ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

អគ្គលេខាធិការដ្ឋាននៃគ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណើរការល្បែងស៊ីសងខុសច្បាប់

អគ្គលេខាធិការដ្ឋាននៃគ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណើរការល្បែងស៊ីសងខុសច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ ល្បែងភ្នាល់អនឡាញ និងឆ្នោតកន្ទុយលេខ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប(Youtube) ចំនួន ២១ទំព័រ ។ ក្នុងនោះមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (1)CamCoka-VIP (2)Maxclub-34 (3)Hidden Secret (4)Gaming - EZ Bonuss (5)FF96 Pro2880 (6)ភ្នាល់កាស៊ីណូ ឈ្នះៗ (7)ភ្នាល់ស្លត់កាស៊ីណូ (8)ភ្នាល់បាញ់ត្រីអនឡាញ (9)មាន់ជល់លំដាប់១ (10)Gobet777.live (11)KH Master Online (12)UUWON Media (13)Cambo8 Wallet (14)បក្សីទេព SB24 (15)Lotto999kh (16)ក្រុមហ៊ុនល្បែងអនឡាញគ្រប់ប្រភេទ មករា (17)Ibet789 វេបសាយភ្នាល់បាល់ (18)Crown88 H1001 (19)Kae Ry (20)0_0 HHHH (21)PP9 (22)Baccarat Hacker Ai2888 (23)I.Sports Bet (24)ចាក់ខ្លាឃ្លោកតាមទូរស័ព្ទ និង(25)P99 ពិភពហ្គេម ដែលជាសកម្មភាពល្មើសនឹងច្បាប់...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញា តឱ្យលោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច-CCJA) និងសហការី ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ដឹកនាំបន្ថែមពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពឱកាសវិនិយោគចិននៅកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិន ចំនួន ៣៥០នាក់ និងក្រុមហ៊ុន ចំនួន ៣៥០ក្រុមហ៊ុន ។ លើសពីនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖ ១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។ ២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។ វេទិកាធុរកិច្ចនេះដែរ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុ...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...
កម្ពុជានិងរដ្ឋលិចតិនស្តាញនៅអឺរ៉ុបឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការថ្មី ដើម្បីបង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគបន្ថែម

កម្ពុជានិងរដ្ឋលិចតិនស្តាញនៅអឺរ៉ុបឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការថ្មី ដើម្បីបង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគបន្ថែម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ កម្ពុជា និងរដ្ឋលិចតិនស្តាញ(Liechtenstein )ក្នុងតំបន់អឺរ៉ុប បានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជាដែលមានស្រាប់ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការថ្មីដើម្បីជំរុញឱ្យកម្លាំងពលកម្មកម្ពុជាមានផលិតភាពការងារខ្ពស់ និងទាក់ទាញវិនិយោគបន្ថែម។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបសំដែងការគួរសមរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឌូមីនិក ហាស្លឺ(Dominique Hasler) រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញដែលធ្វើឡើងនៅថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលលិចតិនស្តាញ(Liechtenste in) ដែលបានជួយពង្រឹងបន្ថែមនូវគុណវុឌ្ឍិនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាស្របទៅ...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧​ លើរបៀបវារៈចំនួន៣

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧​ លើរបៀបវារៈចំនួន៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន៣៖ ១-ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ៣- សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។ សូមបញ្ជាក់ថា សមាជិក សមាជិការដ្ឋសភាអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញនៅព្រឹកថ្ងៃនេះ មានចំនួន ១១៣រូប។...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែតក្រសួងមហាផ្ទៃ

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែតក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:រដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែតក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នា២០២៤។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ #MLVT #HENGSour...
លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គលក)​បញ្ជាក់ថា យ៉ាងហោចណាស់ជារៀងរាល់ថ្ងៃមានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គលក)​បញ្ជាក់ថា យ៉ាងហោចណាស់ជារៀងរាល់ថ្ងៃមានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គលក)នៅថ្ងៃទី២៩​ខែកុម្ភ:ឆ្នាំ ២០២៤បានបញ្ជាក់ថា យ៉ាងហោចណាស់ជារៀងរាល់ថ្ងៃមានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់។ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពោលប្រមាណកន្លះខែនេះ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងចាត់វិធានការចំពោះ ល្បែងផ្សងសំណាងខុសច្បាប់ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។ លោក រស់ ភីរុណ បានបញ្ជាក់ថា«ករណីផ្សព្វផ្សាយលើបណ្តាញសង្គម: អគ្គលេខាធិការដ្ឋាន គ.ល.ក បានរកឃើញការផ្សព្វផ្សាយល្បែងខុសច្បាប់ជាច្រើន គឺប្រមាណ ១៥ ទៅ២០ pages ជារៀងរាល់ថ្ងៃ។ យើងខ្ញុំនៅតែបន្តចាត់វិធានការនេះឲ្យកាន់សកម្ម»។ ចំពោះវិធានការសម្រាប់ការបង្ក្រាបរាល់សកម្មភាពផ្សាយពីល្បែងដោយខុសច្បាប់ ត្រូវបានលោក រស់ ភីរុណ បញ្ជាក់ រួមមាន៖ ...
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។ ក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានតំណាងសហជីពជាស្ត្រីចូលរួមផងដែរ។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថលថា ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតជាសំខាន់ទៅលើបច្ចេកវិទ្យាឌីជីថល។ សម្រាប់លោករដ្ឋមន្ត្រី ការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលប...
ឃាត់រថយន្ត១គ្រឿង ម៉ាកSsang Yong ដឹកអ្នកដំណើរចំណុះ ១៥កៅអី ដឹកស៊ុតមាន់ និងស៊ុតទាចំនួន២៤០០០គ្រាប់ ឃាត់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង

ឃាត់រថយន្ត១គ្រឿង ម៉ាកSsang Yong ដឹកអ្នកដំណើរចំណុះ ១៥កៅអី ដឹកស៊ុតមាន់ និងស៊ុតទាចំនួន២៤០០០គ្រាប់ ឃាត់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង កាលពី​វេលាម៉ោង១៣ និង៤៥នាទី នាថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០២៤ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSsang Yong ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ១៥កៅអី ស្លាកលេខភ្នំពេញ2L-7845 ពណ៌ស ដឹកស៊ុតមាន់ និងស៊ុតទាចំនួន២៤០០០គ្រាប់ ឃាត់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រថយន្តខាងលើនេះបានដឹកស៊ុតមាន់និងស៊ុតទាមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅក្នុងខេត្តព្រៃព្រៃវែង(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុត ) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។...