ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ រដ្ឋាភិបាលចិន បាននិយាយព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង្ស័យជាវត្ថុប្រើសម្រាប់ឈ្លបយកការណ៍លើទឹកដីអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) មិនបានផ្តល់ព័ត៌មានលម្អិត និងមិនបានកំណត់អត្តសញ្ញាណស្ថាប័នអាមេរិក ដែលចិនព្រមានចាត់វិធានការសងសឹកនោះទេ។ រដ្ឋាភិបាលចិនបានប្រកែកថា បាឡុងនោះ គឺជាអាកាសយានគ្មានមនុស្សបើក ដែលត្រូវបានហោះហើរខុសគន្លងដោយចៃដន្យ ហើយបាននិយាយចោទប្រកាន់សហរដ្ឋអាមេរិកថា បញ្ចេញប្រតិកម្មខ្លាំងពេក រហូតយន្តហោះចម្បាំងប្រភេទ F-22 ដើម្បីបាញ់ទម្លាក់ប៉េងប៉ោងនោះ។ ចាប់តាំងពីការបាញ់ទម្លាក់បាឡុង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មចំពោះអង្គភាពចំនួនប្រាំមួយរបស់ចិន ដែលយោធាអាមេរិកយល់ថា មានជាប់ទាក់ទងកម្មវិធីអវកាសរ...
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី នៅទួរគី និងស៊ីរី បន្តកើនឡើងដល់ជិត៨ ០០០នាក់

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី នៅទួរគី និងស៊ីរី បន្តកើនឡើងដល់ជិត៨ ០០០នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ីស្តាន់ប៊ុល៖ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅភាគខាងត្បូងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី បន្ទាប់ពីមានការរញ្ជួយដីដ៏ធំចំនួនពីរលើក កាលពីថ្ងៃចន្ទ។ មនុស្សស្លាប់ បានកើនឡើងដល់ជិត ៨ ០០០នាក់ ខណៈមន្ត្រីរដ្ឋាភិបាលព្រមានថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងជាបន្តបន្ទាប់ទៀត ព្រោះមនុស្សបាត់ខ្លួនច្រើនណាស់ ដោយកប់នៅក្រោមគំនរបាក់បែក។ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកបន្តដល់យប់ត្រជាក់ទីពីរ ពេលវេលាកំពុងអស់សម្រាប់អ្នកជួយសង្គ្រោះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក។ សាច់ញាតិរបស់ជនរងគ្រោះដែលរស់នៅក្នុងអគារបាក់រលំបានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏គួរឱ្យភ័យខ្លាចនៅក្នុងទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេសទួរគី ដោយប្រើចង្កឹះ និងកន្ត្រៃ។ គ្រួសារ​ដែល​មាន​ទុក្ខ​ព្រួយ​មួយ​ចំនួន​បាន​និយាយ​ថា សេវា​សង្គ្រោះ​ត្រូវ​ចំណាយ​ពេល​យូរ​ពេក​ក្នុង​ការ​ឆ្ល...
អាល្លឺម៉ង់​ចាប់ឃុំខ្លួន​សកម្មជន​បរិស្ថាន ប្រឆាំងការពង្រីកអណ្តូង​រ៉ែ​ធ្យូងថ្ម បន្ទាប់ខ្វះឧស្ម័នពីរុស្ស៊ី

អាល្លឺម៉ង់​ចាប់ឃុំខ្លួន​សកម្មជន​បរិស្ថាន ប្រឆាំងការពង្រីកអណ្តូង​រ៉ែ​ធ្យូងថ្ម បន្ទាប់ខ្វះឧស្ម័នពីរុស្ស៊ី

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៊ែរឡាំង៖ សកម្មជនបរិស្ថានជនជាតិស៊ុយអែតម្នាក់ ត្រូវនគរបាលអាល្លឺម៉ង់ចាប់ឃុំខ្លួនក្នុងអំឡុងពេលការតវ៉ា នៅជិតភូមិមួយក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានវាយបំផ្លាញដើម្បីពង្រីកអណ្តូងរ៉ែធ្យូងថ្ម។ លោកស្រី ហ្គ្រេតា ថុនប៊ើក (Greta Thunberg) បានស្នាក់នៅក្នុងប្រទេសអាឡឺម៉ង់អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីគាំទ្របាតុកម្មប្រឆាំងនឹងការរុះរើភូមិ ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅក្នុងប្រទេសអាល្លឺម៉ង់។ សកម្មជន​ស្លៀកពាក់​ខ្មៅ​រូបនេះ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ពាក់​មួក​សុវត្ថិភាព​ ចាប់រុញចូលឡានយកទៅឃុំខ្លួន។ អ្នកនាំពាក្យប៉ូលិសបាននិយាយថា សកម្មជនមួយក្រុមកំពុងជាប់ឃុំ បន្ទាប់ពីបានបំបែកចេញពីក្រុមបាតុករ។ ក្រុមមន្ត្រីកំពុងកំណត់អត្តសញ្ញាណក្រុមបាតុករ ដែលកំពុងជាប់ឃុំ និសម្រេចនៅពេលក្រោយថា ត្រូវចាត់វិធានការបន្ថែមទៀតបែបណា។ អ្នក​នាំ​ពាក្យ​រូប​នេះ​បានបដិសេធថា សកម្មជន​ទាំង​នោះ​មិន​ត្រូវ​បាន​...
ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ដោយសាររឿងអាស្រូវពុករលួយរបស់រដ្ឋមន្ត្រីក្រោមបង្គាប់

ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ដោយសាររឿងអាស្រូវពុករលួយរបស់រដ្ឋមន្ត្រីក្រោមបង្គាប់

នយោបាយ, ព័ត៌មានអន្តរជាតិ
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាម បានចេញផ្សាយ១ថា ប្រធានាធិបតីវៀតណាម លោក ង្វៀង សួនហ្វុក (Nguyen Xuan Phuc) បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចបានរកឃើញថា លោកជាអ្នកទទួលខុសត្រូវចំពោះការបំពានច្បាប់ និងកំហុសរបស់មន្ត្រីនៅក្រោមបង្គាប់។ លោក ង្វៀង សួនហ្វុក អាយុ៦៨ឆ្នាំ បានកាន់តំណែងកំពូលនេះក្នុងរយៈពេលប្រហែលពីរឆ្នាំ ហើយពេលនេះមិន​ទាន់​ច្បាស់​ថា​ នរណា​នឹង​ឡើងជំនួសលោកនោះ​ទេ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់គណៈកម្មាធិការមជ្ឈិមដ៏មានអំណាចរបស់បក្សថា «ដោយដឹងច្បាស់អំពីការទទួលខុសត្រូវចំពោះមុខបក្ស និងប្រជាជន លោកបានដាក់ពាក្យសុំលាលែងពីមុខតំណែង លាឈប់ពីការងារ ហើយសុំចូលនិវត្តន៍»។ ការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម បានកើតឡើងបន្ទាប់ពីការបណ្តេញឧបនាយករដ្ឋមន្ត្រីពីររូប នៅក្នុងខែមករានេះ តាមរយៈយុទ្ធនាការបោសសម្អាតអំពើពុករលួយ ដែលនាំទៅដល់ក...
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ច្រើនពេក ជុំវិញជំនួយដល់អ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ច្រើនពេក ជុំវិញជំនួយដល់អ៊ុយក្រែន

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដែលកំពុងប្រឈមមុខនឹងការរិះគន់ ជុំវិញគម្រោងដ៏ធំដើម្បីធ្វើទំនើបកម្មយោធា និងសម្រាប់ការឆ្លើយតបដ៏រអាក់រអួលរបស់ប៊ែរឡាំងចំពោះសង្រ្គាមអ៊ុយក្រែននោះ បានលាលែងពីតំណែងហើយ។ លោកស្រី គ្រីស្ទីន ឡាមប្រេច (Christine Lambrecht) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃចន្ទថា «អស់រយៈពេលជាច្រើនខែកន្លងមកហើយ ប្រព័ន្ធផ្សព្វផ្សាយផ្តោតតែលើបុគ្គលរបស់ខ្ញុំ» អំពីយោធា និងគោលនយោបាយសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់។ លោកស្រីបាននិយាយទៀតថាថា «ការងារដ៏មានតម្លៃរបស់ទាហាន និងមនុស្សជាច្រើននៅក្នុងក្រសួងរបស់ខ្ញុំត្រូវតែជាការងារមានអាទិភាពបំផុត»។ សម្ពាធលើលោកស្រីរដ្ឋមន្ត្រីការពារជាតិ បានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីសារវីដេអូក្នុងពេលចូលឆ្នាំថ្មីរបស់លោកស្រី ត្រូវប្រជាជនអាល្លឺម៉ង់ចាត់ទុកថា មិនត្រឹមត្រូវ។ បង្ហោះនៅលើ Instagram សារនេះបង្ហាញពីការនិយាយរបស់លោកស្រី ដែលមិនអាចទទួលយ...
មនុស្ស៦៨នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្បែរភ្នំហិមពាន ប្រទេសនេប៉ាល់

មនុស្ស៦៨នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្បែរភ្នំហិមពាន ប្រទេសនេប៉ាល់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កដ្ឋមណ្ឌូ៖ អាជ្ញាធរប្រទេសនេប៉ាល់បាននិយាយថា មនុស្សចំនួន៦៨នាក់បានស្លាប់ ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរក្នុងស្រុក ដែលមានមនុស្សជិះ៧២នាក់ ធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយ ខណៈពេលចុះចតនៅអាកាសយានដ្ឋានទើបបើកថ្មីក្នុងទីក្រុងប៉ុខារ៉ា (Pokhara) ។ នេះគឺជា​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រទេស​នេប៉ាល់ ក្នុង​រយៈពេល​បី​ទសវត្សរ៍កន្លងមកនេះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេប៉ាល់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកជួយសង្គ្រោះកំពុងរុករកនៅកន្លែងធ្លាក់ ដែលមានចម្ងាយប្រហែលជិតពីរគីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិប៉ុខារ៉ា។ នៅ​កន្លែង​ធ្លាក់ អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​ខ្សែ​ពួរ​ដើម្បី​ទាញ​សាកសព​ចេញ​ពី​បំណែក​យន្តហោះ ដែលផ្នែកខ្លះកៀបជាប់នៅ​លើ​គែម​ជ្រលង​ភ្នំ។ សាកសពខ្លះត្រូវឆេះខ្លោចស្គាល់ ត្រូវបានអ្នកពន្លត់អគ្គីភ័យដឹកទៅកាន់មន្ទីរពេទ្យ ជាកន្លែងសាច់ញាតិបានប្រមូលផ្តុំ។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​...
លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយផលិតពូជត្រី៧មករា ​​ និងភរិយា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្របំផុតប្រកបដោយក្តីមោទនៈ និងសោមនស្សរីករាយក្រៃលែង ចំពោះឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី  ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍអន្តរជាតិ ពីសកលវិទ្យា ល័យ យ៉ុងណាម ដ៏ល្បីល្បាញនៃសាធារណរដ្ឋកូរ៉េ

លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយផលិតពូជត្រី៧មករា ​​ និងភរិយា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្របំផុតប្រកបដោយក្តីមោទនៈ និងសោមនស្សរីករាយក្រៃលែង ចំពោះឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍអន្តរជាតិ ពីសកលវិទ្យា ល័យ យ៉ុងណាម ដ៏ល្បីល្បាញនៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយផលិតពូជត្រី៧មករា ​​ និងភរិយា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្របំផុតប្រកបដោយក្តី មោទនៈ និងសោមនស្សរីករាយក្រៃលែង ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផ លិតផល១ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលបានសញ្ញាប័ត្របណ្ឌិត កិត្តិយផ្នែកអភិវឌ្ឍអន្តរជាតិ ពីសកលវិទ្យា ល័យ យ៉ុងណាម ដ៏ល្បីល្បាញនៃសាធារណរដ្ឋកូរ៉េ។ ការផ្តល់សញ្ញាប័ត្រនេះ គឺពិតជាសក្តិសមនឹងការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ រួមទាំងការស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងការលើកកម្ពស់ផលិតផលខ្មែរក្នុងក្របខ័ណ្ឌការជំរុញចលន...
ចិន​អាច​ស្វែងរក​ការ​រារាំង​អាមេរិក​ពី​ការ​ជំរុញ​ឱ្យ​បង្កើត​យន្តការ​មួយ​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​កសាង​អ៊ុយក្រែន​ឡើងវិញ​

ចិន​អាច​ស្វែងរក​ការ​រារាំង​អាមេរិក​ពី​ការ​ជំរុញ​ឱ្យ​បង្កើត​យន្តការ​មួយ​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​កសាង​អ៊ុយក្រែន​ឡើងវិញ​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ចិន​អាច​ស្វែងរក​ការ​រារាំង​អាមេរិក​ពី​ការ​ជំរុញ​ឱ្យ​បង្កើត​យន្តការ​មួយ​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​កសាង​អ៊ុយក្រែន​ឡើងវិញ​នៅ​ចុងបញ្ចប់​នៃ​សង្រ្គាម។ អ្នកនយោបាយអាមេរិកបាននឹងកំពុងស្នើសុំផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងទ្រព្យសម្បត្តិធនាគាររុស្ស៊ីដែលបានបង្កក ប៉ុន្តែត្រូវបានព្រមានអំពីផលវិបាកដែលអាចកើតមាននៅខាងក្រោយជ្រុង។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បាននិយាយថា វិធានការនេះអាចជំរុញឱ្យប្រទេសចិនរុញថយក្រោយ ដើម្បីជៀសវាងការបង្កើតគំរូដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់ទុនបម្រុងប្រាក់ដុល្លាររបស់ខ្លួន។ អ្នកកាសែត Dominic Lawson បានកត់សម្គាល់ថា ការជំរុញទៅមុខជាមួយនឹងសំណើនឹងបង្កឱ្យមាន "បញ្ហាសម្រាប់ប្រាក់ដុល្លារ" ខណៈដែលគាត់ក៏បានព្រមានផងដែរ ពីវិធានការរបស់អង្គការសហប្រជាជាតិក្នុងការបង្ខំឱ្យរុស្ស៊ីបង់ប្រាក់សំណងនឹងមិ...
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន នឹង​​ជូបគ្នានៅសៀមរាប

រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន នឹង​​ជូបគ្នានៅសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Loy Austin និងរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe គ្រោងនឹងជូបគ្នានៅកណ្តាលក្រុងសៀមរាបនៅថ្ងៃស្អែកទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបញ្ហាមួយចំនួនជុំវិញបញ្ហាតំបន់និងអន្តរជាតិ។ ជំនួបនេះធ្វើឡើងចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំចុងក្រោយនៅឆ្នាំ២០២២របស់រដ្ឋមន្រ្តីការពារជាតិអាស៊ាននិងដៃគូប្រទេសអ្នកមាននិងមហាអំណាច៨ទៀតរួមទាំងអាម៉េរិក ចិន រុស្សុី ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ។ នៅក្នុងវេទិកាការពារជាតិកាលពីពេលកន្លងមកនៅប្រទេសសិង្ហបុរី លោក Austin បានថ្លែងថា "ការកើនឡើងជាលំដាប់នៃសកម្មភាពយោធា បែបបង្កហេតុនិងអស្ថិរភាពនៅជិតកោះតៃវ៉ាន់” ជាការគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពក្នុងតំបន់។ លោក Wei បានតបវិញថា សហរដ្ឋអាម៉េរិកទៅវិញទេ ជាអ្នកកំពុងព្យាយាមបង្វែរបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យប្រឆាំងទៅនឹងទីក្រុងប៉េកាំង ហើយកំពុងស្វែងរកផលប្រយ...
ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត

ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចិន ជំរុញ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្មានការទទួល​ខុស​ត្រូវ លើ​បញ្ហាសន្តិសុខ​ ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីការអះអាងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អ្នកស៊ើបការណ៍ និងពួក Hacker ពីប្រទេសចិន និងកន្លែងផ្សេងទៀតពីការចូលប្រើការស្រាវជ្រាវសិក្សាលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន។ លោកស្រី​បាន​បន្ត​ថា រដ្ឋាភិបាល​ចិន​តែងតែ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​ការ​លួច​ចូល និង​បំពាន​បច្ចេកវិទ្យា​ព័ត៌មាន។ ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមា...