ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម(ផ្សារដារ)ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា ចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និងសាធារណជនទូទៅឱ្យបានជ្រាបថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាននៅតាមមូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលដល់ ការរៀបចំ ព្រឹត្តិការណ៍នេះ សូម...








