អគ្គនាយកក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងឡើងធ្វើបទបង្ហាញពីការលក់សិទ្ធិអាជីវកម្ម (Franchise)
ភ្នំពេញ៖ លោក សែ ឡាឡូត អគ្គនាយកក្រុមហ៊ុន អង្ករខ្មែរប្រណិត និងជាសមាជិករបស់ BNI President Chapter នឹងធ្វើបទបង្ហាញពីការលក់សិទ្ធិអាជីវកម្ម (Franchise) ក្រុមហ៊ុនអង្ករខ្មែរប្រណិត ដូច្នោះសូមគោរពអញ្ជើញ លោក លោកស្រី ម្ចាស់ក្រុមហ៊ុនទាំងឡាយដែលមានចំណាប់អារម្មណ៍សូមធ្វើការចុះឈ្មោះដើម្បីចូលរួមចាប់ពីពេលនេះតទៅ។
លោកបានមានប្រសាសន៍បញ្ជាក់ថា«ក្នុងការចូលរួម លោក លោកស្រីអាចទទួលបានឱកាសវិនិយោគជាមួយក្រុមហ៊ុន អង្ករខ្មែរប្រណិត និងទទួលបានចំណេះដឹង និងបទពិសោធន៍ពីវិស័យស្រូវ អង្ករ ថែមទាំងមានការចូលរួមពីម្ចាស់អាជីវកម្ម ឫក្រុមហ៊ុន ពី 30នាក់ ទៅ 50នាក់ ដែលលោក លោកស្រី អាចធ្វើទំនាក់ទំនងជាមួយគ្នាបាន »។
លោកអគ្គនាយកបានបន្ថែមថា ក្រុមហ៊ុន អង្ករខ្មែរប្រណិត គឺជាផលិតផល និងសេវាផ្គត់ផ្គង់អង្ករខ្មែរ ធម្មជាតិក្នុងប្រទេស និងក្រៅប្រទេស ហើយសម្រាប់អ្នកដែលចង់ទទួលទានអង្ករល្អនិងឆ្ងាញ់មានគុណភាពសូមមកជាវនៅក្រុមហ៊ុនផ្ទ...








