ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមគោរពអញ្ជើញដល់បងប្អូនដែលកុំពង់ប្រកបមុខរបចិញ្ចឹមសត្វ និងធ្វើការងារក្នុងវិស័យសត្វ (ឧ. បុគ្គលិកធ្វើការក្រុមហ៊ុនថ្នាំ និងចំណីសត្វ ឫ កសិកដ្ឋានចិញ្ចឹមសត្វ)ដែលមិនទាន់បានបំពេញពាក្យសុំចូលជាសមាគម ហើយមានបំណងចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជាឲ្យបានរីកចម្រើន និងធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារដល់ប្រជាជនកម្ពុជា សូមទាក់ទាក់មកសមាគមអ្នកចិញ្ចឹមកម្ពុជា លេខទូស័ព្ទ ០១២៥៨៧៧៦៧ ០១២៩៣៩១៥២ សូមអគុណ!...
ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណ ឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។ ២២។
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ ...
លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អនុវត្តតាមស្មារតីនៃកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី២៤ខែមីនាកន្លងមកស្តីពី "វិធានការបង្គ្រាបបទល្មើសជលផលលើបឹងទន្លេសាប" តាមបទបញ្ញាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសៅរ៍ទី២៦ ខែមីនាឆ្នាំ២០ ២២បានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ទាក់ទងបញ្ហានេះ ដើម្បីពិភាក្សាបន្ថែម លើសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី១ ជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប។ គោលបំណងនៃកិច្ចប្រជុំលើកទី២ នេះគឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តទាំង៦ ដែលជាប្រធានគណ:បញ្ជាការកងឯកភាពខេត្តទាក់ទងនឹងស្ថានភាពភូមិសាស្រ្ត មុខសញ្ញាជនល្មើស ឧបករណ៍នេសាទសំខាន់ៗដែលជនល្មើសប្រើប្រាស់។ លើសពីនេះ វិធានការឬយន្តការទប់ស្កាត់និងបង្គ្រាបកន្លងមកដំណើរការនៃការចងក្រងសំណុំឯកសារផ្លូវច្បាប់ទាក់ទងបទល្មើសនី...
ឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុសអាយុ២៧ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុសអាយុ២៧ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង:ក្រុមចម្រុះខេត្កកំពង់ឆ្នាំងរួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុស អាយុ ២៧ ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទី។ សមត្ថកិច្ចនិយាយថាក្រុមឈ្មួញទិញត្រីឆក់ត្រជាក់ភាគច្រើនជាជនជា តិវៀត ណាមនៅតែព្រហើនធ្វើសកម្មភាពខុសច្បាប់ បើទោះជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងបើកប្រតិបត្តិការក្តៅបង្ក្រាបមិនលើកលែង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ ។ សមត្ថកិច្ចកំពុងសាកសួរឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិ វៀតណាម តាមនីតិវិធីមុនពេលបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕...
រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ប្តេជ្ញាថា នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជល​​ផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ប្តេជ្ញាថា នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជល​​ផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ យោងតាម​សេចក្តីជូណដំណឹងរបស់​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ លោក វេង សាខុន នៅថ្ងៃទីថ្ងៃទី២៥ខែមីនានេះ​​បាន​គួរបញ្ចាក់​​ថា លោក​​រួម​សហការី ស្ថាប័នជំនាញពាក់ព័ន្ធ​​​ដទៃទៀត​ នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជលផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​នៃ​​ព្រះរាជាណាចក្រម្ពុជា។​ ការប្រកាសនេះធ្វើ​ឡើង​ បន្ទាប់ពីកាលពីថ្ងៃទី២៣ ខែមីនានេះ ​ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស៎សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ។ សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹង​ទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងក...
សមិទ្ធផលជាតិរបស់កម្ពុជាកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាព

សមិទ្ធផលជាតិរបស់កម្ពុជាកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន បានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១នៅថ្ងៃទី២៥ខែមីនានេះថា សមិទ្ធផលជាតិរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិ។ សម្តេចតេជោបានបន្ថែមទៀតថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។ បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការវាងកម្ពុជានិងចិនកំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចបន្តទៀតថា ជំងឺកូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។ សម្ដេចតេជោ បានអបអសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប...
ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចនិងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃនៅទឹកដីនៃខេត្តព្រះសីហនុ

ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចនិងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃនៅទឹកដីនៃខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅ​ទី២៥ ខែមីនា ឆ្នាំ២០២២នេះបាន​ថ្លែងបញ្ជាក់ថា​ ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចតេជោបានបញ្ជាក់ផងដែរថា ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។ សម្ដេចតេជោសង្ឃឹមថា «បងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអសាទរ ចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះ​តែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិ​លេខ៥១ ពីតំបន់ថ្នល់ទទឹងផ្លូវជាតិលេខ៤ ទៅកាន់តំបន់ឧត្តុងផ្លូវជាតិលេខ៥ ចាប់ពីពេលនេះតទៅ៕...
ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ គណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធា​រណជនឱ្យបានជ្រាបថា គណៈកម្មការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូងចំនួន ០៥ (ប្រាំ)រូប ដែលរួមមាន អតីតចៅក្រម ចំនួន ១រូប បុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកច្បាប់ ចំនួន ២រូប និងបុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកសេដ្ឋកិច្ច ចំនួន ២រូប។ បេក្ខជនដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ៣៥ ឆ្នាំ និងត្រូវមានលក្ខណសម្បត្តិមួយចំនួនទៀត ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៦៥៩ ព.ណ.អ.កបប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការជ្រើសរើសសមាជិកគណៈកម្មា​ធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកស្អែក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់បម្រើការដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។ គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥)ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង(១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម...