ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះនេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។និស្សិតជ័យលាភីទាំងអស់នេះ សុទ្ធតែមានការងារធ្វើ និងប្រមាណ ១០% នៃនិស្សិតថ្នាក់បរិញ្ញាបត្រ មានអាជីវកម្មខ្លួនឯងផងដែរ។ នៅថ្ងៃនេះ មុននឹងថ្លែងទៅនិស្សិត សម្តេច​តេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួមក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ដែលបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូក នៅស្រុកលើកដែក ខេត្តកណ្ដាលថ្មីៗនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរ...
ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០ នាក់ ត្រូវជា ៥៥.៥ ភាគរយ។ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ៥,១៥៨នាក់នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១,២៤៦នាក់ នារី ៤២៨ នាក់ត្រូវជា ៣៤.៣ ភាគរយ, និងថ្នាក់បណ្ឌិតចំនួន០៧ នាក់។ ក្នុងចំណោមនិស្សិតជ័យលាភីថ្ងៃនេះនិស្សិតជ័យលាភីថ្នាក់បរិញ្ញាប ត្រចំនួន ៩៦ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយនិងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។...
សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងជាម្ចាស់ដី ស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ដោយចោទលោក ប្រាក់ សុវណ្ណ រំលោភយកដីធ្លីចំនួនពីរកន្លែងមានទំហំ ៨៤ហិកតា នៅឃុំក្របៅ ស្រុកកំចាយមារ

សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងជាម្ចាស់ដី ស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ដោយចោទលោក ប្រាក់ សុវណ្ណ រំលោភយកដីធ្លីចំនួនពីរកន្លែងមានទំហំ ៨៤ហិកតា នៅឃុំក្របៅ ស្រុកកំចាយមារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អតីតអភិបាលរងស្រុកកំចាយមា អតីតអភិបាលស្រុកស៊ីធរកណ្ដាល បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងដែលជាម្ចាស់ដីបានធ្វើលិខិតជម្រាបជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំជួយអន្តរាគមន៍ករណីទំនាស់ដីធ្លីចំនួនពីរកន្លែងដែលមានទំហំ ៨៤ហិក តានៅចំណុចស្វាយបៀកភូមិវាលស្មាចឃុំក្របៅស្រុកកំចាយមារ ខេត្តព្រៃវែងដែលត្រូវបានលោក ប្រាក់ សុវណ្ណ និងភរិយារំលោភយកនោះធ្វើជាកម្មសិទ្។ ធិ លោក ភេ អីម អតីតអភិបាលរងស្រុកកំចាយមាអតីតអភិបាលស្រុកស៊ីធរកណ្ដាលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងបានគោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា កាលពីឆ្នាំ១៩៩៨ លោកបានឱ្យឈ្មោះ១ លោក ប្រាក់ សុវណ្ណ ២.លោក សៅ សុវណ្ណ ៣.លោក ចាប អេង ៤.ប៊ុន ដូង ៥.លោក គង់ ម៉ាឡេត, ៦.លោក ឥន ភឿន រៀបចំដីឱ្យរូបលោកលើទំហំដី ៧៥០ម៉ែត គុណ ៨០០ម៉ែត្រ ស្មើនឹង៦០ហិកតានៅចំណុចស្វាបៀក ភូមិវាលស្មាច ឃុំក្របៅស្រុកកំចាយមារ ខេត្តព្រៃវែង។ ដីមួយកន្លែង...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សាថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សាថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ជាខួបគម្រប់១០ព្រះវស្សា នៃការយាងសោយទិង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១៥ ខែតុលា កាលពី១០ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅឯព្រះបរមរាជវាំង នៅថ្ងៃនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមទាំងថ្នាក់ដឹកនាំជាតិសំខាន់ៗ បានប្រារព្ធព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំង។ ពិធីនៅព្រះបរមរាជវាំងនេះមានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយក...
ប្រជុំពិភាក្សាកំណត់របៀបរបបការងារផ្ទៃក្នុងនិងផែនការសកម្មភាពត្រីមាសទី៤ឆ្នាំ២០២២របស់ក្រុមការងារប្រទេសជប៉ុននៃរៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)

ប្រជុំពិភាក្សាកំណត់របៀបរបបការងារផ្ទៃក្នុងនិងផែនការសកម្មភាពត្រីមាសទី៤ឆ្នាំ២០២២របស់ក្រុមការងារប្រទេសជប៉ុននៃរៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ហាំង តុលា អនុប្រធានក្រុមការងារយុវជន ESEAនិងជាប្រធានក្រុមការងារយុវជន ESEAប្រទេសជប៉ុ នបានដឹកនាំកិច្ចប្រជុំកំណត់របៀបរបបការងារផ្ទៃក្នុងនិងផែនការសកម្មភា ពត្រីមាសទី៤ ឆ្នាំ២០២២។ កិច្ចប្រជុំ ដោយមានការចូលរួមពី លោក លោកអស្រី អនុប្រធានប្រទេស និងលោក-លោកស្រីប្រធាន-អនុប្រធានទទួលបន្ទុកតំបន់ទាំង៩ នៃក្រុមការងារយុវជន ESEA ប្រទេសជប៉ុន។...
លោក ហេង សួរ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររវាងផ្នែករាជធានី ខេត្តជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីខេត្ត តាមប្រព័ន្ធវីដេអូ

លោក ហេង សួរ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររវាងផ្នែករាជធានី ខេត្តជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីខេត្ត តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ហេង សួរ ប្រធានផ្នែករាជធានីខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះបានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររវាងផ្នែករាជធានី ខេត្តជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី ខេត្ត តាមប្រព័ន្ធវីដេអូ Zoom Meeting។
ទិវាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ

ទិវាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាខួប១០ឆ្នាំគត់ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ នៅថ្ងៃនេះ ប្រជារាស្រ្ត មន្រ្តីរាជកា និងថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ។ ការដាក់កម្រងផ្កា និងការគោរព្រះវិញ្ញាណក្ខន្ធពីសំណាក់ប្រជារាស្រ្ត ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គឺសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕...
ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ” ។ នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕...
សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូក

សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានប្រកាស សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹ កសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម វប្បធម៌អាស៊ាន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម វប្បធម៌អាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម និងវប្បធម៌អាស៊ាន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡាប្រទេសព្រុយណេ មុនពេលអញ្ជើញបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តឱ្យរដ្ឋមន្រ្តីសហគមន៍សង្គម វប្បធម៌អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានលទ្ធផលល្អ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដូច្នេះថា សសរស្ដម្ភសហគមន៍ ៣ គឺ សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និង សសរស្ដម្ភ សហគមន៍ សង្គម-វប្បធម៌។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងទាំងអស់គ្នា ចូលរួមប្រជុំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេច ក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្...