ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះទេ​

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះទេ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​ក្នុងសន្និសីតកាសកាសែតកាលពីថ្ងៃទី៣ខែឧសភានេះថា តាមរយៈ​ការបញ្ជាក់​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ទ្រី​ក មូរ​ហ្វ៊ី (Patrick Murphy) ភាគី​សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះឡើយ ព្រោះ​គម្រោង​នេះ​ធ្វើ​នៅក្នុង​អធិបតេយ្យ​កម្ពុជា​សុទ្ធសាធ​។​ ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​អះអាង​បែបនេះ នៅក្នុង​វេទិកា​សារព័ត៌មាន​ពិសេស​មួយ រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​នៅក្រោយ​កិច្ចប្រជុំ​រវាង​លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយ​ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជា​មន្ត្រី​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​គោលបំណង​ពន្យល់ និង​បង្ហាញ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វ...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ​​ អញ្ជើញប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ​​ អញ្ជើញប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ពោធិ៍សាត់)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ” ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន ថូភេក អេឡិកទ្រិក ឯ.ក នាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក​​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីនិយោជក និងតំណាងភាគីសហជីព។ ក្នុងនោះលោករដ្ឋមន្ត្រី បានពន្យល់ និងរំលឹកពីសារៈសំខាន់នៃការប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារដែលជាយន្តការអន្តរជាតិដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅក...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយបំផុត ដែលមានបងប្អូនប្រជាពលរដ្ឋទៅទស្សនាផ្ទាល់ប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះលទ្ធផលនៃការប្រកួតគឺ កីឡាបាល់ទាត់ក្រុមតារាកម្ពុជា (Cambodia football Super Stars) បានទទួលជ័យជម្នះលើក្រុមបាល់ទាត់ Kun Khmer All Stars ក្នុងលទ្ធផល (2-0)។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ជាព្រឹត...
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញឱ្យវិស័យឯកជននិងតំណាងកម្មករនិយោជិតចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញឱ្យវិស័យឯកជននិងតំណាងកម្មករនិយោជិតចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះបានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១ ៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភានៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោកស្រី កេន ឆេងឡាងតំណាងភាគីសហជីព ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក និងលោកទុន សុភ័ណ តំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ លោក ហេង សួរ បានលើកឡើងថា ការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយទាមទារឱ្យភាគីនិយោជកនិងកម្មករនិយោជិត បន្តស្វែងយល់ពីតួនាទីនិងភារកិច្ចរៀងៗខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែក និងពិភាក្សា ដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើការគោរពច្បាប់ស្តីពីការងារ ក្នុងការការពារផលប្រយោជន៍ភាគីទាំងសងខាង ដើម្បីកសាងភាពសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។ ទន្ទឹមនឹងនេះតួអង្គរាជរដ្ឋាភិបាលដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ...
សៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ១,០០០ ច្បាប់ ត្រូវបានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ផ្តល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

សៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ១,០០០ ច្បាប់ ត្រូវបានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ផ្តល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាអនុប្រធានក្រុមការងារ ព្រមទាំងសហការីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះបាននាំយកនូវសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ១,០០០ ច្បាប់ដោយក្នុងនោះប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ចំនូន ៥០០ ច្បាប់ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ចំនួន ៥០០ ច្បាប់ ដោយមាន ៥ ចំណងជើង គឺសៀវភៅ ៖ -អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី -៣ យន្តការឈ្នះកូវីដ-១៩ -ទឹកចិត្តអ្នកជួយសង្គ្រោះ -សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា -និងសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ។ នាឱកាសនោះលោកបណ្ឌិត ពៅ សុខ បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំចងក្រងជាសៀវ...
ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ  និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមទទួលបាននូវសព្ទសាធុការពរជ័យ សិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អ បរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំ មាំមួនខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវសមិទ្ធផល និង ជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវបណ្ឌិត ដើម្បីបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិ ប្រកប ដោយគុណធម៌ និងជាគំរូវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគម កាយឫទ្ធិនារីកម្ពុជា ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់...
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងភរិយា សូមគោរពជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៤

លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងភរិយា សូមគោរពជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងភរិយា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ខាងមុខនេះ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមទទួលបាននូវសព្ទសាធុការពរជ័យ សិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អ បរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួនខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវសមិទ្ធផល និង ជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវបណ្ឌិត ដើម្បីបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិ ប្រកបដោយគុណធម៌ និងជាគំរូវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគម កាយឫទ្ធិនារីកម្ពុជា ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ឫទ្ធិបារមី និងវត្ថ...
ក្រសួងពាណិជ្ជកម្ម ប្រារព្ធពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ក្រសួងពាណិជ្ជកម្ម ប្រារព្ធពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ និងមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបលើកទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលមានការអញ្ជើញចូលរួមពីខាងតំណាងក្រសួងកិច្ចការនារី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។ ថ្លែងក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​​ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្មដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី។ បន្ថែមពីនេះ រដ្ឋមន្រ្តី ក៏បានចែករំលែកនូវសារសំខាន់ៗចំនួន ៣ ដល់អង្គពិធី រួមមាន៖ (១). ស្ត្រីត្រូវបន្តបង្កើនសមត្ថភាពខ្លួនឯង ក្នុងបរិវត្តកម្មឌីជី...
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា»

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅ​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី​២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សូមពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់ នៃទិវាវប្បធម៌ជាតិនេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំព...
នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្តូរតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង

នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្តូរតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា កិច្ចការងារផ្លាស់ប្តូរ តែងតាំងមុខតំណែងរបស់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ គឺជាកិច្ចដំណើរការទូទៅ ក្នុងការពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង ដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត នៅតាមមូលដ្នាននីមួយៗ។ ការលើកឡើងបែបនេះរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រកាសចូលកាន់តំណែងមេបញ្ជាការថ្មី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផងដែរ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើ ដល់លោកមេបញ្ជាការកងរាជអាវុធហត្...