ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

(អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ​ និងកិច្ចសន្យាទិញ-លក់ដីធ្លី​ ៥​ កន្លែង​នៅខេត្ត​មណ្ឌលគិរី​ និងខេត្តកំពត

(អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ​ និងកិច្ចសន្យាទិញ-លក់ដីធ្លី​ ៥​ កន្លែង​នៅខេត្ត​មណ្ឌលគិរី​ និងខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ​ និងកិច្ចសន្យាទិញ-លក់ដីធ្លី​ ៥​ កន្លែង​នៅខេត្ត​មណ្ឌលគិរី​ និងខេត្តកំពត​ បន្ទាប់ពី លោកមេធាវី រស់​ មុនិន្ទៈ​ ជាតំណាងឱ្យភាគីវិវាទ បាន​ដាក់ពាក្យស្នើសុំរៀបចំកំណត់​ហេតុព្រមព្រៀងបញ្ចប់វិវាទ មក​ អ.ដ.ក.​។ ផ្អែកតាមពាក្យស្នើសុំខាងលើ លោកស្រី​ រាជ្យ​ ច័ន្ទ​ថេង,​ លោកស្រី​ ស​ ស៊ីយ៉េត​ និងលោក​ អៀម​ ប៊ុន​លី​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើទ្បើងដោយ​មេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។ ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើទ្បើងក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវអនុស្សរណៈនៃការយ...
អយ្យការសាលាដំបូងរាជធានីភ្នំពេញ សាកសួរលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់ ជិតមួយសែនដុល្លារ ដើម្បីចូលមន្ត្រីរាជការ នៅខេត្តព្រៃវែង

អយ្យការសាលាដំបូងរាជធានីភ្នំពេញ សាកសួរលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់ ជិតមួយសែនដុល្លារ ដើម្បីចូលមន្ត្រីរាជការ នៅខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងសាកសួរគូរភាគីជាលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។ យោងតាមដីកាកោះលើកទី២ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ របស់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ឌុក ឡូរ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង នឹងចូលខ្លួនបំភ្លឺជូនតំណាងអយ្យការនាវេលាព្រឹក។ ចំណែកចុងបណ្តឹងជាប់សង្ស័យជាជនឆបោក មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវចូលខ្លួននាវេលារសៀលថ្ងៃដដែល។...
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យក្រុមហ៊ុន Levi ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យក្រុមហ៊ុន Levi ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជារួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi 's។ តាមរយៈជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Levi Strauss & Co ក៏បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋានដល់ការសម្រេចចិត្តដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ស្របតាមការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសា...
កិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កិច្ចពិភាក្សា Article IV

កិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កិច្ចពិភាក្សា Article IV

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ (កសស) ៖ នាវេលាម៉ោង ៤ រសៀល ថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំតូច កសស លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កិច្ចពិភាក្សា Article IV។...
លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបានការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបានការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មណ្ឌលគិរី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤-- លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀតនឹងទទួលបាននូវការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល។ ឯកឧត្ដមអភិបាលបានស្នើបែបនេះ ក្នុង​ឱកាសឯកឧត្ដម ដឹកនាំមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកដឹកនាំមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចុះមកពិនិត្យមើលបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេនេះ គឺដើម្បីឱ្យមន្ត្រីទាំងអស់បានឃើញពីស្ថានភាពព្រំដែនពិ...
លោកបណ្ឌិត កៅ ថាច ស្នើក្រុមហ៊ុន GEELY COMMERCIAL VEHICLES ពិនិត្យលទ្ធភាព និងធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា

លោកបណ្ឌិត កៅ ថាច ស្នើក្រុមហ៊ុន GEELY COMMERCIAL VEHICLES ពិនិត្យលទ្ធភាព និងធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤-- តបតាមការអញ្ជើញរបស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចូលជួបពិភាក្សាការងារ ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY។ តាមការឱ្យដឹងពីតំណាងខាងរោងចក្រ GEELY បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ មានរថយន្តក្រឡុកស៊ីម៉ង់ រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកកុងទីន័រ និងរថយន្តដឹកទំនិញ ជាដើម។ល។ ហើយបន្ថែមពីនេះ ការដំឡើង និងផលិតរថយន្តអគ្គិសនី គឺត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី) (មេតាណុល+អាគុយអគ្គ...
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានសង្គតភាព ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និង សមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថល ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមគ្នាគឺ៖ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។ ការលើកឡើងរបស់លោក បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេ។ ដើម្បីសម្រេចឱ្យបានលទ្ធផលជាអតិបរមាស្របទៅតា...
លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋបានលឿន និងរហ័សបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន១៧៣៣២បណ្ណ ស្ថិតក្នុងសង្កាត់វាំងចាស់ ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដែលបាន និងកំពុងបន្តប្រឹងប្រែង ក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅយ៉ាងយកចិត្តទុកដាក់ និងមិនគិតដល់ថ្ងៃឈប់សម្រាក។ ទាំងអស់នេះបានបង្ហា...
លោកបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

លោកបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗកំពុងដំណើរការដោយរលូនបានប្រមាណ ៨០%ហើយ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ថ្ងៃនេះ ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ លោក អស់លោក លោកស្រី កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានឆ្លៀតឱកាសចូលរួមសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីទទួលយកវឌ្ឍនភាពថ្មីៗ នៃដំណើ...
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤អយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៦ ករណី មានជនសង្ស័យចំនួន ២៥៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៩២ នាក់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤អយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៦ ករណី មានជនសង្ស័យចំនួន ២៥៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៩២ នាក់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច។...