ព្រះសីហនុ៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ដោយបានឃាត់ខ្លួនជនសង្ស័យបួននាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ កាលពីម្សិលម៉ិញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ក្នុងប្រតិបត្ដិការនោះ ប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។
ជនសង្ស័យ ០៤នាក់នោះ មានឈ្មាះ ១.ទេព សារ៉ា (ហៅ ទេព ម៉ៅ) ២.ឈិន បូនី ៣.សេង មករា និង៤.ឃួន តារ៉ា។ តាមចម្លើយសារភាពរបស់ជនទាំងបួននាក់...