រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជំរុញឱ្យវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីឱ្យយុវជនមានឱកាសពង្រឹងសមត្ថភាពជាក់ស្តែង
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយអ្នកឧកញ៉ា តែ តាំងប៉ ជួបសម្តែងការគួសមនៅទីស្តីការក្រសួង។
ក្នុងនោះលោករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់វិស័យឯកជនឱ្យចូលរួមអនុវត្តការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដែលមានចែងក្នុងច្បាប់ដើម្បីជួយជំរុញការពង្រឹងសមត្ថភាពដល់សិក្ខាកាម និងនិស្សិតក្នុងប្រទេសឱ្យបានស្វែងយល់ពីកិច្ចការងារជាក់ស្តែងក្នុងការត្រៀមស្វែងរកការងារក្រោយបញ្ចប់ការសិក្សា។
បន្ថែមពីនោះ ការអនុវត្តកាតព្វកិច្ចដ៏សំខាន់នេះ ក៏អាចឱ្យនិយោជកអាចមានឱកាសជ្រើសរើសបុគ្គលិកនៅនឹងកន្លែងស្រាប់ ហើយក៏ជាឱកាសការងារសម្រាប់សិក្ខាកាមវិញផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ក្រុមប្រឹក្សាភិបាលសមាគមថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសមាគមលើការបណ...








