បញ្ហាវិវាទស្ទើរទាំងស្រុងនៅក្នុងខេត្តកំពត ត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយទទួលបានជោគជ័យ
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានរាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិព្យាយាមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅស្ថាប័ន្តុលាការផង ចំណេញពេលវេលា ថវិកា និងរក្សាកិត្តិយស និងភាពសុខដុមជូនពលរដ្ឋនៅមូលដ្ឋានផង។ ប៉ុន្តែដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព គឺទាមទាឱ្យថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ចូលរួម ដើម្បីវែកញែកសម្រេចតាមគោលការណ៍ច្បាប់ និងគោលការណ៍ឋានានុក្រមគ្រួសារ។ នេះបើតាមបទពិសោធន៍ និងការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មុនពេលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ១១ករណីជូនពលរដ្ឋ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលមហាជនសាលាខេត្តកំពត។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួលដោះស្រាយវិវាទទាំងអស់ លោកមិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តកំពត គឺជាគ្រួ...








