ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយ៖ សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័សនៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អគ្គនាយកដ្ឋានគយ៖ សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័សនៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័សនៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម លី ស៊ូឡី រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម លី ស៊ូឡី រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី សមាជិកគណៈចិន្ត្រៃយនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន នាពេលព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងឱកាសនៃការជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាម្តងនៅក្នុងពេលដែលលោក លី ស៊ូឡី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាមកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលបាន និងកំពុងមានឥទ្ធិពល តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ។ ជាមួយគ្នានេះ ដោយមានការយល់ច្បាស់ពីតួនាទីនៃក្រសួងឃោសការ ក៏ដូចជាកិ...
មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយជូនអាជីវករក្នុងផ្សារ

មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយជូនអាជីវករក្នុងផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កែប កំពង់ស្ពឺ ខេត្តពោធិ៍សាត់): នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ« ក.ប.ប.» ខេត្តកែប កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បានបន្តចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយជូនអាជីវករនៅតាមបណ្តាផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្តទាំងបីខាងលើ ក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ទំនិញពុំមានអនុលោមភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងដើម្បីផ្ដល់ចំណេះដឹងបន្ថែមផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ជូនបងប្អូនអាជីវករក្នុងផ្សារ ក៏ដូចជានៅតាមបានបណ្ដាលផ្ទះលក់ទំនិញទាំងអស់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវម្ហូបអាហារដែលមានគុណភាពជូនអ្នកប្រើប្រាស់។ តាមរយៈនៃសក...
តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៧ ខែសីហា នេះ

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៧ ខែសីហា នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ ...
ធនាគារ ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម”

ធនាគារ ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី២៦ ខែសីហានេះបានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម” ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការនៃសមាគមស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកស្រី Sandra Honrado ប្រធានក្រុមនៃវិទ្យាស្ថាន ADFIAP និងសមាជិក ព្រមទាំងលេខាធិការដ្ឋាន ADFIAP។ លោកបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP រយៈពេល ៤ថ្ងៃនេះ នឹងជំរុញថ្នាក់គ្រប់គ្រង និងមន្ត្រីជាន់ខ្ពស់របស់ធនាគារ បង្កើនការយល់ដឹងអំពីរបាយការណ៍និរន្តរភាព និងការគ្រប់គ្រង ព្រមទាំងពង្រឹងសមត្ថភាព ស្របតាមចក្ខុវិស...
ពលរដ្ឋខេត្តកំពត លើកឡើងថា ប្រសិនបើគ្មានសម្តេចតេជោ គ្មានសន្តិភាព ពួកគាត់ក៏មិនទទួលបានបណ្ណកម្មសិទ្ធដីធ្លីដូចពេលនេះដែរ

ពលរដ្ឋខេត្តកំពត លើកឡើងថា ប្រសិនបើគ្មានសម្តេចតេជោ គ្មានសន្តិភាព ពួកគាត់ក៏មិនទទួលបានបណ្ណកម្មសិទ្ធដីធ្លីដូចពេលនេះដែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលមានបណ្ណសរុប ១,០៨៧បណ្ណ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តសុវណ្ណសាគរ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ប្រជាពលដ្ឋក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលបានមកទទួលយកបណ្ណកម្មសិទ្ធដីធ្លី (វិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ) បានលើកឡើងស្រដៀងៗគ្នាថា ប្រសិនបើប្រទេសកម្ពុជាគ្មានសម្តេចតេជោ ហ៊ុន សែន នោះទេ ប្រទេសជាតិនៅតែបន្តធ្លាក់ក្នុងភ្លើងសង្គ្រាមរហូតមកដល់បច្ចុប្បន្ន។ តែដោយសារប្រជាជនកម្ពុជាមានសំណាងបំផុត ដែលមានសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងក្នុងការស្វែងរកសុខសន្តិភាពជូនជាតិ ជូនប្រជាជន រំដោះប្រជាជនចេញពភ្នក់ភ្លើងសង្គ្រាមដ៏សែនលំបាកវេទនាក្នុងរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ហើយបានដឹកនាំន...
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវ គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តស្រុកអង្គបូរី និងក្រុងដូនកែវ

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវ គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តស្រុកអង្គបូរី និងក្រុងដូនកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវគម្រោងព្រែកជីកហ្វូណនតេជោ តាមផ្លូវទឹកព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី ស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជាវៀតណាម ដែលស្ថិតក្នុងភូមិសាស្រ្តដែនទឹកស្រុកអង្គរបូរី និងតាមប្រឡាយលេខ១៥ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងគ្រោងសាងសង់ទ្វារទឹកនាវាចរណ៍ ត្រង់ទំនប់អូរតុំផងដែរ ។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យនោះដែរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា រួចមក ដើម្បីចូលរួមធ្វើអោយដំណើរការនៃការសាងសង់ប្រព្រឹត្តិទៅដោយរលូន ថ្ងៃនេ...
លោកជំទាវ ចម និម្មល ផ្តល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី

លោកជំទាវ ចម និម្មល ផ្តល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ​រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការងារឆ្នាំ២០១៥-២០២៥ និង​ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០២៥ ដែលមានយន្តការដោះស្រាយវិសមភាពយេនឌ័រនៅក្នុងទីផ្សារការងារ តាមរយៈការលើកកម្ពស់ឱ្យមានឱកាសស្មើគ្នា និងលទ្ធភាពទទួលបានការងារសមរម្យរវាងបុរសនិងស្ត្រី ព្រមទាំងបានផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលរួមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មអនឡាញផងដែរ។ បន្ថែមពីលើគោលនយោបាយទាំងនេះ លោកជំទាវដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងដើរតួយ៉ាងសកម្ម ក្នុងការបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងគាំទ្រទាំងបុរស និងស្ត្រី ដោយបានផ្តល់កម្មវិធីបណ្តុះបណ្តាល និងអប់រំជាច្រើនសំដៅជួយស្ត្រីឱ្យទទួលបានភាពជោគជ័យខ្ពស់ក្នុងអាជីវកម្ម ន...
រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដូចបានព្យាករថាមានរង្វង់៦ភាគរយ

រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដូចបានព្យាករថាមានរង្វង់៦ភាគរយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កំពុងដើរលើគន្លងដ៏វិជ្ជមាន។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣សីហាឆ្នាំ២០២៤ សម្តេចធិបតី លើកឡើងអំពីសមិទ្ធផលការងាររយៈពេលមួយឆ្នាំដែលរួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី រំលឹកឡើងវិញថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦ភាគរយ។ សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២២សីហានេះ.ចំពេលខួប១ឆ្នាំដែលសម្តេធិបតីហ៊ុនម៉ាណែត បានចូលដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី ដោយបា...
រយះពេល ៧ថ្ងៃ ទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣០ ករណី មានជនសង្ស័យចំនួន ១៥៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន  ចំនួន ១២០ នាក់

រយះពេល ៧ថ្ងៃ ទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣០ ករណី មានជនសង្ស័យចំនួន ១៥៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១២០ នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយះពេល ៧ថ្ងៃ ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣០ ករណី មានជនសង្ស័យចំនួន ១៥៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១២០ នាក់ ដែលពាក់ព័ន្ធនឹងបទ " ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាតដោយចេតនា, លួចមានស្ថាន ទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត"។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបាន ចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុ...