ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
១​. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត​លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ២.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី​ ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី​ ការទទួលយកប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ ៣.ពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។...
ពិធីក្រុងពលី សុំសេចក្តីសុខសេចក្តីចម្រើន រៀបចំព្រះរាជពិធីបុណ្យអុំទូក នៅបរិវេណព្រះអង្គដងកើ

ពិធីក្រុងពលី សុំសេចក្តីសុខសេចក្តីចម្រើន រៀបចំព្រះរាជពិធីបុណ្យអុំទូក នៅបរិវេណព្រះអង្គដងកើ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ឈិន កេតនា ទីប្រឹក្សារដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញជាអធិបតីពិធីក្រុងពលី សុំសេចក្តីសុខសេចក្តីចម្រើន រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅបរិវេណព្រះអង្គដងកើ មុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ ខឹម សុវណ្ណារ៉ា...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទ្បើងពីកត្តាទាក់ទាញចំនួន៦ ដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទ្បើងពីកត្តាទាក់ទាញចំនួន៦ ដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ញើញជាអធិបតីក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក។ មានប្រសាសន៍ក្នុងឱកាសពិធីដ៏អធិកអធមនោះ សម្តេចបវរធិបតី បានលើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានជាអាទិ៍៖ ទី១. ប្រទេសកម្ពុជាបានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូលដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។ ទី២. កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI។ ទី៣...
ACU ឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ពាក់ព័ន្ធជាមួយលោក លី សាម៉េត

ACU ឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ពាក់ព័ន្ធជាមួយលោក លី សាម៉េត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)បានឲ្យដឹងថា អង្គភាពបានឃាត់ខ្លួន លោក កន សុខកាយអតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ដែលមានការជាប់ពាក់ព័ន្ធករណីលោកលី សាម៉េត ហើយក៏បានបញ្ជូនទៅតុលាការ។ អ្នកនាំពាក្យACU បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១២ វិច្ឆិកាថា “ករណី កន សុខកាយ នេះអង្គភាពបានបញ្ជូនទៅអយ្យការ ដោយជាប់សង្ស័យពីបទប៉ុនប៉ងសូកប៉ាន់ ដើម្បីរកតំណែង ដូចករណី ឡាយ វិសិដ្ឋកាលពីព្រឹកម៉ិញដែរ”។កាលពីព្រឹកថ្ងៃ១២ វិច្ឆិកាលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក៏ត្រូវអង្គភាព ACU បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ គឺជាប់សង្ស័យពីបទប៉ុនប៉ង់សូកប៉ាន់ ដើម្បីរកតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង ខណៈពីថ្ងៃ១១ វិច្ឆិកា លោក មួង ឃឹម អតីតមន្រ្តីនគរបាល និងលោក អ៊ុត សុធីក៏បញ្ជូនទៅតុលាការ។ គិតមកដល់ថ្ងៃ១២ វិច្ឆិកានេះ ករណីជាប់ពាក់ព័ន្ធជាមួយលោក លី សាម៉េត ជាប់ដូចសម្លកំពឹស ។ តើ...
សមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

សមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ។ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ចាក់ថា ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីន...
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអង្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មព្រមទាំងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែ ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ​។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអង្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មព្រមទាំងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែ ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ​។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអង្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មព្រមទាំងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែ ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ​។...
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) ដែលមានការចូលរួមពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងសាកលវិទ្យាល័យមួយចំនួន ដើម្បីពិនិត្យពិភាក្សា និងពិគ្រោះយោបល់លើការកំណត់នូវមុខលិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិដែលត្រូវធ្វើបន្ទាប់ ឱ្យស្របទៅតាមស្ថានភាព និងការវិវត្តរបស់កម្ពុជា។ កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) នាថ្ងៃទី១២ ខែវិច្ឆិកានេះ បានធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។...
លោក វង សូត អនុញ្ញាតឲ្យប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក វង សូត អនុញ្ញាតឲ្យប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឲ្យ លោក MASAHIRO Sano ប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ លោកអនុប្រធានទី២រដ្ឋសភា មានសេចក្តីសោមនស្សរីករាយដែល លោក Sano ប្រធានអង្គការ អញ្ជើញមកជួបសំណេះសំណាល រំលឹកអនុស្សាវរីយ ដែលធ្លាប់បានធ្វើកិច្ចសហការជាមួយគ្នារយះពេលជាង១៥ឆ្នាំ ក្នុងពេលដែលឯកឧត្តម វង សូត ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានអង្គការដែលបានជួយកង់យ៉ាងច្រើន ជាងបីម៉ឺនគ្រឿងដល់កុមារ ពិសេសសិស្សានុសិស្សក្រីក្រនៅទីជនបទតាមបណ្តាខេត្ត។ តាមគោលដៅអង្គការកុគីសៃ មានបំណងជួយកង់៥ម៉ឺនគ្រឿងដល់កុមារកម្ពុជា ដើម្បីឲ្យទទួលបានដូចកាលជួយរបស់គាត់នៅក្នុងប្រទេសជិតខាង។ តែដោយពិភពលោកទទួលរងនូវវិបត្តិជំងឺកូវីដ និងបញ្ហាមួយចំនួន ទើបអង្គការនេះខកខានមិនបានសម្រេចគោលដៅ។ លោ...
អភិបាលរាជធានីភ្នំពេញ ស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃ ម្ហូបអាហារ និងថែរក្សាបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

អភិបាលរាជធានីភ្នំពេញ ស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃ ម្ហូបអាហារ និងថែរក្សាបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ ការស្នើសុំនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈលោក និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះផង និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ ក្នុងនាមរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ ជាកន្លែងប្រារព្ធព្រះរាជពិធី។ ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមី លោកយា...
ខែតុលា៖បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ​កើនឡើងជាង១៧ភាគរយ

ខែតុលា៖បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ​កើនឡើងជាង១៧ភាគរយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងខែតុលា​កន្លងទៅថ្មីៗនេះបរិមាណ​កុងតឺន័រ​ឆ្លងកាត់​មានចំនួន​ ៣៥​ ២៦៤​ TEUs ពោលកើន​ឡើង១៧,៧៥ភាគរយ ធៀប​នឹងខែ​តុលា​ឆ្នាំ​២០២៣។ ដោយឡែកសម្រាប់​រយៈពេល​១០​ខែ​ដើមឆ្នាំ២០២៤​ មានចំនួន​ ៤០១​ ២៥១​ TEUs កើនឡើង​ ១៩,៧៨ភាគរយ​ធៀប​រយៈពេល​ ១០​ ខែ​ដើមឆ្នាំ២០២៣។ គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុង​ត្រីមាសទី​៣​ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា​ ឆ្នាំ២០២៤​ បរិមាណកុងតឺន័រ​ឆ្លងកាត់​កំពង់​ផែស្វយ័តភ្នំពេញ មានចំនួន​ ៥២ ២៨៣​ TEUs កើនចំនួន​ ៤៥,១១​ភាគរយធៀប​នឹង​ខែកញ្ញា​ ឆ្នាំ២០២៣៕ ដោយ៖មុនី, រូបថត៖កំពង់ផែស្វយ័តភ្នំពេញ...