សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ:នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងសម្តែងការរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េជាថ្មី បន្ទាប់ពីជំនួបលើកមុននៅឯវិមានវិមានសន្តិភាព ហើយពេលនេះជួប នៅវិមានព្រឹទ្ធសភាក្នុងតួនាទី សម្ដេច ជាប្រធានព្រឹទ្ធសភា។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក ឯកអគ្គរដ្ឋទូត ដែលបានជួយរៀបចំដំណើរទស្សនកិច្ចដំបូងរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅថ្មីៗនេះ ដែលជាការបន្តនូវនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីរាជរដ្ឋាភិបាលចាស់ ទៅរាជរដ្ឋាភិបាលថ្មី។
ឯក...








