គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា«គ.ត.ផ.ហ.ក.»រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនដើម្បីកំណត់ផែនការសកម្មភាពអនុវត្តបន្តនិងលើកកម្ពស់កិច្ចការហាឡាល
(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។
កិច្ចប្រជុំគឺ ដើម្បីណែនាំអំពីសមាសភាព គ.ត.ផ.ហ.ក.ដែលទើបតែងតាំងថ្មីនិងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពរបស់ គ.ត.ផ.ហ.ក. ដែលត្រូវអនុវត្តបន្ត។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានគ.ត.ផ.ហ.ក. ជាអនុប្រធាន សមាជិក នៃគ.ត.ផ.ហ.ក. ក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការ នៃ គ.ត.ផ.ហ.ក. ជាច្រើនរូប។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្...








