សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែមិនា ឆ្នាំ២០២៣បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាក់២។
ចូលរួមក្នុងអង្គសន្និបាតមាន អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយរងអន្តោប្រវេសន៍ អគ្គនាយករងអត្តសញ្ញាណកម្ម អនុប្រធាននាយកដ្ឋាន ស្នងការរងផែនអន្តោប្រវេសន៍រាជ-ធានីខេត្ត និងនាយការិយាល័យ សរុបចំនួន២១៦រូប។
មានមតិក្នុងអង្គសន្និបាតសន្តិបណ្ឌិត បានកោតសរសើរចំពោះការសម្រេចបានលទ្ធផលការងារល្អប្រសើររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាឆ្នាំ២០២២កន្លងទៅជាពិសេសការគ្រប់គ្រងឯកសារទិន្នន័យជនបរទេសអន្តោប្រវេសន្ត។
សន្តិបណ្ឌិត រដ្ឋលេខាធិការ...








