ឯកឧត្តម សូ ម៉ារ៉ា ៖ធាតុពិតនៃសង្គ្រាមដែលស៊ីជម្រៅជាងនេះ គឺ “សង្គ្រាមចិត្តសាស្ត្រ និងការទិញទឹកចិត្តពីមតិអន្តរជាតិ” (War of Sympathy & Public Narrative)
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា វាជាការពិតណាស់បើទោះបីជាជម្លោះដែលកំពុងកើតឡើងនៅក្នុងតំបន់និងរវាងប្រទេសនានា..មើលទៅជាការប្រយុទ្ធគ្នាតាមបែបបច្ចេកវិទ្យាយោធាទំនើប ដ្រូន ឬមីស៊ីលក៏ដោយ ប៉ុន្តែធាតុពិតនៃសង្គ្រាមដែលស៊ីជម្រៅជាងនេះ គឺ "សង្គ្រាមចិត្តសាស្ត្រ និងការទិញទឹកចិត្តពីមតិអន្តរជាតិ" (War of Sympathy & PublicNarrative)។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានពន្យ់ថា មេដឹកនាំនៃប្រទេសទាំងពីរបានឆ្លើយឆ្លងគ្នានូវប្រយោគក្តៅៗឬមុតស្រួចជាច្រើនហាក់បីដូចជាយើងកំពុងរស់នៅក្នុងសម័យបុព្វកាលដែលគ្មានច្បាប់ទម្លាប់អន្តរជាតិ។ឧទាហរណ៍ជម្លោះរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដូចជាប្រយោគថា "Iran civilization will finish tonight"តាមពិតជាការគំរាមកម្ទេចរំលាយអរិយធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់អ៊ីរ៉ង់មិនមែនធ្វើឱ្យសត្រូវបាក់ស្មារតីទាំងស្រុងនោះទេប៉ុន្តែវាងាកមកបង្កើតជា"ប្...








