លោក សយ សុភាព អ្នកកាសែតខ្មែរថ្លែងថា ជួបមិនជួបជារឿងរបស់នាយករដ្ឋមន្ត្រីខ្មែរ កុំច្រឡំមិនមែននាយករដ្ឋមន្ត្រីអាយ៉ងទេ
លោក សយ សុភាព អ្នកកាសែតខ្មែរដ៏មានឥទ្ធិពលបានថ្លែងតាមរ យៈហ្វេសប៊ុកលោកថា ជួបមិនជួបជារឿងរបស់នាយករដ្ឋមន្ត្រីខ្មែរ កុំច្រឡំមិនមែននាយករដ្ឋមន្ត្រីអាយ៉ងទេ។
លោកបានថ្លែងសារទៀតថា អាមេរិក និង អង់គ្លេស គឺតែមួយ។ ពួកនេះស្ថិតនៅក្នុងក្រុម៥អាយ(5eyes)មាន អាមេរិក អង់គ្លេស កាណាដា អូស្ត្រលី និង នូវែលសេឡង់ដែលគេហៅថាក្រុមលោកខាងលិច ហើយចង់ដឹកនាំពិភពលោកតែគ្នាឯងប៉ុន្មាននាក់ហ្នឹង។
លើសពីនេះលោក សយ សុភាព បញ្ជាក់ថា"ពួកនេះប្រឆាំងចិនលុះក្ស័យ ហើយបំផ្លាញ កាត់ផ្តាច់ក្រុមសម្ព័ន្ធមិត្តរបស់ចិន"។
ចំណែកអង់គ្លេសក្នុងប្រវត្តិសាស្ត្រកន្លងមកមិនដែលចាត់ទុកខ្មែរក្នុងនាមមិត្តយុទ្ធសាស្ត្រទេតែអង់គ្លេសរាប់អានថៃ វៀតណាមក្នុងន័យភូមិសាស្ត្រនយោបាយផលប្រយោជន៏រួមគ្នា។
អ្នកកាសែតខាងលើបានចាត់ទុក ក្រុម៥អាយកំពុងបង្កើនល្បឿនប្រឆាំង និង ទប់ទល់ចិន។...








