ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក គួច ចំរើន ប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជនទាំងអស់ក្នុងមូលដ្ឋានខេត្ត និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់

លោក គួច ចំរើន ប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជនទាំងអស់ក្នុងមូលដ្ឋានខេត្ត និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលទើបប្រកាសថ្មី បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់ អតីតយុទ្ធជនទាំងអស់ និងផ្តល់អាទិភាពខ្ពស់បម្រើជាពិសេស ចំពោះអតីតយុទ្ធជនក្នុងខេត្ត ឱ្យសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។ នៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ លោក គួច ចំរើន អភិបាល បញ្ជាក់ពីការខិតខំជំរុញការអនុវត្តគម្រោង សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការ វិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល និង...
ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧

ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការ ពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ឆ្លៀតនៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណ និងសូមគោរពសរសើរស្ញប់ស្ញែង គោរជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលមួយឆ្នាំ នៃការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងដាក់ចេញនូវគោលនយោបាយប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមក...
សម្តេចធិបតី​ អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ

សម្តេចធិបតី​ អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន ។ ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទា...
(គ.ល.ក.)សហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

(គ.ល.ក.)សហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក., និង លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ប្រធានសាលាដំបូងខេត្ត, តំណាងអយ្យការអមសាលាដំបូងខេត្ត,។ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាព រ...
កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យយោធាដើម្បីធានាសន្តិភាព និងសន្ដិសុខ

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យយោធាដើម្បីធានាសន្តិភាព និងសន្ដិសុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ -- លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក VITALY LUCHSHEV នាយការិយាល័យអនុព័ន្ធយោធា សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ១០២៤ នៅអគ្គបញ្ជាការដ្ឋាន។ នៅក្នុងឱកាសនោះ លោកវរនាវីឯក Vitaly LUCHSHEV បានជម្រាបជូនលោក អគ្គមេបញ្ជាការ អំពីសកម្មភាពមួយចំនួន ដែលរូបលោកបានមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ជាពិសេសកិច្ចខិតខំប្រឹងប្រែងនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ លោកវរនាវីឯក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបានបើកប្រទេសឡើងវិញ និងបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ។ លោកវរ...
ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទមុនី ចាប់ផ្តើមនិមន្តទស្សនកិច្ចនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV

ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទមុនី ចាប់ផ្តើមនិមន្តទស្សនកិច្ចនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទមុនី បាននិមន្តទស្សនកិច្ចទៅដល់ខេត្តក្រចេះហើយកាលពីថ្ងៃទី២០សីហាម្សិលមិញនេះ ដោយឆ្លងកាត់តំបន់អ៊ិច១៦ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មុនពេលនិមន្តបន្តទៅខេត្តក្រចេះ ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គទៅជួបពុទ្ធបរិស័ទនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV ដែលមាន៤ខេត្ត ។ កាលពីម្សិលមិញនេះ ព្រះអង្គបាននិមន្តទៅជួបពុទ្ធបរិស័ទនៅវត្តជ័យមង្គលរតនារាម ក្នុងភូមិជ្រៃមាំង ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។ ព្រះអង្គបាននិមន្តទៅជួបពុទ្ធបរិស័ទនៅខ្សែបន្ទាត់ ព្រំដែនកម្ពុជា-វៀតណាម បង្គោលព្រំដែនលេខ៦៩ និងច្រកទ្វាអន្តរជាតិត្រពាំងស្រែ ។ សូមរំលឹកថា មុនពេលនិមន្តទៅតំបន់ CLV នេះ ព្រះអង្គធម្មវនវាសីចន្ទមុនី បានមានថេរដិការផ្សាយតាមបណ្តាញសង្គមថា ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គនេះ គឺនិមន្តទៅ ជួបពុទ្ធបរិស័ទនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV ដែលមាន៤ខេត្ត ដោយផ្តើមពីខេត្តក្រចេះ។ ព្រះអង្គបានបញ្ជា...
អភិបាលខេត្តកំពត៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់វិស័យដីធ្លី និងពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

អភិបាលខេត្តកំពត៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់វិស័យដីធ្លី និងពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ រហូតបន្តដល់សម្តេចធិបតី វិស័យដីធ្លីត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ និងត្រូវបានពន្លឿននីតិវិធីផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿន។ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់ លោកបណ្ឌិត ម៉ៅ ធនិន បានលើកឡើងទៀតថា អស់កាលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លី មិនអស់សក្តានុពលនៃដី ហើយដោយសារប្រទេសជាតិបានកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំ...
ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិត ពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប

ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិត ពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំង មានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺ របបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។ អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុងបាននិយាយថា ការទទួលបានប្រាក់ឈ្នួលច្រើនជាងមុន អាចជួយសម្រាល បន្ទុកក្នុងការចំណាយប្រចាំថ្ងៃ ក្នុងគ្រួសារ លុយផ្តល់ឱ្យកូនសិក្សា និងផ្គត់ផ្គង់ឪពុកម្តាយដែលមានវ័យចាស់។ កម្មការិនីរូបនេះ បានបង្ហាញការសប្បាយ...
រថយន្តដឹកដីបុករថយន្តក្នុងក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ៖ របួសធ្ងន់ស្រាលចំនួន ៣នាក់

រថយន្តដឹកដីបុករថយន្តក្នុងក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ៖ របួសធ្ងន់ស្រាលចំនួន ៣នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តក្នុងក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានបុកគ្នាជាមួយរថយន្តបែនដឹកដី នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង ៣នាក់ ក្នុងនោះមានម្នាក់ជាក្មួយស្រីនិងជាពិធីការរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ។ ជនរងគ្រោះមានឈ្មោះ ជា គឹមធិបតី ជាក្មួយស្រី និងជានាយិការពិធីការរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ បានរងរបួសធ្ងន់ត្រង់ជង្គង់ និងម្នាក់ទៀតឈ្មោះ ជា ស្រីណែត ជាក្រុមការងារ បានរងរបួសស្រាល ។...
លោកអភិសន្តិបណ្ឌិត ស សុខា៖ កម្ពុជាពិបាករកឃើញ និងប្រគល់ឱ្យសាមីខ្លួនវិញនូវទឹកប្រាក់ ដែលរងគ្រោះពីការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា

លោកអភិសន្តិបណ្ឌិត ស សុខា៖ កម្ពុជាពិបាករកឃើញ និងប្រគល់ឱ្យសាមីខ្លួនវិញនូវទឹកប្រាក់ ដែលរងគ្រោះពីការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋកម្ពុជា បានចាញ់បោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជិត៤០លានដុល្លារអាម៉េរិក បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាកំពុងជឿនលឿនដែលជាហានិភ័យខ្ពស់ ក្នុងការធ្វើឱ្យមានឱនភាពនៃសីលធម៌សន្ដិសុខសណ្ដាប់សង្គម។ ថ្លែងក្នុងទិវាអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ គឺមិនខុសពីអ្វីដែលពិភពលោកកើតឡើងនោះទេ ដោយក្នុងរយៈ៦ ខែដើមឆ្នាំ២០២៤នេះ ក្រៅពីការចាញ់បោក និងឆបោកតាមប្រព័ន្ធអេឡិចត្រូនិចមានប្រជ...