ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំអាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យអតីតយុទ្ធជន និងនិវត្តជនណាខ្វះខាត ដើម្បីដោះស្រាយការលំបាក

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំអាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យអតីតយុទ្ធជន និងនិវត្តជនណាខ្វះខាត ដើម្បីដោះស្រាយការលំបាក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាយមានជ័យ: ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីអបអរសាទរ ទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា លើកទី១៨ និងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ។ ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក. និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត ជាប្រធានកិត្តិយស ស.អ.ក. ខេត្ត, លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក. ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៥០០នាក់។ នាឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ បានមានប្រសាសនឋ៍លើកឡើងថា ដើម្បីបង្កលក្ខណៈជូនដល់មន្ត្រីបម្រើការងារនៅក្នុងសមា...
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បំពេញទស្សនកិច្ចសិក្សា នៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ប្រទេសឥណ្ឌា

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បំពេញទស្សនកិច្ចសិក្សា នៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ប្រទេសឥណ្ឌា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឥណ្ឌា: ដោយមានការសម្របសម្រួលពី ធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទ ឥណ្ឌា (NABARD) , នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ ARDB បំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ដែលជាកសិដ្ឋានដ៏ធំមួយ ក្នុងប្រទេសឥណ្ឌា ផ្តោតលើការធ្វើសមាហរណកម្មនៃខ្សែច្រវាក់តម្លៃផលិតកម្មបន្លែ និងផ្លែ-ឈើ។ កសិដ្ឋាន សាយាទ្រី គឺជាកសិដ្ឋានមួយដែលទទួលបានការគាំទ្រពី ធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទ ប្រទេសឥណ្ឌា (NABARD) និងជាកន្លែងប្រមូលផ្តុំកែច្នៃកសិផល (Argo-processing Complex) ចម្បងៗ ដូចជា គ្រាប់ស្វាយចន្ទី គ្រាប់អ៊ាល់ម៉ុន ផ្លែស្វាយ ផ្លែទំពាំងបាយជូ ពោត ប៉េងប៉ោះ ផ្លែទទឹម និងផ្លែក្រូច ជាដើម។ កសិដ្ឋាន សាយាទ្រី នេះផងដែរ ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាក្រុមហ៊ុនសហករ (Farmers Producers Company) ដែលមាន...
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះអនុស្សរណៈយោគយល់គ្នានិងធនាគារជាតិអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development – NABARD)

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះអនុស្សរណៈយោគយល់គ្នានិងធនាគារជាតិអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development – NABARD)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសឥណ្ឌា:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥នេះ ចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development - NABARD) ដែលជាធនាគារអភិវឌ្ឍន៍ឥណ្ឌាផ្តោតលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅតំបន់ជនបទ។ អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍នៃប្រទេសឥណ្ឌា ក្រោមទម្រង់ការបង្កើតជាថ្នាលសម្រាប់ការចែករំលែកឧត្តមានុវត្តន៍លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ពិសេសការធ្វើឌីជីថលូបនីយកម្មទៅក្នុងការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀត, អនុស្សរណៈយោគយល់នេះ នឹងសហការលើការជំរុញសកម្មភាពនៃសមាគមគ្រឹះស្ថា...
ឯកឧត្ដម នៅ លក្ខណា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. និងជំរុញអនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ឯកឧត្ដម នៅ លក្ខណា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. និងជំរុញអនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ,ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។ បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. គោរពរាយការណ៍ជូនពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែកន្លងទៅ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៥រួចមក ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហា...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.)រៀបចំកិច្ចប្រជុំស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.)រៀបចំកិច្ចប្រជុំស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ធំ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ” ដែលរៀបចំឡើងនៅសាលប្រជុំនៃសាលាខេត្តកំពង់ធំ។ កម្មវិធីនេះ ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិង គ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងឯកឧត្តម អ៊ុន បុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈ-អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ, តំណាង ស្នងការដ្ឋាននគរបាលខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃ រដ្ឋបាលខេត្តកំពង់ធំ, ព្រមទាំងមន...
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តសៀវភៅបន្ទុករបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តសៀវភៅបន្ទុករបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ យោងតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីឲ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តសៀវភៅបន្ទុករបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម។ ក្នុងគោលដៅសំខាន់ ធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងដើម្បីធានានូវការអនុវត្តសៀវភៅបន្ទុកឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ខ្ពស់ ។ ខាងក្រោមនេះជាខ្លឹមសារលម្ពិត សូមអាន:...
ឯកឧត្តម ហេង សួរ ទទួលជួបគណៈប្រតិភូឡាវ ដែលដឹកដាំដោយឯកឧត្តម Phongsaysach Inthalath

ឯកឧត្តម ហេង សួរ ទទួលជួបគណៈប្រតិភូឡាវ ដែលដឹកដាំដោយឯកឧត្តម Phongsaysach Inthalath

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវដែលដឹកនាំដោយឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចពិភាក្សានាព្រឹកនេះផ្ដោតលើក្របខណ្ឌអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគ្រប់គ្រងគាំពារសង្គមកម្ពុជា វិសាលភាពគោលនយោបាយសន្ដិសុខសង្គម និងសុខុមាលភាពសង្គមសម្រាប់ទាំងអស់គ្នា៕...
មកតាមដានពីសក្ដានុពលភ្នំតាមីន ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ

មកតាមដានពីសក្ដានុពលភ្នំតាមីន ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ ភ្នំ៣២៩ ដែលបច្ចុប្បន្នហៅថា ភ្នំតាមីន មានកម្ពស់ខ្ពស់ (៣២៩ម៉ែត្រ) មានសក្តានុពលខ្លាំងបំផុត ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានបូរណភាពទឹកដី ពីសំណាក់ប្រទេសថៃ ។ ភ្នំនេះ មានកម្ពស់ ៣២៩ម៉ែត្រ ស្ថិតនៅទិសពាយ័ព្យនៃទីរួមខេត្តកោះកុង ដែលមានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ជាប់ព្រំដែនកម្ពុជា- ថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ព្រះរាជាណាចក្រថៃ ។ ក្នុងសម័យសង្គ្រាមខ្មែរនិងខ្មែរ នាអតីតកាលកន្លងមក ភ្នំ៣២៩ រឺហៅថាភ្នំតាមីននេះ មានលក្ខណៈពិសេសរបស់វា ដោយមានកម្ពស់ខ្ពស់ ដែលជាលក្ខណៈមួយងាយស្រួលមួយផ្នែក ក្នុងការទប់ស្កាត់ខ្មែរក្រហម ឬពួកអមិត្ត មិនអោយធ្វើការវាយលុក រឺបាញ់ផ្លោងចូលមកក្នុងទីរួមខេត្តកោះកុង បាននោះទេ។ បច្ចុប្បន្នភ្នំតាមីន ក៏នៅតែមានសក្ដានុពល ក្នុងការទប់ស្កាត់ នៅរាល់ការឈ្លានពានបូរណភាពទឹកដី ពីសំណាកប្រទេសជិតខាងរបស់យើង (ថៃ) ដោយភូមិសាស្រ្តភ្នំនេះមានកម្ពស់ខ្ពស់ អាចអោយយើងមើលឃើញនៅលំនៅដ្ឋាន ទីតាំងកងទ័ព ផ្លូវគមនាគមន៍ ...
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី១

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ "ក" វគ្គទី១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក., គ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៥០រូប។...
អគ្គនាយកធនាគារARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

អគ្គនាយកធនាគារARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧត្តរមានជ័យ-បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំទៅទីផ្សារចិននៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំង ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាស អញ្ជើញចុះពិនិត្យផ្ទាល់ដល់ឃ្លាំងស្តុកដំឡូងមី និងទីលានហាល របស់ឯកឧត្តមបណ្ឌិត កៅ ថាចនិងក្រុមហ៊ុនខាងលើ ខណៈដែលកន្លងទៅថ្មីៗនេះ ប្រជាកសិករនៅខេត្តជាប់ព្រំដែនកម្ពុជា- ថៃ ជួបបញ្ហាប្រឈមរឿងទីផ្សារដំឡូងមី និងពោតក្រហម។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗនៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេ បានបន្តចុះពិនិត្យសក្តានុពល និងការប្រមូលទិញដំឡូងមី កន្លែងកាត់ដំឡូងមីរ...