រដ្ឋលេខាធិការពាណិជ្ជកម្មពន្យល់អំពីអត្ថប្រយោជន៍ច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់បម្រើការអភិវឌ្ឍសហគ្រាសធុនតូចនិងធម្យម
(ព្រះវិហារ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា បានលើកឡើងអំពីសារៈសំខាន់នៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់វិសាលភាពនៃច្បាប់នេះ ដើម្បីការពារស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ផលិតករ និងសិប្បករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម(SMEs) នៅក្នុងប្រទេសកម្ពុជា ស្របតាមនិន្នាការ និងបរិបទសាកលភាវូបនីយកម្ម។
លោក រាជ រ៉ា បានគូសបញ្ជាក់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍ SMEs» រៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ថា«ក្រសួងពាណិជ្ជកម្ម តែងចាត់ទុក SMEs គឺជាដៃគូមិនអាចខ្វះបាន! ក្រៅពីការគាំទ្រផ្លូវច្បាប់ ក្រសួងបានជួយស្វែងរកទីផ្សារ និងប្រភពទុន និងបានចងក្រងជាសមាគមពាណិជ្ជកម្ម ដូចជា៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់។ល។ យើងក៏បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ...








