លោកបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី”នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
បាត់ដំបង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអញ្ជើញថ្លែងក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” ដែលរៀបចំឡើងនៅសណ្ឋាគាក្លាស៊ីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ គឺ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍អាជីវកម្មដល់សហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
នៅក្នុងកម្មវិធី“ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” គឺមានការអញ្ជើញចូលរួម លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សខេត្ត និងជាអភិបាល ខេត្តបាត់ដំបង លោក នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនគណបក្ស ថ្នាក់កណ្តាល និងជាអគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានអ្នកចូលរួមសរុបចំនួន 108 នាក់ និងស្រី 34 នាក់។
លោ...








