ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក ហេង សួរ បាន​អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គម

លោក ហេង សួរ បាន​អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងបាងកក ប្រទេសថៃ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)កាលពី​ថ្ងៃអាទិត្យទី៤-៥ ខែធ្នូ ឆ្នាំ២០២២បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ រៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សា​វរីយ៍​លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពរបស់ លោក​​ ហេង សួរ ប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)។ ជាមួយគ្នានោះ លោក​​ ហេង សួរ ក៏បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គមដល់សមាជិករបស់គណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៥០០នាក់ផងដែរ។...
លោក ឌិត ទីណា៖ «ដំណោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុក គឺមានក្នុងដៃអស់ហើយគ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ»

លោក ឌិត ទីណា៖ «ដំណោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុក គឺមានក្នុងដៃអស់ហើយគ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន​ថ្លែងបញ្ជាក់កាលពីថ្ងៃទី៦ខែធ្នូនេះថា ដំណោះស្រាយ បញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុកគឺមានក្នុងដៃអស់ហើយ គ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ។ លោករដ្ឋមន្រ្តី​បានបញ្ជាក់នេះ ក្នុងកិច្ចសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជា​ ដើម្បីបកស្រាយ និងឆ្លើយសំនួរពីសំណាក់អ្នកសារពត៌មានអំពីសកម្មភាព និងវឌ្ឍនភាពការងារចាប់តាំងពីលោក​​កាន់តំណែង រហូតដល់បច្ចុប្បន្ន ។ លោក ឌិត ទីណា បានថ្លែងថា រាប់តាំងពីថ្ងៃឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដំបូង រហូតដល់ពេលបច្ចុប្បន្នគឺមានរយៈពេល ៥០ថ្ងៃហើយ ហើយរយៈពេល ៥០ថ្ងៃនេះ លោក​បានដោះស្រាយបញ្ហាជាច្រើន ក្នុងនោះក៏បានដោះស្រាយបញ្ហាប្រឈមជាមួយតម្លៃស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយសារការកកស្ទះនៃរោងម៉ាស៊ីនស្រូវផងដែរ ។ លោករដ្ឋមន្រ្តិបានលើកឡើងថា ប្រសិនបើយើងចង់ឱ្យ...
លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា« ករណីអ្នកស្រីរឹទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយ»

លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា« ករណីអ្នកស្រីរឹទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីអ្នកស្រីរឹទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យស្វែងរកការអន្តរាគមន៍ជួយដោះស្រាយត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយសម្តេចបានចាត់តាំងរូបលោក​​ ប៉ាន់ខែម ប៊ុនថន និងលោក គី តិច រួមជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដើម្បីពិនិត្យនិងដោះស្រាយចំពោះករណីនេះដោយយកចិត្តទុកដាក់បំផុត ។ លោក​បានបន្ថែមថា «ឆ្លៀតឱកាសនេះខ្ញុំបាទនិងក្រុមការងារក៏សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយព័ត៌មាននេះ ដោយទឹកចិត្តស្រលាញ់ អាណិត ឈឺឆ្អាល ដើម្បីបានជាដំណឹង រួមជាមួយទឹកចិត្ត ស្រលាញ់អាណិតពីសំណាក់ មហាជនចំពោះករណីនេះ ។ លទ្ធផលទទួលបានផ្លែផ្កាបែបណានោះក្រុមការងារនឹងជូនដំណឹងបន្តបន្ទាប់ទៀត »។...
រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ក្រោមមូលបទ “ការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០” ដើម្បីចូលរួមស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីឯកឧត្តមអគ្គលេខាធិការអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងឯកឧត្តម លោកជំទាវ ជាប្រធានស្ថាប័នវិស្វកម្មបណ្តាប្រទេសអាស៊ាន។ ថ្លែងបើកសន្និសិទនាឱកាសនោះ លោក​​​បណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុច្ឆន្ទៈ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍស្តង់ដារមូលដ្...
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលកាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២២នេះបានញ្ជើញដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធលោក ជាំង ជីមិន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោក ជាំង ជឺមិន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានទទួលមរណភាពកាលពីថ្ងៃពុធទី៣ខែវិច្ឆិកា ឆ្នាំ២០ ២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២២ នេះ អញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា។ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ជូនឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន នូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចចំពោះ លោក ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ រាជរដ្ឋាភិបាលកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ជាំង ជឺមីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕...
លោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជា ចិន បានចេញលិខិត សូមចូលរួមអបអរសារទរលោក ពុយ គា ដែលបានទទួលតួនាទីជាប្រធានក្លឹបអ្នកកាសែតកម្ពុជា

លោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជា ចិន បានចេញលិខិត សូមចូលរួមអបអរសារទរលោក ពុយ គា ដែលបានទទួលតួនាទីជាប្រធានក្លឹបអ្នកកាសែតកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជាចិន បានចេញលិខិត សូមចូលរួមអបអរសារទរលោក ពុយ គា សហសេវិក ដែលបានទទួលតួនាទី ជាប្រធានក្លិប អ្នកសារព័ត៌មានកម្ពជា។ លោក សយ សុភាព បញ្ជាក់ថា" ខ្ញុំ និង សហការី សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ត្រៀមរួចជាស្រេច សហការជាមួយលោកដើម្បីបុព្វហេតុវិស័យសារព័ត៌មានឱ្យកាន់តែល្អប្រសើរប្រកបដោយវិជ្ជាជីវៈ គោរពក្រមសីលធ៌ម ច្បាប់សារព័ត៌មាន"។ លោកយើបានបន្ថែមថា យើងទាំងពីរនាក់បានបំរើក្នុងសមរភូមិសារព័ត៌មាន៣០ឆ្នាំហើយ ហើយយើងបន្តទៅមុខទៀតសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។...
លោក ហ៊ុន ម៉ានី ប្រកាសបដិសេធ ចំពោះព័ត៌មាន រឿងរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ

លោក ហ៊ុន ម៉ានី ប្រកាសបដិសេធ ចំពោះព័ត៌មាន រឿងរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  លោក ហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជន កម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០ ២២នេះ លោក ហ៊ុន ម៉ានី បានសរសេរថា ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អ ហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស. យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។ បើតាមលោក ហ៊ុន ម៉ានី គឺចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រ...
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បើកហិបវិញ្ញាសាជានិមិត្តរូប បើកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បើកហិបវិញ្ញាសាជានិមិត្តរូប បើកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាភ្នំពេ ញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញបើក ហិបវិញ្ញាសាជានិមិត្តរូប សម្រាប់ការដំណើរការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ រូបថត: ឯល វឌ្ឍនៈ និងឡាញ់ វិសាល...
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលើការងារយុវជន

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលើការងារយុវជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ: នៅស្នាក់ការគណបក្សស្រុកតំបែរនៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានរៀបចំពិធីប្រកា សសមា សភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលើ ការងារយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្រ្តៃយ៍ គណៈកម្មាធិ ការកណ្តាលគណបក្ស និងជាប្រធានយុវជនគណប ក្សថ្នាក់កណ្តាល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក វេង សាខុន សមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ លោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ លោកអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ សមាជិក គណៈអចិន្ត្រៃយគណៈកម្មា ធិការគណបក្សខេត្ត ស្រុក ឃុំ និងយុវជនស្រុកតំបែរសរុប៦០៤នាក់។...