ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ

សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី៣១ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយសម្តេចចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានថ្លែងថា នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ សម្រាប់ប្រទេសកម្ពុជា បានមើលឃើញពីសារៈសំខាន់នៃសុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ កត្តាស​ន្តិភា​ពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍអ្វីទាំងអស់។ សម្តេចតេជោហ៊ុន សេន បានមានប្រសាសន៍ទៅកាន់បងប្អូនជនរួមជាតិថា សម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ សម្រាប់ លោក​​ ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាពេលខាងមុខ។...
សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍

សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជា អោយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីអោយមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សន៍តិចជាង១លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្សន៍រួចហេីយនោះ៕...
មិត្តភាពកម្ពុជា-កូរ៉េត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង

មិត្តភាពកម្ពុជា-កូរ៉េត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនៅ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះថា អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯក​ទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប២៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្...
សម្តេចតេជោបញ្ជាក់ថា«ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ»

សម្តេចតេជោបញ្ជាក់ថា«ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅ​​ថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២២នេះបានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវាមុជទឹក មិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំនោះទេ។ សម្តេចតេជោបានបន្តទៀត​​ថា មិនថារុស្ស៉ីឬប្រទេសណាដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃគឺកម្ពុជាប្រឆាំងជាដាច់ខាត។ការប្រឆាំងរបស់កម្ពុជាបែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។ សម្តេចតេជោបានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមានឡើយ។ សម្តេចតេជោសង្ឃឹមថា មិត្តរុស្ស...
ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមគោរពអញ្ជើញដល់បងប្អូនដែលកុំពង់ប្រកបមុខរបចិញ្ចឹមសត្វ និងធ្វើការងារក្នុងវិស័យសត្វ (ឧ. បុគ្គលិកធ្វើការក្រុមហ៊ុនថ្នាំ និងចំណីសត្វ ឫ កសិកដ្ឋានចិញ្ចឹមសត្វ)ដែលមិនទាន់បានបំពេញពាក្យសុំចូលជាសមាគម ហើយមានបំណងចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជាឲ្យបានរីកចម្រើន និងធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារដល់ប្រជាជនកម្ពុជា សូមទាក់ទាក់មកសមាគមអ្នកចិញ្ចឹមកម្ពុជា លេខទូស័ព្ទ ០១២៥៨៧៧៦៧ ០១២៩៣៩១៥២ សូមអគុណ!...
ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណ ឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។ ២២។
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ ...
លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អនុវត្តតាមស្មារតីនៃកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី២៤ខែមីនាកន្លងមកស្តីពី "វិធានការបង្គ្រាបបទល្មើសជលផលលើបឹងទន្លេសាប" តាមបទបញ្ញាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសៅរ៍ទី២៦ ខែមីនាឆ្នាំ២០ ២២បានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ទាក់ទងបញ្ហានេះ ដើម្បីពិភាក្សាបន្ថែម លើសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី១ ជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប។ គោលបំណងនៃកិច្ចប្រជុំលើកទី២ នេះគឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តទាំង៦ ដែលជាប្រធានគណ:បញ្ជាការកងឯកភាពខេត្តទាក់ទងនឹងស្ថានភាពភូមិសាស្រ្ត មុខសញ្ញាជនល្មើស ឧបករណ៍នេសាទសំខាន់ៗដែលជនល្មើសប្រើប្រាស់។ លើសពីនេះ វិធានការឬយន្តការទប់ស្កាត់និងបង្គ្រាបកន្លងមកដំណើរការនៃការចងក្រងសំណុំឯកសារផ្លូវច្បាប់ទាក់ទងបទល្មើសនី...
ឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុសអាយុ២៧ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុសអាយុ២៧ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង:ក្រុមចម្រុះខេត្កកំពង់ឆ្នាំងរួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុស អាយុ ២៧ ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទី។ សមត្ថកិច្ចនិយាយថាក្រុមឈ្មួញទិញត្រីឆក់ត្រជាក់ភាគច្រើនជាជនជា តិវៀត ណាមនៅតែព្រហើនធ្វើសកម្មភាពខុសច្បាប់ បើទោះជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងបើកប្រតិបត្តិការក្តៅបង្ក្រាបមិនលើកលែង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ ។ សមត្ថកិច្ចកំពុងសាកសួរឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិ វៀតណាម តាមនីតិវិធីមុនពេលបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕...
រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ប្តេជ្ញាថា នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជល​​ផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ប្តេជ្ញាថា នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជល​​ផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ យោងតាម​សេចក្តីជូណដំណឹងរបស់​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ លោក វេង សាខុន នៅថ្ងៃទីថ្ងៃទី២៥ខែមីនានេះ​​បាន​គួរបញ្ចាក់​​ថា លោក​​រួម​សហការី ស្ថាប័នជំនាញពាក់ព័ន្ធ​​​ដទៃទៀត​ នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជលផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​នៃ​​ព្រះរាជាណាចក្រម្ពុជា។​ ការប្រកាសនេះធ្វើ​ឡើង​ បន្ទាប់ពីកាលពីថ្ងៃទី២៣ ខែមីនានេះ ​ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស៎សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ។ សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹង​ទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងក...