សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា អង្ករម៉ាក Emerald River លក់ក្នុងផ្សារ Costco នៅអាមេរិក ជាអង្ករនាំចេញពីកម្ពុជា ១០០%
(ភ្នំពេញ)៖ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា អង្ករម៉ាក Emerald River ដែលវេចខ្ចប់ដោយក្រុមហ៊ុន Otis Mc Allister Inc ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺជាអង្ករដែលនាំចេញពីកម្ពុជា ក្រោយពេលដែលក្រុមហ៊ុន និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា កាលពីឆ្នាំ២០២៤។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ លោក លន់ យ៉េង បានឱ្យដឹងថា ក្រុមហ៊ុន Otis Mc Allister បានសម្រេចនាំចូលអង្ករពីប្រទេសកម្ពុជា ហើយយកទៅវេចខ្ចប់ខ្លួនឯង ក្រោមម៉ាកសញ្ញារបស់អាមេរិកម៉ាក Emerald River។
លោកបញ្ជាក់ថា កន្លងមកម៉ាក Emerald River នេះ ធ្លាប់នាំចូលអង្ករមកពីប្រភពប្រទេសផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនាំចេញពីប្រទេសកម្ពុជាវិញ។ ការកិន និងវេចខ្ចប់ ធ្វើឡើងដោយរោងម៉ាស៊ីនកិនស្រូវធំមួយនៅកម្ពុជា ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ។
ការចេញមកបញ្ជាក់របស់សហព...







