ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តម​សេនីយ៍ យន្ត មីន និង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

ឯកឧត្តម នាយឧត្តម​សេនីយ៍ យន្ត មីន និង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តម​សេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ។ ទោះយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់​ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុ​បឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ឯកឧត្តម បានថ្លែងសារថា ​សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោ​យតម្លាភាព, ភាព...
ឯកឧត្តម លូ គឹមឈន់ អគ្គនាយក​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុនិង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

ឯកឧត្តម លូ គឹមឈន់ អគ្គនាយក​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុនិង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុក​ជាប្រធាន​អគ្គនាយក​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ  ថ្នាក់ដឹកនាំ ព្រមទាំងសហការី និង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ។ ទោះយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់​ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុ​បឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ឯកឧត្តម​ប្រតិភូ បានថ្លែងសារថា ​សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ...
សេចក្តីប្រកាសព័ត៌មាន៖សាលក្រមផ្តន្ទាទោសលោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង«សន្ទិដ្ឋភាពជាមួយបរទេស»

សេចក្តីប្រកាសព័ត៌មាន៖សាលក្រមផ្តន្ទាទោសលោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង«សន្ទិដ្ឋភាពជាមួយបរទេស»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សេចក្តីប្រកាសព័ត៌មាន៖ សាលក្រមផ្តន្ទាទោសលោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។    
រដ្ឋមន្ត្រីក្រសួងការងារ៖ ការលើកកម្ពស់តួនាទីស្ត្រី ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពន្លឿនសម្រេចបានសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

រដ្ឋមន្ត្រីក្រសួងការងារ៖ ការលើកកម្ពស់តួនាទីស្ត្រី ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពន្លឿនសម្រេចបានសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ការលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែងការចូលរួមចំណែករបស់ស្ត្រីក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ គឺនៅមានសក្តានុពលច្រើន។ លោក​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្រ្តីរបស់ក្រសួង ដើម្បីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” “Women Together for Peace and Development in Digital Age” រៀបចំឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ លោក​បណ្ឌិត អ៊ិត សំហេង បានថ្លែងកោតសរសើរ និ...
សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត (ដោយសារជំងឺផ្លូវដង្ហើម) ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី

សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត (ដោយសារជំងឺផ្លូវដង្ហើម) ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សូមចូលរួមក្នុងមរណៈទុក្ខ ជាមួយក្រុមគ្រួសារ នៃសពវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត (ដោយសារជំងឺផ្លូវដង្ហើម) ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដែលទើបត្រូវបានបញ្ជូនមកដល់កម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ការលះបង់ដ៏ធំធេង ដែលឈានដល់ការលះបង់សូម្បីជីវិតខ្លួនក្នុងបេសកកម្មដើម្បីជាតិ គឺជាវីរភាពពិតប្រាកដដែលបានដក់ជាប់ និងចងចាំជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា។ ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត សូមបានយោនយោគកំណើតក្នុងទីបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។...
នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់

នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជន...
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្តេចបញ្ជាក់​ថា ​ពាក់ព័ន្ធទៅនឹងរឿងសត្វក្ងោក សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ហើយសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។ សម្តេចតេជោចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។ នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នៅទឹកដីសៀមរាបអង្គរ។...
លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក​​ វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បាន​​ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្ឦងនេះមានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។ លោក​​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោក​​បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថ...
សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣នេះបានញ្ជើញជាអធិ បតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។ អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំ...
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ: លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមជាមួយលោកអនុប្រធាន សមាជិកទីប្រឹក្សាកាលពីព្រឹកថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2023 នេះបានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី និងសហការីប្រចាំខេត្តព្រះសីហនុ។ កិច្ចពិក្សានោះស្តីពីធុរៈកិច្ចនិងឱកាសកាវិនិយោ នាបច្ចុ ប្បន្ននៅខេត្តព្រះសីហនុ ជាពិសេសផ្លាស់ប្តូរលើផ្នែកកញ្ចប់ទេសចរណ៍រវាងខេត្តជាប់មាត់សមុទ្រ កម្ពុជា វៀតណាម ថៃ ពាណិជ្ជកម្ម និងបណ្តុះបណ្តាវិជ្ជាជីវៈផ្កែកវារីវប្បកម្ម ។...