ធនាគារ ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម”
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី២៦ ខែសីហានេះបានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម” ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការនៃសមាគមស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកស្រី Sandra Honrado ប្រធានក្រុមនៃវិទ្យាស្ថាន ADFIAP និងសមាជិក ព្រមទាំងលេខាធិការដ្ឋាន ADFIAP។
លោកបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP រយៈពេល ៤ថ្ងៃនេះ នឹងជំរុញថ្នាក់គ្រប់គ្រង និងមន្ត្រីជាន់ខ្ពស់របស់ធនាគារ បង្កើនការយល់ដឹងអំពីរបាយការណ៍និរន្តរភាព និងការគ្រប់គ្រង ព្រមទាំងពង្រឹងសមត្ថភាព ស្របតាមចក្ខុវិស...








