ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៦នេះទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ជប៉ុនដែលដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន។
ក្នុងជំនួបនេះ លោក រស់ រាសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបពិភាក្សាការងារ។
លោក រស់រាសី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។ លោកបានគូសបញ្ជាក់ថានេះជាដំណើរទស្សនកិច្ចរបស់ធុរជនជប៉ុនដើម្បីស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច និងទិដ្ឋភាពជាក់ស្ដែងជាមួយនិងការអភិវឌ្ឍន៍យ៉...








