បង្រ្កាបបទល្មើសរថយន្ត១គ្រឿងដឹកសត្វជ្រូករស់ដោយខុសច្បាប់ដឹកចេញពីវៀតណាមតាមច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ
ខេត្តតាកែវ៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានបង្រ្កាបបទល្មើសដឹកសត្វជ្រូករស់ខុសច្បាប់រថយន្ត០១គ្រឿងម៉ាកHyundaiពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោនពាក់ស្លាកលេខតាកែវ៣A-៤៣៦០បានដឹកសត្វជ្រូករស់ចំនួន ៤៨ក្បាល ដឹកចេញពីវៀតណាមតាមច្រកកំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ។
ការបង្រ្កាបនេះធ្វើឡើងនៅវេលម៉ោង០៥ និង០៣នាទីទៀបភ្លឺ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ក្នុងនោះបានចុះស្ទាក់ចាប់រថយន្ត០១គ្រឿងម៉ាកHyundaiពណ៌សជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខតាកែវ៣A-៤៣៦០ ដឹកសត្វជ្រូករស់ចំនួន ៤៨ក្បាល ដោយដឹកចេញពីប្រទេសវៀតណាមតាមច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បម្រុងនឹងយកទៅចែកចាយនៅខេត...








