ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតីរុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតីរុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីម្សិលមិញ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ ច្រានចោលថា គ្មានន័យ។ តុលាការមានស្នាក់ការ នៅទីក្រុងឡាអេ ប្រទេស ហូឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃសុក្រថា ចៅក្រមសម្រេចចេញដីកាចាប់ខ្លួនពីបទជាប់សង្ស័យក្នុងការនិរទេសកុមារ ដោយខុសច្បាប់ពីទឹកដីរបស់អ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «មានធាតុផ្សំគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Vladimiroc Putin) ជាអ្នកទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌផ្ទាល់ខ្លួន ចំពោះការចាប់ពង្រត់កុមារ ចំពោះការប្រព្រឹត្តដោយផ្ទាល់ រួមជាមួយនឹងអ្នកដទៃ និង/ឬតាមរយៈអ្នកដទៃ (និង) ចំពោះការខកខានរបស់លោកក្នុងការទប់ស្កាត់បានត្រឹមត្រូវលើអ្នកស្ថិតក្រោមបង្គាប់របស់លោករាប់ទាំងមន្ត្រីស៊ីវិល ន...
រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អំពីការធ្លាក់យន្តហោះដ្រូន

រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អំពីការធ្លាក់យន្តហោះដ្រូន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីម្សិលមិញបាននិយាយថា លោកបានហៅទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បន្ទាប់ពីការធ្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងសប្តាហ៍នេះចូលក្នុងសមុទ្រខ្មៅ ដែលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសថា ជាកំហុសរបស់ទីក្រុងមូស្គូ។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបាននិយា យជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើគេ សយគូ (Sergei Shoigu) កាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីខ្លឹមសារពិភាក្សាគ្នាឡើយ។ កិច្ចពិភាក្សាកម្រិតខ្ពស់ដ៏កម្រ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីយោធាអាមេរិក និយាយថា យន្តហោះចម្បាំងងរបស់រុស្ស៊ី បានប៉ះជាមួយយន្តហោះដ្រូន ឈ្មោះ MQ-9 Reaper របស់អាមេរិក ដោយបង្ខំឲ្យធ្លាក់ចូលក្នុងសមុទ្រខ្មៅតែម្តង។ ចំណែករដ្ឋាភិបាលទីក្រុង​ម៉ូស្គូ​ បាន​បដិសេធ​ថា​ យន្តហោះចម្បាំងរបស់ខ្លួនមិនបានប៉ះ​ទង្...
កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៀត ដើម្បីព្រមានកិច្ចប្រជុំ​រវាងកូរ៉េខាងត្បូងនិង​​ជប៉ុននៅទីក្រុងតូក្យូ

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៀត ដើម្បីព្រមានកិច្ចប្រជុំ​រវាងកូរ៉េខាងត្បូងនិង​​ជប៉ុននៅទីក្រុងតូក្យូ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើង នៅថ្ងៃនេះ បានបាញ់មីស៊ីលមួយគ្រាប់ទៀត ចេញពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូ រ៉េខាងជើង ហើយត្រូវបានគេរំពឹងថា នឹងបាញ់ចូលទៅក្នុងសមុទ្រប្រហែលចម្ងាយ៥៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើត នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ មន្ត្រីយោធាកូរ៉េខាងត្បូង មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីការបាញ់បង្ហោះនោះទេ ចំណែករដ្ឋភិបាលក្រុង​ព្យុងយ៉ាង​ ក៏មិន​ទាន់​ចេញ​ការ​អធិប្បាយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បាននិផ្សាយថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារ គឺជាមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ខាងត្បូង ហើយបានធ្លាក់ចំលើគោលដៅនៅលើកោះមួយ មានចម្ងាយ៦១១. ៤គីឡូម៉ែត្រ ពីទីក្រុងព្យុងយ៉ាង។ ចំណែកការបាញ់សាកល្បង កាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការបាញ់មីស៊ីលគ្រុស ចំនួនពីរលើកចេញពីនាវាមុជទឹក នៅឈូងសមុទ្រ បានធ្លាក់ចំគោលដៅនៅស...
អំពើឧក្រិដ្ឋកម្ម​ដោយសារការស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ នៅក្នុងសហរដ្ឋ​អាមេរិក​ បាន​កើនឡើង​ខ្ពស់​ជាងបណ្តាឆ្នាំកន្លងមក

អំពើឧក្រិដ្ឋកម្ម​ដោយសារការស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ នៅក្នុងសហរដ្ឋ​អាមេរិក​ បាន​កើនឡើង​ខ្ពស់​ជាងបណ្តាឆ្នាំកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យ ឆ្នាំ២០២១ ដែលត្រូវបានវិភាគដោយការិយាល័យស៊ើបអង្កេតសហ ព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ហើយបានចេញផ្សាយ នៅដើមសប្តាហ៍នេះ បានឲ្យដឹងថា អំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម នៅក្នុងសហ រដ្ឋអាមេរិក បានបន្តកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះបានឈានដល់កម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងមក។ សរុបអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍មានចំនួន៩ ០៦៥ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២១ ធៀបនឹង៨ ១២០ករណី កើតឡើងនៅក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង១២ ភាគរយ។ ចំណែកទិន្នន័យបឋម បានបង្ហាញថា មានការធ្លាក់ចុះនៃឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ បានកើតឡើងច្រើនតែនៅតាមបណ្តាទីក្រុង ដែលមានប្រជាជនរស់នៅច្រើនបំផុត ដូចបុរីញូវយ៉ក និងទីក្រុងឡូសអេនជឺលេស។ លោក ប្រាយអិន ឡេវីន (Brian Levin) នាយកមជ្ឈមណ្ឌលសិក្សាអំពីភាពស្អប់ខ្ពើម និងជ្រុលនិយម នៅសកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានប្រាប់សារព័ត៌មាន បាននិយាយថា «យើងកំព...
ទាហានរថក្រោះអ៊ុយក្រែននិយាយថា សមរភូមិទីក្រុង បាក់មុត នឹងដួលរលំ

ទាហានរថក្រោះអ៊ុយក្រែននិយាយថា សមរភូមិទីក្រុង បាក់មុត នឹងដួលរលំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីក្រុងគៀវ៖ ទោះបីជាមានការទទូចរបស់ថ្នាក់ដឹកនាំអ៊ុយក្រែនថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងបន្តការពារទីក្រុង បាក់មុត (Bakhmut) ក្នុងតំបន់ ដូនបាស់ (Donbass) ក៏ដោយ ទ័ពអ៊ុយក្រែនកំព់ងបាក់ទ័ពកាន់តែខ្លាំង។ កងទ័ពរថក្រោះអ៊ុយក្រែនម្នាក់ បាននិយាយថា ទីក្រុង បាក់មុត នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃទាហានរុស្ស៊ី។ គេឡោមព័ទ្ធយើងស្ទើរជិតអស់ហើយ។ អង្គភាពនីមូយៗ កំពុងដកទ័ពជាបណ្តើរៗ និងជាក្រុមតូចៗ។ បុរសរូបនេះ បានព្រមានថា ប្រសិនបើរថពាសដែកអ៊ុយក្រែនជាប់ភុងទៅក្នុងដីទន់ៗ នោះនឹងអាចក្លាយជាគោលដៅងាយស្រួលសម្រាប់កាំភ្លើងធំរុស្ស៊ី បាញ់កម្ទេចចោល។ ចំណែកទីភ្នាក់ងារព័ត៌មានអង់គ្លេសវិញ បានដកស្រង់របាយការណ៍ពីវិទ្យាស្ថានសិក្សាអំពីសង្គ្រាម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកាលពីពេលថ្មីៗនេះ បានវាយតម្លៃថា រដ្ឋាភិបាលអ៊ុយក្រែន កំពុងដកទ័ពចេញពីទីក្រុង បាក់មុត។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងទីតាំងឈរជើង...
សិស្សសាលាអ៊ីរ៉ង់ រាប់ពាន់នាក់ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យត្រូវថ្នាំគីមីពុល

សិស្សសាលាអ៊ីរ៉ង់ រាប់ពាន់នាក់ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យត្រូវថ្នាំគីមីពុល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តេហេរ៉ង់៖ សិស្សសាលាអ៊ីរ៉ង់ជាង១,០០០នាក់ ដែលភាគច្រើនជាសិស្សស្រី បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ក្នុងរយៈពេលបីខែជាប់ៗគ្នា ដែលគេសង្ស័យ ថា អាចបង្កឡើងពីឧស្ម័នពុល។ ក្មេងស្រីរាប់សិបនាក់ នៅក្នុងសាលារៀនយ៉ាងតិច ២៦កន្លែងផ្សេងៗគ្នា នៅទូទាំងប្រទេសអេរ៉ង់ ត្រូវគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺដើមខែមីនា ឆ្នាំ២០២៣នេះ ដែលជាការកើនឡើងយ៉ាងរហ័សនៃករណីដួលសន្លប់បន្តបន្ទាប់គ្នា។ អ្នកជំងឺជាច្រើនមានរោគសញ្ញាស្រដៀងគ្នា គឺមានបញ្ហាផ្លូវដង្ហើម ក្អួតចង្អោរ វិលមុខ និងអស់កម្លាំងល្ហិតល្ហៃ។ ករណីដួលសន្លប់ដំបូង ត្រូវគេរាយការណ៍ថា បានកើតឡើងនៅឯសាលាមួយ ដែលសិស្សស្រីចំនួន១៨នាក់ បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។  ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់ សិស្សស្រីនៅតាមសាលារៀន៥៨កន្លែង នៅក្នុងខេត្តចំនួនប្រាំបី បានដួលសន្លាប់ជាបន្តបន្ទាប់។ ករណីភាគច្រើន បានកើតឡើងនៅតាមសាលាសម្រាប់សិស្សស្រី ពីព្រោះប...
សភា វៀតណាម ជ្រើសរើសប្រធានាធិបតីថ្មី ដែលមានវ័យក្មេងជាងគេ

សភា វៀតណាម ជ្រើសរើសប្រធានាធិបតីថ្មី ដែលមានវ័យក្មេងជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ហាណូយ៖ រដ្ឋសភាវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសតែងតាំងលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មី ក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លា។ នៅក្នុងសម័យប្រជុំវិសាមញ្ញមួយ កាលពីម្សិលមិញ សមាជិកសភា បានបញ្ជាក់ថា លោក វ៉ូ វ៉ាន់ធឿងអាយុ៥២ឆ្នាំ គឺជាប្រធានាធិបតីថ្មី បន្ទាប់ពីគណបក្សកុម្មុយនិស្តបានតែងតាំងលោក កាលពីម្សិលមិញ ជាបេក្ខជនតែមួយគត់។ តំណែង ប្រធានាធិបតី ភាគច្រើន ជា តួនាទី ពិធីការ ប៉ុន្តែ ជា តំណែង នយោបាយ ក្នុង ចំណោម តំណែង នយោបាយ កំពូល ទាំង បួន នៅ វៀតណាម។ សារព័ត៌មានរដ្ឋវៀតណាម បានរាយការណ៍ថា សមាជិកសភាសរុបចំនួន៤៨៧​នាក់ ក្នុងចំណោម៤៨៨នាក់ ដែលមានវត្តមាននៅរដ្ឋសភា បានបោះឆ្នោតគាំទ្រលោក វ៉ូ វ៉ាន់ធឿង។ ការតែងតាំងលោក វ៉ូ វ៉ាន់ធឿង កើតឡើងក្នុងអំឡុងពេលនៃចលាចលនយោ​បាយនៅក្នុងប្រទេសវៀតណាម នៅពេលការបោសសម្អាតអំពើពុករលួយរបស់​បក្សកុម្មុយនិ...
រុស្ស៊ីចោទអ៊ុយក្រែនថា វាយ ប្រហារ ឆ្លង ដែន ចូលទឹកដីរុស្ស៊ី, អ៊ុយក្រែនថា ជាការបះបោររបស់ជនជាតិរុស្ស៊ី ដើម្បីប្រឆាំងលោក ពូទីន

រុស្ស៊ីចោទអ៊ុយក្រែនថា វាយ ប្រហារ ឆ្លង ដែន ចូលទឹកដីរុស្ស៊ី, អ៊ុយក្រែនថា ជាការបះបោររបស់ជនជាតិរុស្ស៊ី ដើម្បីប្រឆាំងលោក ពូទីន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយា​យថា រុស្ស៊ីរងការវាយប្រហារបែបប្រហារភេរវកម្ម នៅក្នុងតំបន់មួយ ស្ថិតភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន ហើយបានប្តេជ្ញាសងសឹកកម្ទេច​ចោលនូវអ្វី ដែលលោកហៅថា ជាក្រុមធ្វើវិទ្ធង្សនាពីអ៊ុយក្រែន ដែលបានបាញ់ផ្លោងទៅ​លើជនស៊ីវិលរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ក្រុមទាហានអ៊ុយក្រែន បានឆ្លងព្រំដែនចូលទឹកដីរុស្ស៊ី ហើយបានបើកបាញ់ប្រហារទៅលើរថយន្ត ដោយសម្លាប់មនុស្សម្នាក់ និងរបួសកុមារម្នាក់ ព្រមចាប់មនុស្សនៅក្នុងហាងមួយធ្វើជាចំណាប់ខ្មាំង។ ចំណែកភ្នាក់ងារសម្ងាត់របស់រុស្ស៊ី បាននិយាយថា ក្រុមទាហានជាតិនិយមជ្រុលអ៊ុយក្រែន ត្រូវទាហានរុស្ស៊ី ដេញបាញ់ឲ្យត្រឡប់ចូលទៅក្នុងទឹកដីអ៊ុយក្រែនវិញអស់ហើយ។ ភ្នាក់ងារសម្ងាត់ដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើឡើងថា ដើម្បីចៀសសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្និងម...
សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មី លើរបបយោធាភូមា ព្រមទាំងបង្កកប្រាក់របស់មហាសេដ្ឋី និងមេទ័ព

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មី លើរបបយោធាភូមា ព្រមទាំងបង្កកប្រាក់របស់មហាសេដ្ឋី និងមេទ័ព

នយោបាយ, ព័ត៌មានអន្តរជាតិ
ក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរលើបុគ្គល និងអង្គភាពចំនួន១៦ នៅក្នុងប្រទេសភូមា ដែលគ្រប់គ្រងដោយយោធា រួមទាំងរដ្ឋមន្ត្រីថាមពល អ្នកជំនួញដ៏មានឥទ្ធិពល និងមន្ត្រីជាន់ខ្ពស់ ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះ រួមមានឈ្មោះអ្នកនយោបាយ និងអ្នកគ្រប់គ្រងមុខជំនួញ នៅទីក្រុងយ៉ាំងហ្គោន ដែលត្រូវបានគេនិយាយថា មានជាប់ពាក់ព័ន្ធក្នុងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ និងជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាល ក្នុងប្រទេសភូមា។ សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា «អ្នកទទួលខុសត្រូវចំពោះរដ្ឋប្រហារ ក៏ដូចជាអ្នកប្រព្រឹត្តអំពើហឹង្សា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវតែទទួលខុសត្រូវ»។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះដែរ សហភាពអឺរ៉ុប បានថ្កោលទោសការរំលោភសិទ្ធិ រួមទាំងអំពើហិង្សាផ្ល...
តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើង​អស់​មួយ​ជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក

តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើង​អស់​មួយ​ជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។ នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹង​ផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បាន​ប្រែ​ក្លាយ​ជារឿងប៉ុនប៉ងបង្ករបួសស្នាមលើ​រាង​កាយ​ជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន (Payton Gendron) ដោយសារ​​បុរស​ម្នាក់​ស្ទុះសំដៅទៅរកជននេះ។ សន្តិសុខតុលាការ បានព្រួតគ្នាចាប់បុរសនេះជាប់ ហើយក្រោយ​មករដ្ឋអាជ្ញា​ បាន​និយាយ​ថា បុរសចង់វាយជនល្មើសនៅក្នុងបន្ទប់សវនាការ តុលាការមិន​ត្រូវ​​ចោទ​ប្រកាន់​ទេ។ បន្ទាប់ពីសវនាការបន្តទៀត ដែលសាច់ញាតិជនរងគ្រោះបានឡើងឆ្លើយដាក់បន្ទុកពោរពេញដោយទឹកភ្នែក ព្រោះតែការឈឺចាប់ តុលាការក៏សម្រេចចេញសាលក្រមផ្តន្ទាទោសដាក់គុកជនជាប់ចោទអស់មួយជីវិត...