ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ទៅលើលើរបៀបវារៈចាំបាច់មួយចំនួន រួមមាន ១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។ ២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។ ៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។ ៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិក ព្រឹទ្ធសភា ៕...
រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំកិច្ចប្រជុំដំបូងនៃក្រុមអធិការកិច្ចអន្តរស្ថាប័ន

រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំកិច្ចប្រជុំដំបូងនៃក្រុមអធិការកិច្ចអន្តរស្ថាប័ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូងក្រោយសេចក្តីសម្រេចប្រកាសសមាសភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាកិច្ចប្រជុំដែលធ្វើឡើងតាមការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងលោ៧រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត ហើយកម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងន...
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគ្រាសរបស់ជប៉ុន

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគ្រាសរបស់ជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន៖ នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នៅសាលមហោស្រពនៃសក​លវិទ្យាល័យអង្គការសហប្រជាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន។ ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានតំណាងបរទេសប្រចាំប្រទេសជប៉ុន ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន សម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងវិស័យឯកជនសរុបប្រមាណ ១៥០រូប។ មានមតិក្នុងសុន្ទរកថាគន្លឹះ ឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានស...
សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ ដែលថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ ដែលថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ ព្រមទាំង សមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស។ សេចក្តីថ្លែងការណ៍របស់សមាគមឧកញ៉ាកម្ពុជា ដែលចុះហត្ថលេខា ដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា មានខ្លឹមសារទាំងស្រុងថា «យើងខ្ញុំទាំងអស់គ្នាជាសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះមានការ ផ្សាយតាមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ នូវព័ត៌មានក្រុមឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតសណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យថាមានការជួញដូរមនុស្ស។ ការផ្សាយរបស់អ្នកស្រី ខាន់ លក្ខិណា នេះជាការមូលបង្កាច់មានចេតនាអាក្រក់ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន សហការជាមួយអង្គការយូណេស្កូ ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មាន អំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន សហការជាមួយអង្គការយូណេស្កូ ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មាន អំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មានដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នៅលើទីវាល។ អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ អាវកាក់ដែលលោក​​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មានផងដែរ។ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អាវកាក់អ្នកសារព័ត៌មាននេះជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌...
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចន់ថុល ជួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចន់ថុល ជួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងតូក្យូ,ជប៉ុន៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះឧ បនា យករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជាមកពីក.អ.ក., ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន,សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការ AJC ក្នុងគោលបំណងផ្លាស់ប្តូរធាតុចូលស្តីពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក.អ.ក. និង AJC។ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះសមភាគីដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រជូនចំពោះ ក.អ.ក. ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែកលើកកម្ពស់រំហូរវិនិយោគជប៉ុនទៅកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីបច្ចុ...
លោក សាម៉ន បណ្ឌិត្យ ត្រូវបានផ្ទេរពីរដ្ឋលេខាធិការក្រសួងព័ត៌មាន មក​ជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍ស៊ីវិល

លោក សាម៉ន បណ្ឌិត្យ ត្រូវបានផ្ទេរពីរដ្ឋលេខាធិការក្រសួងព័ត៌មាន មក​ជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍ស៊ីវិល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សាម៉ន បណ្ឌិត្យ ត្រូវបានផ្ទេរពីរដ្ឋលេខាធិការក្រសួងព័ត៌មាន និងតែងតាំងមក​ជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍ស៊ីវិល ហើយ​នេះបើយោងតាម​ ព្រះរាជក្រឹត្យផ្ទេរ តែងតាំង ដែលសារព័ត៌មាន ដេលីខ្មែរទទួល​បាន​នៅថ្ងៃទី៧ខែឧសភានេះ។​​
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៤នេះបាន​​បដិ​សេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់ និងជាការមួលបង្កាច់យ៉ាងព្រៃផ្សៃថា លោក គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ ២០២៨។ សេចក្តីប្រកាសព័ត៌មា ដែលសារព័ត៌មាន ដេលីខ្មែរទទួលបានបញ្ជាក់ថា ការលើកឡើងមួលបង្កាច់យ៉ាងងងើល និងអគតិបែបនេះ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំតែម្ដង។ សូមបញ្ជាក់ថា លោក គុណ ញឹម បានទទួលការអនុញ្ញាតឱ្យបន្តដឹកនាំរដ្ឋបាលគយនិងរដ្ឋាករដល់ឆ្នាំ២០២៨ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គឺតាំងតែពីរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភាម្ល៉េះដែលមានឯកសារដូចភ្ជាប់មកជាមួយនេះ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនជឿថា មានម...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...
«ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិ

«ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៤នេះបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប.» ។ កម្មវិធីនេះ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ) សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ១៥០រូប (ចង្កោមទី២)។ សូមរំលឹកផង...