ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២២នេះ តាមការក្រាបង្គំទួលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជំរាបជូនថា លោកស្រី ឡូវ ហ្គេចម៉ី ជាម្ចាស់ ជី អុឹម សំអាងការ និងជាបុត្រី ជាទីស្រឡាញ់ របស់លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។...








