អគ្គនាយកដ្ឋាន«ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) បានរៀបចំសិក្ខាសាលាស្ដីពី «សុវត្ថិភាពផលិតផល និងការប្រមូលផលិតផលត្រលប់មកវិញ»
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) បានរៀបចំសិក្ខាសាលាស្ដីពី «សុវត្ថិភាពផលិតផល និងការប្រមូលផលិតផលត្រលប់មកវិញ» ក្រោមអធិបតីភាព លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អ្នកជំនាញការអូស្ត្រាលី លោក Davin Phillips ជានាយកនៃវិទ្យាស្ថានស្រាវជ្រាវនិងវិភាគ និងលោកស្រី Carolyn Mooney-ជាជំនួយការ នៃគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្រ្តាលី ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន លោកប្រធានសាខា ប្រធានការិយាល័យ នៃសាខា ក.ប.ប. រាជធានី ខេត្ត សរុបចំន...








