ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

៥ខែឆ្នាំ២០១៩​នេះ​ក្រសួងរ៉ែនិងថាមពលប្រមូលចំណូលមិនមែនសារពើរពន្ធបានជាង៤៥ពាន់លានរៀល

៥ខែឆ្នាំ២០១៩​នេះ​ក្រសួងរ៉ែនិងថាមពលប្រមូលចំណូលមិនមែនសារពើរពន្ធបានជាង៤៥ពាន់លានរៀល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ នេះ ក្រសួងរែនិងថាមពលប្រមូលចំណូល មិនមែនសារពើរពន្ធពីវិស័យរ៉ែ ថាមពល និងវិស័យប្រេងកាត បានចំនួនជាង ៤៥ ពាន់លានរៀល ក្នុងនោះការប្រមូលចំណូលតាមរយៈក្រុមការងារ នឹងទារបំណុលបានចំនួនប្រមាណ ៥៤៣ លានរៀល ។ យោងតាមរបាយការណ៍ពី លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បង្ហាញថា ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការងារនេះក្រសួងបានលើកផែនការសកម្មភាព ការងារកែទម្រង់សំខាន់ៗមួយចំនួន ជាពិសេសនៅក្នុងអណត្តិទី៦នេះ ដែលក្រសួងបានចាត់ទុកថា ជាឆ្នាំនៃការប្រមូលផលធ្វើយ៉ាងណាជម្រុញឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ។ នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៩ នេះ ក្រសួងរ៉ែ និងថាមពលប្រមូលចំណូល មិនមែនសារពើរពន្ធ ពីវិស័យរ៉ែថាមពល និងប្រេងកាតបានចំនួនជាង ៤៥ពាន់លានរៀល ស្មើរនឹងប្រមាណជាង ៥៥% ក្នុងនោះការប្រមូលចំណូលតាមរយៈក្រុមការងារ នឹងទារបំណុលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចំនួន៥៤៣ លាន រៀ...
​​សំណង់អគារ​​ខ្ពស់​ៗ​​​ក្បែរនៅទីក្រុង​កោះពេជ្រនឹងក្លាយជាតំបន់សេដ្ឋកិច្ច​ឈានមុខ​​​​​​

​​សំណង់អគារ​​ខ្ពស់​ៗ​​​ក្បែរនៅទីក្រុង​កោះពេជ្រនឹងក្លាយជាតំបន់សេដ្ឋកិច្ច​ឈានមុខ​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នក​ជំនាញអចលនទ្រព្យបាន​​ចាត់ទុក​​សំណង់អគារ​​ខ្ពស់​ៗ​​​ស្ថិត​​​ក្បែរតំបន់​​​កោះពេជ្រនេះ​​នឹងក្លាយ​​ជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម​​​ឈានមុខ​​​​នាពេលដ៏ខ្លី​​​ខាមុខ​​នេះ​​​។​​​ លោក ផិត សេរីវឌ្ឍន៍​ ប្រធានក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន​អចលនទ្រព្យ​​(WHP)បានមានប្រ​​​សាសន៍​ថា ការរីកដុះដាលអគារ​ខ្ពស់​ៗ​​ច្រើន​​នៅកណ្តាលទីក្រុង​ពិសេស​នៅក្បែរតំបន់​កោះពេជ្រ​នេះបង្ហាញពី​​​សោភ័ណភាពរាជធានី​​​​ភ្នំពេញ​​ហើយបើ​​​ធៀប​កាលពីប៉ុន្មានឆ្នាំមុន​​តំបន់​នេះ​​​ជាដីទំនេរ និងមានអគារចាស់ៗ​​​​សល់​​ពីមុន​មក​​។​​ លោក​បា​នអះអាង​​ទៀតថា«បច្ចុប្បន្ន​​តំបន់​ក្បែរកោះពេជ្រ​​បាន​ផ្លាស់ប្តូរ​​ជាសំណង់​អគារ​ទំនើប ​ថ្មីៗ​​​​​​ជាកន្លែងទាក់ទាញ​​សម្រាប់​អ្នក​វិនិយោគិនមកពី​​​​បរទេស​​​ ​​​ព្រោះ​មាន​​​​​​​​​សំណង់​អគារនិងខុន​ដូ​​កំពុងក្លាយជា​តំបន់ទាក់ទាញ​​បំផុត​​សម្រាប់​ប្រទេស​កម្ពុជា»​​។​ សម្រាប់ ​លោក ហាក់ គឹមសួន អាយុ ៤០ឆ្នាំ​ បុគ្គលិក​...
ប្រធានSMEកម្ពុជា​​ប្រាប់សមាជិក​ឲ្យ​​ត្រៀមខ្លួនឲ្យហើយ​​ដើម្បី​​​​​​​​​ចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​​​​

ប្រធានSMEកម្ពុជា​​ប្រាប់សមាជិក​ឲ្យ​​ត្រៀមខ្លួនឲ្យហើយ​​ដើម្បី​​​​​​​​​ចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​លោក​ឧកញ៉ា​ តែ តាំងប៉​ ប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូច ​​​និងមធ្យម​កម្ពុជា(FASMEC)​​បាន​ជំរុញឲ្យស​​ហគ្រាស​​ខាតតូចនិងមធ្យម​​​​ត្រូវចាប់​ឱកាសឲ្យ​បា​ននៅពេលខាងមុខ​​ ដើម្បី​​ចាប់ដៃគូរ​​​វិនិយោគនិ​ង​​ក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​ ខណៈដែល​​កន្លងទៅទស្សនកិច្ច​​របស់​សម្តេតេជោ​​ទៅជប៉ុន​​​​​​បានបង្ហាញ​ពីការ​​​លើក​​ទឹកចិត្ត និងការទាក់ទាញវិនិយោគ​​ ជប៉ុនដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា។​ ​លោក​បានមានប្រសាសន៍ថា អ្នក​​វិនិយោគជប៉ុន​នេះ​ក៏នឹងផ្ដល់ផលប្រយោជនជាច្រើនដល់សហគ្រាសធុនតូច និងមធ្យម ផងដែរ ជាពិសេស ការផ្ទេរ​​បច្ចេកវិទ្យានិង​​ការធ្វើជាដៃគូសហការ​​ដើម្បីការពង្រីកទីផ្សារថែមទៀតផង ។​​ លោក​ឧកញ៉ា​អះអាង​ទៀតថា«​​​​​សហគ្រាសធុនតូច​​និងមធ្យ​មនៅកម្ពុជា​​គួរតែចាប់ឱកាសឲ្យ​បាន​នៅពេលខាង​​​​​មុខ ខណៈដែល​រាជរដ្ឋាភិបាលកម្ពុជា​​បាន​បើកច្រក​ឲ្យ​មានការវិនិយោគច្រើនពីប្រទេសជប៉ុន​​​ហើយ​នេះជា​​​ឱកាសមួយ​ដ៏ល្អ ​​សម្រាប់អ្នកវិនិយ...
ទំនាក់ទំនងល្អពីអតីតកាល​ធ្វើ​ឲ្យ​​ចិន​​មក​​វិនិយោគ​​​​ជួយ​​​​កម្ពុជា​​​​​ក្នុងការអភិវឌ្ឍ​​​​សេដ្ឋកិច្ច​និង​សង្គម​​​​​​

ទំនាក់ទំនងល្អពីអតីតកាល​ធ្វើ​ឲ្យ​​ចិន​​មក​​វិនិយោគ​​​​ជួយ​​​​កម្ពុជា​​​​​ក្នុងការអភិវឌ្ឍ​​​​សេដ្ឋកិច្ច​និង​សង្គម​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា ប្រទេសចិន​បានជួយ​កម្ពុ​​​ជា​យ៉ាងច្រើន ​​​តាមរយៈ​​​លំហូរវិនិយោគលើ​​វិស័យ​ជាច្រើន ​ជាពិសេសនោះ​​​​​​​ជួយ​​​អភិវឌ្ឍ​​​​​លើវិស័យសំណង់​​ មានអគារខ្ពស់ៗ តំបន់សេដ្ឋកិច្ចពិសេស​នឹងជួយ​​ជំរុញកំណើន​​​សេដ្ឋកិច្ចជាតិ​ផងដែរ​​​។​ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាបានមានប្រសាសន៍​ថា ​​​​​​បច្ចុប្បន្ន​​​នេះ​​វិនិយោគិនចិន​មក​កាន់​ប្រទេសកម្ពុជាច្រើន ​​​​​គឺដោយសារតែ​​ប្រទេសទាំងពីរ​មានទំនាក់ទំនង​ជិតស្និទ្ធ​​និងគ្នាតាំង​​​ពីសម័យ​​សង្គម​រាស្រ្តនិយម​មក​​​​​​ ហើយ​ជាពិសេសនោះ​កម្ពុជា​​បាន​​​ស្ថិតក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ​របស់​​ចិន​​​ ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម​​​ ហេតុដូច្នោះលំហូរវិនិយោគចិន​​​ពេលនេះ​​ជាសញ្ញាដ៏ល្អ​​​ដើម្បី​​​​អភិវឌ្ឍប្រទេសកម្ពុជា។​ ​​លោក​ឧកញ៉ា​អះអាងទៀតថា«យើងឃើញចំណុចគួរឲ្យ​ចាប់អារម្មណ៍នោះ​​​​​​​​វិនិយោគិន​ចិន​បានចូលម​កអភិវឌ្ឍនៅខេត្ត​ព្រះសីហ...
កំណើនសេដ្ឋកិច្ចចិនកើនឡើងក្នុងកម្រិតទាបនៅត្រីមាសទី២ឆ្នាំ២០១៩នេះ

កំណើនសេដ្ឋកិច្ចចិនកើនឡើងក្នុងកម្រិតទាបនៅត្រីមាសទី២ឆ្នាំ២០១៩នេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតទាបនៅត្រីមាសទី២នៃឆ្នាំ២០១៩នេះ ក្នុងកម្រិតត្រឹមតែ ៦.២% ដែលជាកំណើនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។នេះបើយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន លោក Mao Shengyong ។ លោក ម៉ៅ សេងយ៉ុង បានបន្ថែមថា កំណើនសេដ្ឋកិច្ចចិនបានធ្លាក់ចុះក្នុងកម្រិតទាបនៅឆ្នាំ២០១៩នេះ គឺដោយសារផលប៉ះពាល់ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ សូមរំលឹកថា កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ កំណើនសេដ្ឋកិច្ចចិនបានកើនឡើង ៦.៤% គឺខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២នៃឆ្នាំនេះ ប៉ុន្តែនៅតែទាបជាងកាលពីប៉ុន្មានឆ្នាំមុន ៕...
ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ)

ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ និងត្រូវបាននិរាករណ៍ដោយអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ ស្តីពីធនាគារអភិវឌ្ឍន៍ជនបទក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតម្រូវការនិងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតំបន់ជនបទដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ ធ.អ.ជ ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋដែលមានឧបនិស្ស័យជាគ្រឹះស្ថានធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំនិងគ្រប់គ្រងសកម្មភាពរបស់ខ្លួន ។ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ។ ចក្ខុវិស័យ នៃ ធ.អ.ជ គឺការប្រែក្លាយទៅជាធនាគាររឹងមាំ និងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ដែលពិតជាអាចចូលរួមអភិវឌ្ឍន៍វិស័...
សេដ្ឋវិទូរកម្ពុជាលើកឡើងអំពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង ចិន

សេដ្ឋវិទូរកម្ពុជាលើកឡើងអំពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង ចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានចាត់ទុកថា«បញ្ហាសាកលភាវូនីយកម្ម ដែលនាំមកនូវទាំងវិជ្ជមាននិងអវិជ្ជមាន សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសតូច នៅពេលដែលមហាអំណាចទាំងពីរលើសាកលលោកកំពុងតែប្រឈមមុខដាក់គ្នានោះ នាំមកនូវផលបះពាល់ទាំងអស់គ្នាមិនមែនតែប្រទេសកម្ពុជានោះទេ»។ សេដ្ឋវិទូកម្ពុជានិងអ្នកវិនិយោគថ្មីៗនេះបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគបរទេស ខណៈដែលសហរដ្ឋអាមេរិកកំពុងតែជម្លោះពាណិជ្ជកម្មនិងប្រទេសចិន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចបានចាត់ទុកប្រទេសចិនគឺ ជាប្រទេសឆ្លាតមួយ ដែលអាចទប់ស្កាត់នឹងការបង្កហេតុទប់ស្កាត់របស់អាមេរិក ហើយការរបាំងពាណិជ្ជកម្មនេះគ្រាន់តែជាការសាកល្បងគ្នាតែប៉ុណ្ណោះមិនអាចទៅជាសង្រ្គាមទេ តែគ្រាន់តែការតម្លើងសាច់ដុំដាក់គ្នាតែប៉ុណ្ណោះ។ លោកឧកញ៉ា លឹម ហេង អនុប្រ...
វិស័យ​​​ហិរញ្ញវត្ថុ​​​​​​មានសារសំខាន់​ក្នុង​​​ការ​អភិវឌ្ឍមុខជំនួញ​​​ ​​​​​​

វិស័យ​​​ហិរញ្ញវត្ថុ​​​​​​មានសារសំខាន់​ក្នុង​​​ការ​អភិវឌ្ឍមុខជំនួញ​​​ ​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នក​ជំនាញផ្នែក​​​​​​​​វិស័យ​ហិរញ្ញវត្ថុ​បា​នចាត់ទុកថា ​​ការរីកលូតលាស់​​​​វិស័យ​ធនាគារនិងហិរញ្ញវត្ថុ​​​​​​​​​​​​​នៅ​កម្ពុជា​​​​មានសារៈសំខាន់ណាស់​​​​ក្នុងការ​ជម្រុញ​​​​​​​សេដ្ឋកិច្ច ​​​​​​​និងអភិវឌ្ឍន៍​​​មុខជំនួញ​​​។​​​ លោកឩកញ៉ា ហួត អៀងតុង ទីប្រឹក្សា​​​សមាគម​មីក្រូហិរញ្ញវត្ថុ​​​​កម្ពុជា​​​​បាន​ថ្លែងថា ​វិស័យ​មីក្រួហិរញ្ញវត្ថុ​បាន​បំពេញតួនាទី​របស់​ខ្លួន​​យ៉ាងសកម្ម​​​​​​​​​ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជាពិសេស​ក្នុងបរិបទនៅកម្ពុជា​​​​សព្វថ្ងៃ​​ វិស័យ​មួយ​នេះ​​​​​បាន​​​​​​​​​​​បន្សាំខ្លួន​​​យ៉ាងជិតស្និទ្ធជាមួយ​ជីវភាពរស់​នៅរបស់​ប្រជាពលរដ្ឋ ​​និងការ​​​​​អភិវឌ្ឍន៍អាជីវកម្មបន្ថែម​​​​​។​ លោក​ឩកញ៉ា​បាន​លើកឡើងថា វិស័យ​​​​ហិរញ្ញវត្ថុ​នៅក្នុងសេដ្ឋកិច្ច​​​​គឺ មានសារៈសំខាន់​ណាស់​​​ ព្រោះ​​​ ​​​​គ្រឹះស្ថាន​ទាំងអស់នោះ​​​​​បាន​ទៅ​​​ដល់​ជិតប្រជាពលរដ្ឋ​ និង​​​​បាន​​​​ប្រាក់ទុន ​​​​​ ​សម្រាប់​​​​បង្កើតមុខរ...
ក្រុមហ៊ុន ហួ៊ត ជា ប្រកាសលក់ម៉ាកយីហោអាជីវកម្ម ចំពោះអ្នកចង់បើកអាជីវកម្មដំបូងលើវិស័យសំណង់

ក្រុមហ៊ុន ហួ៊ត ជា ប្រកាសលក់ម៉ាកយីហោអាជីវកម្ម ចំពោះអ្នកចង់បើកអាជីវកម្មដំបូងលើវិស័យសំណង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ​លោក ហួ៊ត ជា នាយក​ប្រតិបត្តិ​​​​​ក្រុមហ៊ុន​​ ហួ៊ត ជា នាំចូលនិងចែកចាយសម្ភារៈសំណង់​​​​បានមានប្រសាស​​ន៍​​​ឲ្យដឹង​​​ថា ក្រុមហ៊ុន​ឈ្មោះ ហូ៊ត ជា នាំចូល និងចែកចាយសម្ភារៈ​សំណង់​​​​ ​​បាន​​​ប្រកាសលក់​ម៉ាកយីហោអាជីវកម្ម​​​​​​​ដល់សហគ្រិន​វ័យ​ក្មេង​​​​នៅ​​​កម្ពុជាចាប់ពីពេលនេះទៅ ដល់​អ្នក​​ដែលមាន​បំណងចង់​​ចាប់​ផ្តើមបើកអាជីវកម្មដំបូង​​ ដោយ​គ្រាន់តែទិញសិទ្ធិអាជីវកម្ម​រួចជាស្រេចពីក្រុមហ៊ុន ហួ៊ត ជា​​​​​​នោះអ្នកនឹង​​​អាចបើក​អាជីវកម្ម​បាន​​​​​។​ លោក​បានមានប្រសាសន៍បន្តទៀតថា« ​​ពីមុន​ក្រុមហ៊ុន​ហួ៊ត ជា គ្រុប​វិនិយោគនាំចូលគ្រឿងសំណង់ពីក្រៅប្រទេស ដើម្បីផ្គត់​ផ្គង់តម្រូវការលើ​វិស័យ​​សំណង់ ​​ប៉ុន្តែ​​​​ដោមើលឃើញពី​​​ឱកាសថ្មីៗថែមទៀតនោះ​​​ ក្រុមហ៊ុន​បានស​​​​​​ប្រកាសលក់​ម៉ាកយីហោ ​​ដល់​អ្នក​ចង់​បង្កើតអាជីវកម្ម​ថ្មីថ្មោង ជាពិសេស​សហគ្រិនវ័យក្មេង​​​​ ដោយ​​មិនចាំបាច់​​​ត្រូវការដើមទុន​ច្រើន​ម៉ឺនដុល្លារ​​​​នោះ»។​ ...
ក្រសួងពាណិជ្ជកម្ម ៖ លើកទឹកចិត្តអង្គភាព និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 

ក្រសួងពាណិជ្ជកម្ម ៖ លើកទឹកចិត្តអង្គភាព និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សហការពង្រឹងការងារអនុវត្ត គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទាក់ទាញទំនុកចិត្តពីដៃគូអភិវឌ្ឍន៍ និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករក្រីក្រ នៅក្នុងប្រទេសកម្ពុជា។ លោក រដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពនគម្រោង AIMS កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីរម្លឹកឡើងវិញអំពីសាវតា និងវត្ថុបំណងរបស់គម្រោង ដែលផ្តោតសំខាន់លើការអភិវឌ្ឍច្រវាក់តម្លៃផលិតផល (ស្រូវ, ដំឡូងមី, មាន់ស្រែ, បន្លែ និងសូត្រឆៅ) ដោយតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ សូមបញ្ជាក់ថា AIMS គឺជាគម្រោងដ៏ធំមួយ របស់ក្រ...