ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

តុលាការកំពូលតម្កល់សាលក្រមផ្ដន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណង២លាន៥៥ម៉ឺនដុល្លារ ជូនជនរងគ្រោះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យជនរងគ្រោះចំនួន៤រូបផ្សេងគ្នា។ ការសម្រេចរបស់តុលាការកំពូលបែបនេះ គឺដូចទាំងស្រុងទៅនឹងការសម្រេចកាត់ក្ដីរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចដូចៗគ្នាកាលពីពេលកន្លងទៅ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុក ជនរងគ្រោះ ហុង រិទ្ធារ័ក្ស នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ។ សូមរម្លឹកថា​ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧក្រិដ្ឋជន ស្រី ស៊ីណា បានយកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងគូរដណ្ដឹងឈ្មោះ​ឃីន កញ្ចនា ស្លាប់បាត់បង់ជីវិត និងបានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ ស្រី ស៊ីណា ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចច...
ខ្មែរជួយខ្មែរ សូមជួយគាំទ្រផលិតផលខ្មែរ ដំឡូងជ្វាសាច់ការ៉ុត១២០ហិកតា នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រមូលផល

ខ្មែរជួយខ្មែរ សូមជួយគាំទ្រផលិតផលខ្មែរ ដំឡូងជ្វាសាច់ការ៉ុត១២០ហិកតា នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រមូលផល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ:ខ្មែរជួយខ្មែរ សូមជួយគាំទ្រផលិតផលខ្មែរ ដំឡូងជ្វាសាច់ការ៉ុត១២០ហិកតា នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រមូលផល ១-កសិករ អួន សុខគង់ លេខទូរស័ព្ទ ០១៥ ៨៨៨ ៤២១ ដាំលើផ្ទៃដី ៣០ហិកតា ២-កសិករ សេក វ៉ាន់នី លេខទូរស័ព្ទ ០៨៨ ៤០ ៨០ ២៣៨ ដាំលើផ្ទៃដី ៤០ហិកតា ៣-និងកសិករ ព្រីង សេង លេខទូរស័ព្ទ ០៨៨ ៨០ ៨៤ ៣១៦ ដាំលើផ្ទៃដី ៥០ហិកតា ដំឡូងជ្វា ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកសិករ ៣គ្រួសារ ដាំដំឡូងជ្វាលើថ្ងៃដីសរុប ១២០ហិកតា ដោយចាប់ផ្តើមដាំពីចុងខែមិនាបន្តបន្ទាប់ ហើយចាប់ផ្តើមប្រមូលផលពីដើមខែកក្កដា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកាខាងមុខ ដែលមកដល់ពេលនេះ ការប្រមូលផលសម្រេចបានប្រមាណ ២០ហិកតាហើយ។ តាមការរៀបរាប់របស់កសិករទាំង៣រូប បានបង្ហាញថា ដំឡូងជ្វារបស់គាត់ដាំលើដីក្រហម ដែលផ្តល់សាច់ដំឡូងជ្វា មានរសជាតិឆ្ងាញ់ជាងដាំលើដីខ្សាច់ ហើយមានសាច់ពណ៌ការ៉ុត។ ដំឡូងជ្វា ដាំលើដីក្រហមនេះ ផ្តល់ផលជាម...
ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីនិងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​ជូនដំណឹងដល់ប្រជាកសិករ និងសាធារណជនថាក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលស្រូវពីកសិករឡើយ

ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីនិងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​ជូនដំណឹងដល់ប្រជាកសិករ និងសាធារណជនថាក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលស្រូវពីកសិករឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង​ : ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​នៅថ្ងៃទី១៦ខែសីហានេះ សូមជម្រាបជូនដំណឹងដល់ប្រជាកសិករនិងសាធារណជនជាទីគោរពថា ក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលស្រូវពីកសិករឡើយ។ ទោះបីជា​សំណង់មួយចំនួននៅមិនទាន់បញ្ចប់ ក្រុមហ៊ុនក៏នៅតែខិតខំប្រឹងប្រែងប្រមូលស្រូវជាបន្តបន្ទាប់។ ក្នុងកំឡុងពេលនេះ បុគ្គលិកគ្រប់ជាន់ថ្នាក់បានរួមគ្នាខិតខំប្រឹងប្រែង អស់ពីកម្លាំង ទោះមានការលំបាក ឬឧបសគ្គក៏ដោយ ដើម្បីធានាថាការប្រមូលស្រូវអាចធ្វើទៅបានពេញលេញ និងទាន់ពេលវេលា។ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកសិករ និងដៃគូទាំងអស់ ដែលបានផ្ដល់ទំនុកចិត្ត និងសហការជាមួយយើងជានិច្ច។...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសសៀម ចំនួន២០៥ នាក់

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសសៀម ចំនួន២០៥ នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី , នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបអញ្ជើញមកពីប្រទេសថៃ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាលមានសរុបចំនួន ២០៥នាក់។ នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល និង សមាជិក សមាជិកា និងលោក លោកស្រី ដែលជា តំណាង រោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេស ៧NGផងដែរ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមតិលើកឡើងដោយផ្តាល់តំណាងរោងចក្រ ស្តីអំពីឱកាសការងារថ្មីៗ ជូនដល់ពលករចំណាក...
ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកមានទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕...
ក្រុមហ៊ុនវិរៈប៊ុនថាំ ចុះអនុស្សរណៈនៃការយោគយល់ ត្រៀមប្រមូលទិញនិងនាំចេញស្រូវស្រង៉ែ របស់សហគមន៍កសិកម្មទំនើប

ក្រុមហ៊ុនវិរៈប៊ុនថាំ ចុះអនុស្សរណៈនៃការយោគយល់ ត្រៀមប្រមូលទិញនិងនាំចេញស្រូវស្រង៉ែ របស់សហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី១៤ខែសីហានេះបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនវ៉េត អេហ្គ្រីខលឈ័រ អ៉ីមផត អេន អិចផត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដើម្បីរៀបចំកិច្ចសន្យាប្រមូលទិញជាមួយសហគមន៍កសិកម្មទំនើប សម្រាប់ធ្វើការនាំចេញស្រូវស្រង៉ែទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាមោទនភាពនិងសូមកោតសរសើរអ្នកឧកញ៉ា សួរ វីរៈ ក្នុងការឈានចូលវិស័យកសិកម្ម ដើម្បីប្រមូលទិញស្រូវ និងកសិផលសំខាន់ៗសម្រាប់ការនាំចេញ ដែលនឹងតភ្ជាប់ខ្សែច្រវាក់តម្លៃពីកសិដ្ឋានខ្មែរ ដល់ទីផ្សារអន្តរជាតិ ហើយជួយពង្រឹងវិស័យដ៏សំខាន់នេះ។ ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករយើង តាមការធានាទីផ្សារនិងតម្លៃទុកមុន និងការកាត់បន្ថយចំណាយថ្លៃដើម។ ក្រសួង នឹងបន្តជ្រោមជ្រែងការចងក្រងសហគមន៍កសិកម្មទំនើបតាមរយៈជំនួយបច្ចេកទេស ការផ្ដល់ទុនកម្ចីការប្រាក់ទាបការអភិវឌ្ឍន៍ហេដ្ឋ...
ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី ចូលរួមឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី ចូលរួមឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា សមាជិកសមាគមឧកញ៉ាកម្ពុជា និងស្វាមី បានប្រកាសឧបត្ថម្ភថវិកា ១,០០០ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្ស...
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងរបៀប វារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ល្អៗជូន​ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។...
អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត»

អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត» ក្រោមការសម្របសម្រួលពីឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jattke, ប្រធានក្រុមការងារកិច្ចការអាស៊ានប្រចាំប្រទេសកម្ពុជា នៃភ្នាក់ងារ GIZ (Team Leader ASEAN Cambodia, GIZ)។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការ នៃនាយកដ្ឋានជំនាញទាំង៦ និងគ្រូបង្គោលអញ្ជើញមកពីទីភ្នាក់ងារ GIZ។ វគ្គបណ្ដុះបណ្ដាលនេះគឺផ្ដោតសំខាន់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ស៊ីជម្រៅ៖ - ការណែនាំអំពីវិធីសាស្រ្តនិងរចនាសម្ព័ន្ធនៃការបញ្ចូលព័ត៌មាន (Pro...