ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលមន្ទីរព័ត៌មាន ខេត្តពោធិសាត់

លោក ខៀវ កាញារីទ្ធ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលមន្ទីរព័ត៌មាន ខេត្តពោធិសាត់

នយោបាយ, ព័ត៌មានជាតិ
ពោធិសាត់៖ ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តពោធិសាត់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំក្រោមឱវាទក្រសួងព័ត៌មាន បានអញ្ជើញចុះត្រួតពិនិត្យការងារផ្សព្វផ្សាយរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២២ ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយ ដែលមន្ទីរព័ត៌មាន ខេត្តពោធិសាត់ សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ។ លោករដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ នៃមន្ទីរព័ត៌មាន ខេត្តពោធិសាត់ បន្តប្រឹងប្រែងបំពេញការងារតាមជំនាញ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ត្រូវមានកិច្ចសហការល្អជាមួយ គ្រប់ស្ថាប័ន មន្ទីរជុំវិញខេត្ត ជាពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការជួបប្រជុំគ្នាជាប្រចាំ ដើម្បីដោះស្រាយបញ្ហានៅសេសសល់ ក្តាប់ឲ្យបានរាល់ព័ត៌មាន ដែលកើតមានឡើងក្នុងខេត្ត ដើម្បីរាយការណ៍ជូន អភិបាលខេត្ត ដើម្បីមានវិធា...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះបានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន១ លាន​៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលី។ ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំង​ដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេច ហ៊ុន សែន ពិតជារីករាយនិងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអ៊ី​តាលី​ដែលបានផ្ដល់វ៉...
ប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣ ជួប​​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​

ប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣ ជួប​​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពនៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ​។ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាតឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ដែលរួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់​ឡូជី​ស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគ...
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ( Kumamoto) ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ ជាលទ្ធផលនៃកិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺទទួលបានលទ្ធផលជោគជ័យគួរអោយកត់សំគាល់ ដែលក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បានគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ក្នុងការដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។ កិ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: បន្ទាប់ពីបានជួបជាមួយអ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)រួចហើយនោះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា .ណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ក្រុមហ៊ុនទៀត ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះច...
សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីជំនួបទ្វេភាគី រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ លោក​​ Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ពិធីនេះ ត្រូវបានចុះហត្ថលេខារវាង​ លោក​ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយ​ លោក​​ សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន៕...
លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Muhammad Lutfiរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីតាមប្រព័ន្ធវីដេអូ

លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Muhammad Lutfiរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីតាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ កាលពី​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក​​ Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។ លោក​​រដ្ឋមន្រ្តី បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ លោក​​ Muhammad Lutfi និងសហការី ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រក្នុងអំឡុងពេលនៃកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាប្រធានដឹកនាំកន្លងមកតួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំលើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិសេសកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) កាលពីមីនាកន្លងទៅដែលបានប្រព្រឹត្តទៅប្រកបដោយ...
សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “

សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន៖ សុន្ទរកថាគន្លឹះរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “ ។ ទីក្រុង Kumamoto ប្រទេសជប៉ុន, ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២...
រដ្ឋមន្រ្តី វេង សាខុន ត្រូវបាន​​នាយករដ្ឋមន្រ្តីតែតាំង​ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

រដ្ឋមន្រ្តី វេង សាខុន ត្រូវបាន​​នាយករដ្ឋមន្រ្តីតែតាំង​ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលមាន លោក​ វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ហើយ​ខាងក្រោម​នេះជាខ្លឹមសាររួម​៖​​សូមអាន​​
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ កោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ នៅក្នុងជំនួបនោះ សម្ដេចតេជោ​ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយនឹង​ នាយករដ្ឋមន្ត្រីឡាវសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបនៅទីក្រុងភ្នំពេញនាពេលកន្លងមក។ នាយករដ្ឋមន្ត្រីនៃទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះដែលប្រទេសទាំងពីរបានប្រារព្វឡើងដូចគ្នា។ ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ៊ឯកឧត្តមនា...