ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

បង្រ្កាបសង្វៀនជល់មាន់មួយកន្លែង និងដកហូត ម៉ូតូចំនួន ៥ គ្រឿង

បង្រ្កាបសង្វៀនជល់មាន់មួយកន្លែង និងដកហូត ម៉ូតូចំនួន ៥ គ្រឿង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពោធិសាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយលួង សហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកណ្តៀតចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង និងដកហូត ម៉ូតូចំនួន ៥ គ្រឿង កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ ស្ថិតនៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់ ក្នុងនោះកម្លាំងសមត្ថកិច្ចក៍បានឃាត់ខ្លួនមនុស្សចំនួន ២ នាក់យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំ ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់នោះ សមត្ថកិច្ចនគរបាលបានរឹបអូសមធ្យោបាយមានម៉ូតូចំនួន ៥ គ្រឿង និង មាន់ ២ ក្បាល ព្រមទាំង សម្ភារះមួយចំនួនដែលអ្នកលេងល្បែងជល់មាន់ទាំងនោះបានរត់ចោល យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ក្រៅពីនោះសង្វៀនជល់មាន់មួយកន្លែងក៍ត្រូវបានកម្លាំងសមត្ថកិច្ចដុតកម្ទេចចោលនៅនិងកន្លែងផងដែរ។ សូមបញ្ជាក់ថា កន្លងមកកម្លាំងសមត្ថកិច្ចនៅតាមបណ្តាមូលដ្ឋាន គឺតែងត...
សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅខេត្តព្រះសីហនុ

សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ។...
សម្តេចតេជោ៖ មិនទទួលយកការសុំទោសរបស់លោកជា ប៉ូច

សម្តេចតេជោ៖ មិនទទួលយកការសុំទោសរបស់លោកជា ប៉ូច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ៖ រឿងជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយ រាប់ទាំងជា ប៉ូច សរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ឧសភា២០២៣។ ទាំងសារសំឡេង ជា ប៉ូច ទាំងលិខិត ជា ប៉ូច សុទ្ធតែទទួល ស្គាល់ពាក្យទម្លាក់ហ៊ុន សែនឲ្យបាន។ ប្រាប់ទៅ ជា ប៉ូច ថាពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់របស់ប៉ូចក្នុងលិខិតថ្ងៃ១៥ឧសភា២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ ដែល គេប្រើនៅច្រើនកន្លែង ច្រើនប្រទេស ដែលមានឈ្មោះខុស គ្នាតែមានគោលដៅទម្លាក់ឬ ផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។ ប៉ូចអាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូចគិតខ្លួន ឯងទៅតើគួរធ្វើបែបណា? ដើម្បី ខ្លួននិងក្រុមគ្រួសារឬសុខចិត្តសែងខ្មោច...
បណ្ឌិត រ័ត្ន សណ្តាប់ ៖ ប្រវត្ដិបទចម្រៀងដងស្ទឹងកាត់ភ្លុក ក្លាយជាទីតាំងចងចាំប្រវត្ដិសាស្រ្ដដ៏ស្រស់បំព្រង

បណ្ឌិត រ័ត្ន សណ្តាប់ ៖ ប្រវត្ដិបទចម្រៀងដងស្ទឹងកាត់ភ្លុក ក្លាយជាទីតាំងចងចាំប្រវត្ដិសាស្រ្ដដ៏ស្រស់បំព្រង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាបច្ចុប្បន្នបើយើងធ្វើដំណើរមកដល់ដងស្ទឹងកាត់ភ្លុក ដែលស្ថិតក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បានធ្វើឲ្យយើងម្នាក់ៗ នឹកឃើញទៅដល់ប្រវត្ដិរឿងរ៉ាវនៃភាពសប្បាយរីករាយផង និងភាពភ័យរន្ធត់ខ្លោចផ្សាចងចាំពុំអាចបំភ្លេចបានផង ។ បើពោលអំពីរឿងរ៉ាវចងចាំដែលមានសភាពផ្ទុយគ្នាស្រទ្បះនោះគឺ៖ ទី១៖ យើងនឹកឃើញទៅដល់ភាពសប្បាយរីករាយគឺ ធ្វើឲ្យយើងនឹងដល់រឿងរា៉វទសវត្ស១៩៦០ ដល់បទចម្រៀងរាមច្បងរបស់យើងកាលពីសម័យសង្គមរាស្រ្ដនិយម លោក អ៊ិន យ៉េង បទដងស្ទឹងកាត់ភ្លុក ដែលបានរៀបរាប់ពីប្រវត្ដិរឿងរ៉ាវស្នេហា នៃដងស្ទឹងកាត់ភ្លុកយ៉ាងពិរោះរណ្ដុំនិងសម្រស់ធម្មជាតិទឹកដីដងស្ទឹងដ៏ស្រស់បវរ។ ទន្ទឹងនេះអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ថែមទៀតនោះ បទដងស្ទឹងកាត់ភ្លុកនាសម័យនោះ មានប្រើពាក្យថា " អនង្គ "នៅល្បះទី២ មានឃ្លាថា " អាសូរឃុំផុង អនង្គដួងចិត្ត" ជាពាក្យលួងលោមស្នេហាដ៏ផ្អែមល្ហែមយ៉ាងជ្រោលជ្រៅនេះឯ...
សម្ពោធសមិទ្ធផលនានាក្នុងវត្តបទុមកេសរ​ ហៅវត្តខ្ពបរកាលេី​ នៅស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​

សម្ពោធសមិទ្ធផលនានាក្នុងវត្តបទុមកេសរ​ ហៅវត្តខ្ពបរកាលេី​ នៅស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  កំពង់ចាម៖ លោកជា​ សុផារ៉ា​​ ឧបនាយករដ្ឋមន្ត្រី​​​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា​ ក្នុងវត្តបទុមកេសរ​ ហៅវត្តខ្ពបរកាលេី​ ស្ថិត​នៅឃុំស្វាយឃ្លាំង​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា​​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ តំណាង​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ៕    ...
សម្ដេចតេជោ ហ៊ុន សែន ៖តាសុំជួយបីពាន់ដុល្លារ សម្រាប់ទិញម៉ូតូមក ប្រើប្រាស់វិញ

សម្ដេចតេជោ ហ៊ុន សែន ៖តាសុំជួយបីពាន់ដុល្លារ សម្រាប់ទិញម៉ូតូមក ប្រើប្រាស់វិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
 សម្ដេចតេជោ ហ៊ុន សែន ៖ ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រីផុន រ៉ាសុីដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការ ប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមក ប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោកសេង ទៀង ​ តាមទូរសព្វ័លេខ012 961971ដើម្បី ទទួលយកថវិកា។
លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ

លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ទូទាំង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរទាន់ពេលវេលានិងមានប្រសិទ្ធភាព មិនត្រូវយកលុយពីប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ ប្រយ័ត្នមាន រឿងលោកមិនអាចជួយបានទេ លោកជួយបានតែចៅសង្កាត់ណាដែល ធ្វើត្រូវ និងគោរពតាមច្បាប់ ។ លោក អភិបាលរាជធានីភ្នំពេញមានប្រសាសន៏បែបនេះ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ  ។ លោកឃួង ស្រេង មានប្រសាសន៏ ថា ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រ...
បញ្ជូនខ្លួនស្ត្រីអ្នកលក់តាមអនឡាញ ម្នាក់ទៅតុលាការ ពីបទប្រើហឹង្សាលើអតីតម្តាយក្មេក

បញ្ជូនខ្លួនស្ត្រីអ្នកលក់តាមអនឡាញ ម្នាក់ទៅតុលាការ ពីបទប្រើហឹង្សាលើអតីតម្តាយក្មេក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ស្រ្តីជនសង្ស័យម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ ត្រូវបានកម្លាំងសមត្តកិច្ច នគរបាលខណ្ឌទួលគោកឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធករណីពបទ.ជេរប្រមាថជាសាធារណៈ បទហឹង្សាដោយ ចេតនា និងបទរំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ។ សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ស្ត្រីជនសង្ស័យឈ្មោះ ញឹម សុខឡេង ហៅ លូមីអាយុ២៧ ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ញឹម សុខឡេង ហៅលូមី ជាអតីតកូនប្រសារ បានទៅស្រែកជេរប្រមាថឡូឡា វាយទ្វារផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ស្របពេលនោះក្មេងនៅផ្ទះជាមួយបានបើកទ្វារក៏ឃើញឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី១ ជួបអតីតម្តាយក្មេក។  ពេល នោះអតីតម្តាយក្មេក បានសួរទៅអតីតកូនប្រសារថ...
ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»ដល់លោក សេង វណ្ណារិទ្ធ

ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»ដល់លោក សេង វណ្ណារិទ្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ ជាទីប្រឹក្សាហិរញ្ញវត្ថុ និងអចលនទ្រព្យ ជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ  ​     បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ យោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ការត្រាស់បង្គាប់ផ្តល់គោរពងារជា «ឧកញ៉ា» នេះ ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូងយាងទតឃើញថា លោក សេង វណ្ណារិទ្ធ បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕  ...
គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម”។ សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងធ្វើការកែសម្រួលនូវបទប្បញ្ញត្តិ គតិយុត្តណាដែលពុំទាន់មានភាពសមស្រប និងបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS)ជាដើម។ សេចក្ដីព្រាងច្បាប់នេះ គឺបានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឲ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយដែលពីមុនបទប្បញ្ញត្តិទាំងន...