រាជរដ្ឋាភិបាលកំពុងសម្រួចឆន្ទៈយ៉ាងមោះមុតក្នុងការងារកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលថានៅក្នុងនីតិកាលទី៦ នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤ដែលជាឧបករណ៍គោលនយោបាយដ៏សំខាន់បំផុត សម្រាប់អនុវត្តកម្មវិធីនយោយបាយរបស់ខ្លួន និងកំពុងសម្រួចឆន្ទៈយ៉ាងមោះមុតឥតរាថយ ក្នុងការបន្តជំរុញអនុវត្តការងារកែទម្រង់ស៊ជម្រៅលើគ្រប់វិស័យ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា នៅក្នុងនីតិកាលទី៦នេះនៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជាឧបករណ៍គោលនយោបាយដ៏សំខាន់បំផុតសម្រាប់ អនុវត្តកម្មវិធីនយោយបាយរបស់ខ្លួនសំដៅឆ្លើយតបទៅ នឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជា ជនផងព្រមទាំងសំដៅកសាងមូលដ្ឋានច្បាប់ទាំងងឡាយឆ្ពោះទៅគោលដៅនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្...








