ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន បានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ដើម្បីប្រមូលធាតុចូលនឹងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

រដ្ឋមន្ត្រី វេង សាខុន បានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ដើម្បីប្រមូលធាតុចូលនឹងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខនិងនាពេលអនាគត់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅ ទីស្តីការ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ កិច្ចប្រជុំដឹកនាំពិភាក្សាដោយរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លើសពីនេះ ដោយសហការីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកខេត្តគោលដៅទាំងប្រាំ ហើយនិងអគ្គលេខាធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ។ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ ជាមួយលោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក។ ក្នុងជំនួបនោះ លោក លីន បៃហ្វេង បានសូមគោរព ថ្លែងអំណរគុណជាអនេកជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេលជាង ២៣ឆ្នាំកន្លងមក និងផ្តល់នូវការទុកចិត្តដល់ក្រុមហ៊ុនរបស់លោក និងអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត។ លោក លីន បៃហ្វេងបានមានប្រសាសន៍ថាសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ លោកសូមគោរពសុំការគាំទ្រពីសម្ដេចតេជោ​ ចូលរួមចំណែ...
លោក ហេង សួរ ប្រធានផ្នែករាជធានីខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលអញ្ជើញពាំនាំយកសាររំលែកទុក្ខចូលរួមពិធីបុណ្យសពម្ដាយបង្កើតរបស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង

លោក ហេង សួរ ប្រធានផ្នែករាជធានីខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលអញ្ជើញពាំនាំយកសាររំលែកទុក្ខចូលរួមពិធីបុណ្យសពម្ដាយបង្កើតរបស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ហេង សួរ ប្រធានផ្នែករាជធានីខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ខែមីនានេះ បានអញ្ជើញពាំនាំយកសាររំលែកទុក្ខចូលរួមពិធីបុណ្យសពម្ដាយបង្កើតរបស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង គឺជាអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិ បាល និងជាសមាជិកជនបង្គោលយុវជនស្រុកបាធាយខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៤:៣០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ៕...
សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យតាគ្រាម ខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យតាគ្រាម ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ តាគ្រាម, អគារសិក្សាអនុវិទ្យាល័យសម្ដេចសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សាបុស្សសម្ព័រ និងសមិទ្ធផលសំណង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្តមួយចំនួនទៀត ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ រួមមានអគារសិក្សាវិទ្យាល័យ តាគ្រាម ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់, អគារអនុវិទ្យាល័យសម្ដេចសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ១ខ្នង ៥បន្ទប់ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សាបុស្សសម្ព័រ ១ខ្នង ៦បន្ទប់, ប្រឡាយប្រវែង ៣៦,៤ ០០ម៉ែត្រ, ស្ពានបេតុង៨កន្លែង, សំណង់សិល្បៈការ ១កន្លែង និងសំណង់ស្ទាក់ទឹក ១កន្លែង ស្...
គ្រូពេទ្យឯកជន និងប្រពន្ធត្រូវសមត្ថកិច្ចនាំខ្លួន ដោយសារ​តែ​​ចាក់ថ្នាំកុមារីអាយុ៩ឆ្នាំបណ្តាលឱ្យពិការជើងមួយជំហៀង

គ្រូពេទ្យឯកជន និងប្រពន្ធត្រូវសមត្ថកិច្ចនាំខ្លួន ដោយសារ​តែ​​ចាក់ថ្នាំកុមារីអាយុ៩ឆ្នាំបណ្តាលឱ្យពិការជើងមួយជំហៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង៖ក្រោយពីទទួលបានព័ត៌មានករណីគ្រូពេទ្យចាក់ថ្នាំកុមារីអាយុ៩ឆ្នាំម្នាក់​បណ្តាល​ឱ្យពិការជើង​មួយជំហៀងនៅល្ងាចថ្ងៃទី២២ខែមីនាឆ្នាំ២០២២​សមត្ថកិច្ចនគរបាលការិយា​ល័យប្រឆាំង​បទល្មើសសេដ្ឋកិច​្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​បាននាំខ្លួន​គ្រូពេទ្យឯកជនម្នាក់ដែលជាម្ចាស់(បន្ទប់ពិគ្រោះជំងឺ វេជ្ជ.សូ សាវឿន)​បន្ទប់ពិគ្រោះជំងឺ វេជ្ជ.សូ សាវឿន)និងភរិយា មានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស និងភរិយា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការនាំខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ គ្រូពេទ្យ​ និងប្រពន្ធដែកត្រូវសមត្ថកច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត​ កាលពីល្ងាចមិញ​ នេះ​ ក្រោយពីប្រពន្ធគ្រូពេទ្យ ឈ្មោះ គីម (មិនមានវិជ្ជាជីវៈ) បានចាក់ថ្នាំកុមារីអាយុ ៩ ឆ្នាំម្នាក់ បណ្ដាលឱ្យស្វិតជើងមួយចំហៀង ។ កុមារីរងគ្រោះពិការជើងមានឈ្មោះ ភិន ស្រីនាថអាយុ៩ឆ្នាំរស់នៅភូមិបឹងស្ទេងឃុំខ្លុ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយមានអង្គភាពជំនាញជាសេនាធិការដែលបាននិងកំពុងខិតខំយកអស់ស្មារតីទទួលខុសត្រូវធ្វើការលះបង់កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរៀបចំផែនការ និងអនុវត្តសកម្មភាពសំខាន់ៗសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាលើការងារផលិតកម្ម និងការកែច្នៃឲ្យអស់សក្ដានុពលដែលមានស្រាប់។ ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បី​បង្កើតការងារ និងបង្កើនប្រាក់ចំណូល ព្រមទាំងធានាបាននូវសន្តិសុខស្បៀង ឆ្លើយត​បទៅនឹងផែនទីបង្ហា...
គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា«គ.ត.ផ.ហ.ក.»រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនដើម្បីកំណត់ផែនការសកម្មភាពអនុវត្តបន្តនិងលើកកម្ពស់កិច្ចការហាឡាល

គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា«គ.ត.ផ.ហ.ក.»រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនដើម្បីកំណត់ផែនការសកម្មភាពអនុវត្តបន្តនិងលើកកម្ពស់កិច្ចការហាឡាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» នៅ​ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាព លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។ កិច្ចប្រជុំគឺ​ ដើម្បីណែនាំអំពីសមាសភាព គ.ត.ផ.ហ.ក.ដែលទើបតែងតាំងថ្មីនិងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពរបស់ គ.ត.ផ.ហ.ក. ដែលត្រូវអនុវត្តបន្ត។ លោក​​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានគ​.ត.ផ.ហ.ក. ជាអនុប្រធាន សមាជិក នៃគ.ត.ផ.ហ.ក. ក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការ នៃ គ.ត.ផ.ហ.ក. ជាច្រើនរូប។ លោក​​ ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្...
ប្រកាសអន្តរក្រសួងស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា

ប្រកាសអន្តរក្រសួងស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រកាសអន្តរក្រសួងស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បាន​​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិ​លេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)ក្នុងខេត្តកណ្តាល។ ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះបានទទួលជួបពិភាក្សាការងារជាមួយនឹងលោក​ ហ្សាហ៉ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោក​​ ហ្សាហ៉ីរូឌីន បាបា សាហ៉ីម បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យលោក​​បានជួបសំដែងការគួរសម និងពិភាក្សានាពេលនេះ។ លោក​បាន​លើកឡើងថា លោក​​​ពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។លោក​​បានជម្រាបជូនសម្តេចតេជោ​ថា រយៈពេលជាងមួយខែកន្លងមកនេះ លោក​​សង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។ លោកបាន​​​​និយាយ​ថា ប្រទេសប៉ាគីស្ថាន ចាត់ទ...