ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អេស្ប៉ាញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប អមដោយគណៈប្រតិភូកម្ពុជា នៅ​ព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រះរាជាណាចក្រអេស្ប៉ាញ។ ជាជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការអំពីសក្តានុពលវិជ្ជមានរបស់ព្រះរា​ជាណាចក្រកម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរ​បបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្...
ធនាគារពិភពលោក៖ វិស័យនាំចេញទំនិញនិងសេវា កម្មរបស់កម្ពុជាបានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច

ធនាគារពិភពលោក៖ វិស័យនាំចេញទំនិញនិងសេវា កម្មរបស់កម្ពុជាបានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ, ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ - សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុក បានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយថ្ងៃនេះ។ កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅ ឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួម ទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្តារឡើងវិញនូវលំហ សារពើពន្ធ និង...
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវអធិប្បាយរបស់ លោក សយ សុភាពរឿង លោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីព មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវអធិប្បាយរបស់ លោក សយ សុភាពរឿង លោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីព មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ

នយោបាយ, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចតេជោ ហ៊ុន សែន៖ « ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាពរឿង លោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីពបន្ទាប់ទៅក៏ មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ ។តាមពិតទៅលោក អាត់ ធន់ មាន ទំនាក់ទំនងជាមួយខ្ញុំជិត២០ឆ្នាំហើយ តែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំង ដើម្បីបានការទុកចិត្ត ពីចៅហ្វាយ បរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ១ឧសភា ២០២៤កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំង ចូលរួមជាមួយក្រុមប្រឆាំង រៀបចំទិវាពលកម្មអន្តរជាតិ ដើម្បីបង្ហាញថាខ្លួន ជាអ្នកប្រឆាំង។ ថ្ងៃ៣ ឧសភា ២០២៤ ខ្ញុំមានការ ភ្ញាក់ផ្អើលក្រោយមើលសារ របស់លោក សយ សុភាព ដែល លោកអាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីព ក្នុងករណីចាញ់ឆ្នោត។ ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំ អស់មួយរយៈមកហើយ ដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយ ខ្ញុំមិនច្បាស់។ រឿងបានផ...
បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្មនិងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា

បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្មនិងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សាធារណរដ្ឋកូរ៉េ: រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាច ក្រកម្ពុជា បានអនុញ្ញាតឱ្យលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនៃជំនួបនេះ លោក MARN Ki-jeong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយា...
ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សាធាររណរដ្ឋកូរ៉េ: ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ បានបន្ថែមថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្ដេចធិបតី លោកមានភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជាដែ...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនចំនួន០៩ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនចំនួន០៩ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ទីក្រុងសេអ៊ូល,សាធារណរដ្ឋកូរ៉េ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឱកាសអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េពីថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឆ្លៀតពេលវេលា ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន០៩ ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនដែល លោកឧបនាយករដ្ឋមន្ត្រី ទទួលជួបនាឱកាសនេះរួមមាន ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន Emart, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Hanshin Engineering Construction, ក្រុមហ៊ុន Camko Motor & Camko Infracore, និងក្រុមហ៊ុនសារព័ត៌មាន Maekyung Media News ផងដែរ។ មានប្រសាសន៍លើកឡើងក្នុងជំនួបខ...
កម្ពុជា និងសាធារណរដ្ឋកូរ៉េឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”

កម្ពុជា និងសាធារណរដ្ឋកូរ៉េឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កូរ៉េ: ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះលោកប្រធានាធិបតី បានគូសបញ្ជាក់ថា ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និ...
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​ជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​ជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ទីក្រុងតូក្យូ, ជប៉ុន៖ កាលពីរសៀលថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោក​ ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ចនៅទីស្នាក់កណ្តាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍ធុរកិច្ចទាំងពីរឱ្យកាន់តែស្អិតល្មួតបន្ថែមមួយកម្រិតទៀត។ មានមតិក្នុងជំនួបខាងលើ លោក​​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានរៀបចំកម្មវិធីផ្គូផ្គងដ៏មានតម្លៃនាឱកាសបេសកកម្មគោះទ្វារវិនិយោគរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថាសហគ្រាសដែលបានចូលរួមក្នុងជំនួបផ្គូផ្គងសុទ្ធសឹងតែជាសហគ្រាសដែលបានចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ត...
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជាដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជាដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសចិនជាមួយវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាតភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដែលមានបំណងចង់ចូលរួមចំណែកជាមួយវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាស្របនឹងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរជាង ៨លាននាក់។ លើសពី...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤នេះរៀបានបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី។ កម្មវិធីនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន,លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច, លោកស្រី សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ។ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ព្រមទាំង​ លោកលោកស្រី តំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបផ្សេងទៀតផងដែរ។...