបាយការណ៍ចំណេញខាត ប្រាក់ចំណូល ទ្រព្យសម្បត្តិក្នុងស្ថាប័នចំណាយរបស់ស្ថាប័នដែលមិនត្រឹមត្រូវ ។ ដូច្នេះ ដើម្បីកាន់តែស៊ីជម្រៅនិងកាន់តែលម្អិតចូលរួមសិក្សាវគ្គជំនាញគណនេយ្យដើម្បីគ្រប់គ្រងអាជីវកម្មបានច្រើន រយៈពេលត្រឹមតែ ៤ថ្ងៃ ជាមួយគ្រូបង្វឹកចំនួន ២នាក់ រួមមាន លោក អោម សេងប៉ូរ៉ា និង លោក យ៉យ ពិសិដ្ឋ ធ្វើនៅរាជធានីភ្នំ​ពេញ។  ...
ផ្លូវជាតិលេខ៤កំពុងតែក្លាយជាគោលដៅសម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនិងលំនៅឋាន

ផ្លូវជាតិលេខ៤កំពុងតែក្លាយជាគោលដៅសម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនិងលំនៅឋាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ឆ្ពោះទៅកាន់ស្រុកអង្គស្នួលខេត្តកណ្តាលគេមិនភ្លេចទេ ការធ្វើដំណើរពីរាជធានីភ្នំពេញទៅដល់ផ្សារបែកចានស្ថិតចំងាយប្រ​មាណ៤០០ ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ក្នុងភូមិចំការត្រាច ឃុំពើក គេនឹងឃើញគម្រោងវិនិយោគរបស់ក្រុមហ៊ុន​​​​​​អចលនទ្រព្យមួយឈ្មោះ N&Y Realty ដែលកំពុងតែពុះដីឡូតិ៍មាន ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រ។ កាលពីឆ្នាំ២០១៨ កន្លងទៅតំបន់នេះ ចាប់ផ្តើមមានក្រុមហ៊ុនអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលសព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន ៤ហើយ កំពុងតែវិនិយោគនៅតំបន់នេះ ដោយអ្នកវិនិយោគទាំងនោះមើលពីសក្តានុពល និងម្យ៉ាទៀតស្ថិតនៅចំផ្លូវក្រវ៉ាត់ក្រុងរបស់រាជរដ្ឋាភិបាលជិតផ្លូវជាតិលេខ៤ ដែលតភ្ជាប់ទៅផ្លូវល្បឿនលឿនឆ្លោះទៅកាន់កំពង់ផែទឹកជ្រៅនៃក្រុងព្រះសីហ​​នុ។ សូមរំលឹកថា ដើមឡើយ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលជាតំបន់ស្ងាត់គ្មានមនុស្សចេញចូលច្រើននោះទេ បូករួមទាំងផ្លូវឬហេដ្ឋារចនាសម្ព័ន្ធតំបន់នេះតែម្តងធ្វើឲ្យប្រជា...
ក្រុមហ៊ុនAEON MALL (CAMBODIA) CO.,LTD. នឹងសង់ផ្សារទំនើបអ៊ីអនទី៣ តម្លៃជិត ៣០០លានដុល្លារ

ក្រុមហ៊ុនAEON MALL (CAMBODIA) CO.,LTD. នឹងសង់ផ្សារទំនើបអ៊ីអនទី៣ តម្លៃជិត ៣០០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហាញពីគម្រោង វិនិយោគធំៗចំនួន ៩នៅចុងឆ្នាំនេះ បានសម្រេចអនុម័តឲ្យធ្វើការវិនិយោគ ដែលមានតម្លៃទុនសរុបជិត ២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១ម៉ឺនកន្លែង។ បន្ទាប់ពីទទួលបានការសម្រេចអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសាង សង់ផ្សារទំនើប AEON Mall 3 ដែលមានទីតាំងស្ថិតនៅមហាវិថីសម្ដេចតេជោ ក្នុងតំបន់អភិវឌ្ឍទីក្រុងរណប ING City នឹងធ្វើការចាប់ផ្តើមបុកគ្រឹះ នៅដើមឆ្នាំ ២០២០ឆាប់ៗខាងមុខនេះ។ តាមគម្រោង ផ្សារទំនើបលំដាប់ពិភពលោក AEON Mall 3 នេះ នឹងចំណាយពេលសាងសង់ត្រឹម២៤ខែស្មើនឹងរយៈពេល២ឆ្នាំឱ្យរួចរាល់ ។ គម្រោងវិនិយោគដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័ត ហើយបានប្រកាសផ្សាយនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា គម្រោងផ្សារទំនើបអ៉ីអន ៣ ដែលវិនិយោគដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គឺនឹងត្រូវ សាងសង់ផ្សារទំនើប ដែលមានទី...
អ្នកជំនាញអចលនទ្រព្យថា៖ វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ នៅក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន

អ្នកជំនាញអចលនទ្រព្យថា៖ វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ នៅក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអចលនទ្រព្យបានឲកយដឹងថា ក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន ដោយមានសំណង់ធំៗជាច្រើនបានលេចឡើងជាបន្តបន្ទាប់។ លោកស្រី ចុង ជីងម៉ី ប្រធានសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ បើកជាផ្លូវការនៃច្រកទ្វារអន្តរជាតិបន្ថែមនៅក្រុងប៉ោយប៉ែត ធ្វើឲ្យវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅតំបន់ប៉ោយប៉ែត  កាន់ តែមានភាពល្អប្រសើរ ។ ក្រុមហ៊ុនធំៗជាច្រើនបាននាំគ្នាវិនិយោគ សាងសង់រោងចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន សំណង់ផ្ទះល្វែង និងបុរីជាដើម។ លោកស្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខាថ្មីចំនួន៤ និងអនុសាខាថ្មីចំនួន២ទៀតរបស់ KW-កម្ពុជា ។ នៅក្នុងចំណោមសាខាថ្មីទាំង៤ នោះ លោកស្រី ចុង ជីងម៉ី បានបើកដំណើរការសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត ។ និងលោកកាំង វណ្ណៈ បើកដំណើរការសាខា KW-កម្ពុជា នៅក្នុងខណ្ឌពោធិ៍សែនជ័យ ។ លោក កែវ សុជាតិ បើកដំណើរ...
តើតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុមានលក្ខណៈពិសេសដូចម្តេច!

តើតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុមានលក្ខណៈពិសេសដូចម្តេច!

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ (តសព) បានចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០១២ ដែលមានផ្ទៃដីទំហំ៦៨ ហិកតា ក្នុងនោះមាន៤៥ហិកតាសម្រាប់ជួលហើយតំបន់នេះមានការលើកទឹកចិត្តពិសេសជូនអតិថិជនដូចខាងក្រោម៖ ការលើកទឹកចិត្តដល់អ្នកវិនិយោគ - អនុញ្ញាតឲ្យជួលរយ:ពេលវែងរហូតដល់៥០ឆ្នាំ - លើកលែងពន្ឋនាំចូលលើសំភារ:បរិក្ខារផលិតកម្ម សំភារ:សំណង់និងវត្ថុធាតុដើម - មិនគិតពន្ឋលើការនាំចេញ - អាករលើតំលៃបន្ថែម ( VAT ) ត្រូវគិតតាមអត្រា( 0% ) សំរាប់ការនាំចូល - ការលើកលែងពន្ឋលើប្រាក់ចំណេញរហូតដល់រយ:ពេល៩ឆ្នាំ - សំរាប់ក្រុមគ្រួសារនិងវិនិយោគិនអនុញ្ញាតឲ្យមានទិដ្ឋាការអចិន្ត្រៃ ។ ឧត្តមភាពសម្រាប់អ្នកវិនិយោគ - ស្ថិតនៅក្នុងមណ្ឌលកំពង់ផែ ដែលអាចកាត់បន្ថយបានយ៉ាងច្រើននូវតំលៃដឹកជញ្ជូន ទាំងការនាំចូល-នាំចេញនិងពេលវេលា ។ - ការរៀបចំគម្រោងប្លង់និងសាងសង់បានប្រព្រឹត្តទៅដោយក្រុមអ្នកបច្ចេកទេសជប៉ុន និងក្រុមហ៊ុនជប៉ុន ។ - ជាទីតាំងដែលពុំធ្លាប់មា...
សហគ្រាស រ៉ូល្យា អ៊ិនធើប្រាយ សម្រេចប្តូរទីតាំងថ្មី ដើម្បីបង្ហាញពីសក្តានុពលលើទីផ្សារកម្ពុជា

សហគ្រាស រ៉ូល្យា អ៊ិនធើប្រាយ សម្រេចប្តូរទីតាំងថ្មី ដើម្បីបង្ហាញពីសក្តានុពលលើទីផ្សារកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ូ ច័ន្ទដារិទ្ធ នាយកប្រតិបត្តិ្កសហគ្រាស រ៉ូល្យា អ៊ិនធើប្រាយ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា សហគ្រាស រ៉ូល្យា អ៊ិន​ធើប្រាយ សម្រេចប្តូរទីតាំងថ្មី ដើម្បីបង្ហាញពីសក្តានុពលលើទីផ្សារកម្ពុជា ដែលការសម្រេចប្តូទីតាំងរបស់ខ្លួនជាផ្លួវការនេះ មានទីតាំងស្ថិតនៅផ្ទះលេខ ១២៨ ដេ៣និងដេ៤ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកបានលើកឡើងទៀតថា បច្ចុប្បន្ននេះ សហគ្រាសរ៉ូល្យា អ៊ិនធើប្រាយ មានទទួលសេវាកម្មបង់រំលោះ និងបញ្ចាំ ម៉ូតូ ឡាន ដែលអតិថិជនអាចមានបំណងចង់ខ្ចីនិងបញ្ចាំរបស់ទ្រព្យបានទៅតាមលទ្ធភាពអាចបង់សងត្រឡប់មកវិញតាមតម្លៃទ្រព្យចន្លោះពី៧០ ទៅ៨០%ផងដែរ។ លោកនាយកប្រតិបត្តិលើកឡើងទៀតថា« គោលបំណងធំរបស់សហគ្រាសយើងខ្ញុំចាប់ពីពេលនេះទៅ យើងបានផ្លាស់ប្តូរទី​តាំង​ថ្មីហើយ ដើម្បីធ្វើយ៉ាងណាពង្រីកវិសាលភាពរបស់ក្រុមហ៊ុនឲ្យបានកាន់តែធំបន្ថែមទៀតនៅលើទីផ្សារកម្ពុជាយើង ហើយដំបូងឡើយពីអគារតែ១ ល្វែងនោះទេ ប៉ុន្តែឥឡូវនេះក្រុម...