រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៃបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២
ភ្នំពេញ៖ ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ( Version 2 )ជាផ្លូវការដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Pokeethra នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ 2022 នេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប និងមន្រ្តីជាច្រើនទៀត ព្រមទាំងសហគ្រិនវ័យក្មេងនៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលបានមកសម្ពោធបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២ ដោយសារថា នៅកម្ពុជា ការបោះពុម្ពសៀវភៅ ការទិញសៀវភៅ មានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ...








