សម្តេច ម៉ែន សំអន៖ បេសកកម្មការទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាបានជំរុញវិស័យវិនិយោគទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសុខាភិបាលកាន់តែល្អ
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាបេសកកម្មការទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា បានជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសុខាភិបាលកាន់តែល្អថែមទៀត។ នេះជាការគូសបញ្ជាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន ហួយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះលោក ង្វៀន ហួយតាំង ដែលបានប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជាកន្លងមកនេះ ហើយតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមជូនពរឱ្យឯកឧត្តម ង្វៀន ហួយតាំង បានទទួលជោគជ័យជាបន្តបន្...








