ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីស្ដេចយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រកបដោយលទ្ធផលដោយព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់៕...
សម្តេចតេជោ ហ៊ុន សែន អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោម ជា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ខ្មែរគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា

សម្តេចតេជោ ហ៊ុន សែន អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោម ជា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ខ្មែរគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ជាអកុសលឪពុកខ្ញុំទទួលមរណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារខ្ញុំសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើងគឺម្តាយក្មេកខ្ញុំមានជម្ងឺ និងមរណភាព នៅឆ្នាំ២០២០ យើងសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។ ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់ សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។ សូមបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដ...
សេរីភាពបញ្ចេញមតិ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃពន្យល់ ៤ចំណុច យោងលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ

សេរីភាពបញ្ចេញមតិ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃពន្យល់ ៤ចំណុច យោងលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់អំពី សេរីភាពបញ្ចេញមតិដែលកើតមានពីកំណើតធម្មជាតិរបស់មនុស្ស ទង្វើសកម្មភាពរបស់មនុស្ស ដែនកំណត់នៃសេរីភាពបញ្ចេញមតិដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិ និងសិទ្ធិការពារខ្លួនរបស់រូបវន្តបុគ្គលឬនីតិបុគ្គលដទៃចំពោះការបញ្ចេញមតិ។ មន្ត្រីជាន់ខ្ពស់ខាងលើ បានពន្យល់តាមរយៈសារវីដេអូរយៈពេលជាង៣០នាទី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ថា ទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិបានកំណត់ច្បាស់អំពីសេរីភាពបញ្ចេញមតិ ក្នុងនោះ យោងតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀម ទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ ដ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រារព្ធពិធីកាន់បិណ្ឌវេនទី១២

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រារព្ធពិធីកាន់បិណ្ឌវេនទី១២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ ននិងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងកូនចៅ ចៅទួតរបស់សម្តេច បានរៀបចំពិធីបុណ្យកាន់បិណ្ឌវេន ទី១២ នៅសាលាបុណ្យ ដែលស្ថិតនៅគេហដ្ឋានរបស់សម្តេចផ្ទាល់ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងអ្នកចូលរួមទាំងអស់បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លាជាទីបំផុត។ នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តថ្កូវ២លានរៀល និងបច្ច័យកស...
កយកា-KOICA ជំរុញអ្នកជំនាញផ្នែកនវានុវត្តន៍ និងឧស្សាហកម្ម ជាមួយនឹងការបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងវិស័យឯកជនកម្ពុជា

កយកា-KOICA ជំរុញអ្នកជំនាញផ្នែកនវានុវត្តន៍ និងឧស្សាហកម្ម ជាមួយនឹងការបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងវិស័យឯកជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែល ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី "ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥" ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ។ លើសពីនេះ វាមានគោលបំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មដែលជំរុញដោយកម្មសិទ្ធិបញ្...
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាព គុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យរាប់ទាំងវិស័យទេសចរណ៍នេះផង កម្ពុជាតែងតែគោរពទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិ ហើយដែលសកម្មភាពទាំងអស់នេះបានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរួមទាំងលើក កម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ សម្ដេចធិបតី បន្ដថា កិច្ចសហប្រតិបត្តិការ CLV-DTA រួមទាំងកិច្ចសហប្រតិបត្តិការនានា រួមមាន ACMECS CLMV CL...
សមាគមជាងសំណង់កម្ពុជា ដែលមានលោក ឧកញ៉ា ហ៊ួត ជា ជាប្រធាន និងលោក ប៉ាង ឆៃយ៉ា ហ៊ួត ជា សាខាស្វាយរៀង បាននាំយកថវិកាមួយចំនួន ជួយជាងដែលមានគ្រោះថ្នាក់ក្នុងពេលបំពេញការងារ

សមាគមជាងសំណង់កម្ពុជា ដែលមានលោក ឧកញ៉ា ហ៊ួត ជា ជាប្រធាន និងលោក ប៉ាង ឆៃយ៉ា ហ៊ួត ជា សាខាស្វាយរៀង បាននាំយកថវិកាមួយចំនួន ជួយជាងដែលមានគ្រោះថ្នាក់ក្នុងពេលបំពេញការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
“មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេសមានគ្រោះថ្នាក់ការងារ
លោកបណ្ឌិត កៅ ថាច ស្នើឲ្យធនាគារ BBG បន្តពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេស ជូនអតិថិជនធនាគារ ARDB

លោកបណ្ឌិត កៅ ថាច ស្នើឲ្យធនាគារ BBG បន្តពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេស ជូនអតិថិជនធនាគារ ARDB

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសំណូមពរ ឲ្យធនាគារ BBG បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេសជូនដល់អតិថិជនរបស់ ធនាគារ ARDB និងគាំទ្រដល់កិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង របស់ ធនាគារទាំងពីរ ។សំណូមពររបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dongguo Li លេខាធិការគណៈកម្មាធិការរបស់គណបក្ស និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដោយមានការចូលរួមពី លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់ស្វយ័ត ខេត្តក្វាងស៊ី និងសហការី។ក្នុងឱកាសជំនួបនេះ បណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ ដល់ភាគី ធនាគារ BBG ដែលបានបំពេញការងារយ៉ាងល្អ ក្នុងនាមជាធនាគារដៃគូ ទូទាត់ប្រាក់ ឆ្លង...
កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍សុខភាពសត្វរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ និងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹង  ទៅវិញទៅមក

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍សុខភាពសត្វរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ និងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹង ទៅវិញទៅមក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍សុខភាពសត្វរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ខេត្តសៀមរាប ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំទ្វេភាគីនេះមានវត្តមានលោកបណ្ឌិត តាន់ ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃព្រះរាជាណាចក្រកម្ពុជានិងប្រតិភូមកពីវៀតណាម ដឹកនាំដោយលោកបណ្ឌិត Phan Quang Minh អគ្គនាយករងនៃ DAH ប្រទេសវៀតណាមរួមទាំងមន្រ្តីផ្នែកពេទ្យសត្វមកពីថ្នាក់ក្រោមជាតិចូលរួម។ប្រធានគណៈប្រតិភូវៀតណាម លោកបណ្ឌិត Phan Quang Minh អគ្គនាយករងនៃ DAHបានអោយដឹងថា បរិបទនៃសកលភាវូបនីយកម្ម និងការកើនឡើងនៃជំងឺឆ្លងដូចជា គ្រុនផ្តាសាយបក្សី អាហ្រ្វិក ប៉េស្តជ្រូក ជំងឺជើង និងមាត់ និងជំងឺឆ្កែឆ្កួត ដែលអាចរីករាលដាលយ៉ាងឆាប់រហ័សឆ្លងព្រំដែន ដែលប៉ះពាល់ដល់សុខភាពសាធារណៈ។និងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានរវាងប្រទេសនានាគឺមិនអាចខ្វះបាន ជាពិសេសបន្ទាប់...
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយអ្នកតំណាងនាយកហិរញ្ញិក នៃរតនាគារ រដ្ឋកាលីហ្វ័រញ៉ា លើកិច្ចការផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយអ្នកតំណាងនាយកហិរញ្ញិក នៃរតនាគារ រដ្ឋកាលីហ្វ័រញ៉ា លើកិច្ចការផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ អ្នកតំណាងលោកស្រីនាយកហិរញ្ញិក នៃរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម ហើយបន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងជាយុវជនវ័យក្មេងរហូតដល់៦០% ដែលអាចចូលរួមបញ្ចេញសក្ដានុពលសម្រាប់ការអភិវឌ្ឍប្រទសជាតិក្នុងរយៈពេលយូរបន្ថែមទៀត។ ពិសេសជាងនេះ ប្រជាជនកម្ពុជាមួយចំនួនធំនាពេលបច្ចុប្បន្នក៏អាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អប្រសើរ រួមមានភាសាអង់គ្លេស ដែលនឹងផ្ដល់លទ្ធភាពខ្ពស់សម្រាប់ការទំនាក់ទំនង និងការអនុវត្តកិច្ចការងារផ្សេងៗ។ តាមរយៈជំ...