ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

គម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេនមិសបុរាណ

គម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេនមិសបុរាណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  ក្នុងពិធីគម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេន មិសបុរាណដែលរៀបចំឡើងនៅថ្ងៃទីខែ កក្តដាឆ្នាំ២០២៣។ អ្នកកែច្នៃផលកសិកម្ម ទៅជារបស់ប្រើប្រាស់ បានសម្ដែងការសប្បាយរីករាយ នៅពេលផលិតផលខ្មែរ កំពុងត្រូវបានពលរដ្ឋ មានការចាប់អារម្មណ៍ និងគាំទ្រច្រើនឡើងៗ ដែលធ្វើឲ្យពួកគេ កាន់តែមានឱកាសជួយដល់កសិករអ្នកដាំដុះ អាចរកបានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ ។ អ្នកស្រី សិទ្ធ លីដា CEO ប្រេនមិសបុរាណ លើកឡើងថា បច្ចុប្បន្នផលិតផលរបស់ខ្មែរ កំពុងវិវឌ្ឍន៍កាន់តែមានគុណភាពល្អប្រសើរ ពេលប្រើប្រាស់ទៅមិនប៉ះពាល់សុខភាព ដែលជាហេតុ ធ្វើឲ្យកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទៅ ។ អ្នកស្រីបានបន្តថា ជាក់ស្ដែងផលិតផលរបស់មិសបុរាណ ដែលកែច្នៃពីពន្លៃ មើមរមៀត ទឹកឃ្មុំព្រៃ រុក្ខជាតិថ្នាំខ្មែរ ឫសឈើ អំពិលទុំ កាហ្វេមណ្ឌលគិរី និងវត្ថុធាតុដើមផ្សេងៗទៀត ដែលអាចផលិតបានជាស្ក្រាប់ពន្លៃ ស្ក្រាប់រមៀត ម៉ា...
លោក ឯល រ៉ូហ្សែត គាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

លោក ឯល រ៉ូហ្សែត គាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស អ៊ីនវេសមីន និងលោកស្រី បានចេញសារគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្...
ឯកឧត្តម ហេង សួរ ប្រកាសគាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ឯកឧត្តម ហេង សួរ ប្រកាសគាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការនាយក សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ...
ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភានេះ មានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភានេះ មានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។...
ប្រជាសហគមន៍ការពារធម្មជាតិស្រែអំពិលនាំគ្នាចូលព្រៃបេះផ្សិតប៉ក់

ប្រជាសហគមន៍ការពារធម្មជាតិស្រែអំពិលនាំគ្នាចូលព្រៃបេះផ្សិតប៉ក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រជាសហគមន៍ស្រែអំពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ។ ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសំបូរនៅ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ ផ្សិតប្រភេទនេះដុះចេញពីផេះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំ​ជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានក្នុងអំឡុង ១០ថ្ងៃ ប៉ុណ្ណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេអាចសម្គាល់បានដោយឃើញមានដីប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។ អ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែតពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃរបស់សហគមន៍ការពារធម្មជាតិស្រែអំពិល ហើយក៍ជាសហគមន៍មួយស្ថិតនៅក្រោមការគាំទ្រពីគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP ផងដ...
ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន៥៥លានដុល្លារអាមេរិកដល់កម្ពុជា

ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន៥៥លានដុល្លារអាមេរិកដល់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសំខាន់២ ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅថ្ងៃទី២៤ ឧសភាខាងមុខនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខានៅទីស្ដីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ជាមួយការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ ។ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធដែលនឹង ត្រូវចុះហត្ថលេខានោះរួមមាន៖ ១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំន...
សម្ដេចតេជោ៖ ណែនាំមន្ត្រីតាមក្រសួង បើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ មិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ

សម្ដេចតេជោ៖ ណែនាំមន្ត្រីតាមក្រសួង បើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ មិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។ ការលើកឡើងរបស់សម្តេច ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ តែមិនដឹងរឿងដែលសម្តេចសួរ ទើបសម្តេចលើកព្រមានបែបនេះទៅ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ់ សម្ដេចតេជោបានថ្លែងថា ប្រសិនបើមន្ត្រីជាតំណាងរដ្ឋមន្ត្រីក្រសួងណា...
ពេល១៥ឆ្នាំ  តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់

ពេល១៥ឆ្នាំ  តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ ៖ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ និងជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។   លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹង នៅថ្ងៃទី២២ ខែឧសភា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូល...
ឆេះអគារស្នាក់នៅរបស់ ប៉ឡាយ នៅខេត្តព្រះសីហនុ ទាំងព្រឹក

ឆេះអគារស្នាក់នៅរបស់ ប៉ឡាយ នៅខេត្តព្រះសីហនុ ទាំងព្រឹក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ព្រះសីហនុ ៖ ឆេះអគារស្នាក់នៅរបស់ ប៉ឡាយ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ​។ ប្រភពពីស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីភ្លើងឆេះអគារស្នាក់នៅរបស់ ប៉ឡាយ ស្ថិតក្នុងចំនុចក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចុះអន្តរាគមន៍ និងគ្រប់គ្រងស្ថានភាពមិនឱ្យឆេះរាលដាលបន្តបាន១០០ភាគរយ និងប្រើប្រាស់ឡានទឹកអស់ចំនួន៥ឡាន ស្នងការដ្ឋាននគរបាលខេត្តចំនួន៣ឡាន និងកងរាជអាវុធហត្ថចំនួន២ឡាន ៕...
លោក​គឹម សន្តិភាព ៖ ការចែករំលែកព័ត៌មានពាក់ព័ន្ធករណីបាត់ក្មេងជាបន្តបន្ទាប់សមត្ថកិច្ចកំពុងស្រាវជ្រាវ

លោក​គឹម សន្តិភាព ៖ ការចែករំលែកព័ត៌មានពាក់ព័ន្ធករណីបាត់ក្មេងជាបន្តបន្ទាប់សមត្ថកិច្ចកំពុងស្រាវជ្រាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៏ បានសរសេរលើហ្វេសប៊ុករបស់លោកបានបញ្ជាក់ថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ មួយរយៈនេះឃើញមានព័ត៌មានមួយចំនួនទាក់ទងនឹងការចាប់ក្មេងៗដើម្បីយកសរីរាង្គ! ខ្ញុំសូមជម្រាបជូនថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើព័ត៌មានទាំងនេះ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ! ទន្ទឹមនេះ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការពិតជូនបងប្អូនយើង! សូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ! សូមបងប្អូនកុំបន្តចែកចាយនូវព័ត៌មានពុំមានប្រភពច្បាស់លាស់ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយើង!...