ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត
ចិន ជំរុញឲ្យអាមេរិកបញ្ឈប់ការចោទប្រកាន់គ្មានការទទួលខុសត្រូវ លើបញ្ហាសន្តិសុខ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីការអះអាងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អ្នកស៊ើបការណ៍ និងពួក Hacker ពីប្រទេសចិន និងកន្លែងផ្សេងទៀតពីការចូលប្រើការស្រាវជ្រាវសិក្សាលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន។
លោកស្រីបានបន្តថា រដ្ឋាភិបាលចិនតែងតែប្រឆាំងនឹងការវាយប្រហារដោយការលួចចូល និងបំពានបច្ចេកវិទ្យាព័ត៌មាន។ ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមា...








