ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ រាជធានី​ភ្នំពេញបានធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល​២​ថ្ងៃ នោះ​គឺ​ថ្ងៃ​សុក្រ​ និង​សៅរ៍ ថ្ងៃទី​២​ និង​៣ ខែធ្នូ ឆ្នាំ​២០២២​។ កិច្ចប្រជុំ និងវេទិកានេះ គឺមាន​ការចូលរួមពីតំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម​ផងដែរ​។​ ក្នុងពិធីបើកវេទិកានេះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន...
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្...
ឧត្តមសេនីយ៍ត្រី អ៊ែល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរ ចំពោះលោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ

ឧត្តមសេនីយ៍ត្រី អ៊ែល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរ ចំពោះលោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកឧត្តមសេនីយ៍ត្រី អ៊ែល សិទ្ធិគ្រីយ៉ា បានចេញសារ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវប្រសើរ ជូនចំពោះ ឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើត ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ត្រី ផ្ញើសារថា" ខ្ញុំបាទសូមគោរពជូនពរលោក ឧត្តមសេនីយទោ គឿន ភិរម្យ​ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រជ្ញាឈ្លាសវៃ អាយុយឺនយូរ ជាពិសេសសូមឲ្យឈ្នះអស់មារសត្រូវទាំងឡាយសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ "។ សូមគោរពជូនពរពីខ្ញុំបាទ ឧត្តមសេនីយត្រី អែល សិទ្ធិគ្រីយ៉ា...
លោក​​ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួម​អបអរសាទរឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ត្រូវបាន​​ផ្តល់គោរមងា«អ្នកឧកញ៉ា»

លោក​​ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួម​អបអរសាទរឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ត្រូវបាន​​ផ្តល់គោរមងា«អ្នកឧកញ៉ា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងលោកជំទាវ ចេញសារ​​សម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វ ព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងាជា «អ្នកឧកញ៉ា»។ លោកឧកញ៉ាផ្ញើសារ​​ថា « សូមគោរពជូនពរអ្នកឧកញ៉ាទាំងពីរ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យគ្រប់កិច្ចការ។ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនអ្នកឧកញ៉ា ព្រមទាំងបុត្រ និងចៅៗ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ នាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ នាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា វត្តទួលសំបុកគ្រៀលនេះ គឺជាវត្តស្ថិតនៅតំបន់ដាច់ស្រយាលមួយ ហើយទើបនឹងកសាងឡើងបានរយៈពេល០៣ឆ្នាំតែប៉ុណ្ណោះ ដែលមានការខ្វះខាតហេដ្ឋា រចនាសម្ព័ន្ធទីអារាមជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់ព្រះសង្ឃនៅទីនេះ ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះគឺជាការរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃបានមួយរយៈពេលធំផងដែរ ជាពិសេសក្នុងវិបត្តិកូវិដ-១៩នេះ។ នៅថ្ងៃនេះ ក្រៅពីការប្រគេនទេវត្ថុដល់ព្រះសង្ឃនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃ១២អង្គ និងរៀបចំអាហារមួយពេលសម្រាប់លោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រ ធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិមាន៧មករា។ តាមរបាយការណ៍របស់ លោក ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។ លោកក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងព...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន  លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។ រៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. មតិស្វាគមន៍របស់ឯកឧត្ដមប្រតិភូ ២. ពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល ៣. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ៤. បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករង និងប្រធាននាយកដ្ឋាន ៥. មតិបូកសរុបរបស់ឯកឧត្ដមប្រតិភូ ៦. បញ្ហាផ្សេងៗ    ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ារ៉ុក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ារ៉ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក​ Rachid Talbi El Alami ប្រធានរដ្ឋសភាម៉ារ៉ុក នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរសភា (IPA)នៅក្នុងប្រទេស​កម្ពុជា។ លោក​​ Rachid បានសម្ដែងនូវការគោរពវាយតម្លៃខ្ពស់ ជាមួយការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍កម្ពុជាឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។ លោក​ Rachid ក៏បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអា​យប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍ ហើយបានបង្ហាញនូវបំណងចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្ត ...
លោក ឌិត ទីណា ជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយ លោក​ គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុលើការងារអភិវឌ្ឍវិស័យកសិកម្ម

លោក ឌិត ទីណា ជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយ លោក​ គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុលើការងារអភិវឌ្ឍវិស័យកសិកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ លោក ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្មកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។​​ លោក​​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការគួរសម និងថ្លែងអំណរគុណ ឯកឧត្តម ឌិត ទីណា ដែលបានចំណាយពេលវេលាដឹកនាំប្រតិភូម​ក​ប្រជុំពិភាក្សាការងារនិងពិនិត្យសកម្មភាពការងារមួយចំនួននៅក្នុងខេត្តព្រះសី​ហនុ និងបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបពីស្ថានភាព និងវឌ្ឍនៈភាពវិស័យកសិកម្មជូនលោក​​រដ្ឋមន្ត្រីបានជ្រាប។ លោក​រដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរដល់មន្ត្រីកសិកម្មទោះបីជាចំនួនមន្ត្រីមានកម្រិតតិចតួច ក៏នៅតែបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារនៅមូលដ្ឋានបានល្អប្រសើរ ជាពិសេសរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរៀបចំបណ្តុះកូនឈើ កូនកោងកាងសម្រាប់ចែកចាយ និងយកទៅដាំឡើងវិញនៅ តំបន់ដែលមានការទន្ទា្រន ហើយឯកឧត្តមក៏បានស្នើសុំការគាំទ្រពីលោករដ្ឋមន...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបន្ទាប់ពីជួបជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ីរួចហើយនោះ ក៏បានបន្តជួបពិភាក្សាជាបន្តទៀតជាមួយ លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ លោក​​ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបថា លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរព ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឲ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។ លោកស្រី​​ ហ្កាហ្វារ៉ូវ៉ា បានគោរពជំរាបជូនសម្ដេចតេជោថា រយៈពេល ៣ថ្ងៃ នៅ ព្រះរា​ជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុ​ពលកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។ ជាមួយគ្នានោះដែរ លោកស្រី ហ្កាហ្វារ៉ូវ៉ា ក៏បាន ជំរាបជូនសម្ដ...