ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ។ តាមរយៈបណ្តាញសង្គម លោកឧកញ៉ា ហុង ឆេងឈុន បានគូសបញ្ជាក់ កាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា បែបនេះថា៖ “រសៀលនេះ ឆ្លើយតបទៅតាមតម្រូវការចាំបាច់ ខ្ញុំបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន យកទៅជូនដល់យុវជនយុវនារី ដែលរងរបួសចំនួនជាង ១០០ នាក់”។ លោកឧកញ៉ាប្រធានក្រុមហ៊ុន ឈុនស៊ីង គ្រុប បានឱ្យដឹងទៀតថា ក្នុងឱកាសនោះដែរ លោកបានចូលរួមក្នុងការឧបត្ថម្ភសម្រាប់ធ្វើម្ហូប បង្គន់ចំនួន១០ និងកន្លែងងូតទឹកចំនួន១០ និងគ្រឿងប្រើប្រាស់មួយចំនួនទៀតស្មើនឹងទឹកប្រាក់សរុប ៤០,០០០,០០០រៀល ដល់បងប្អូនជនភៀសខ្លួន។ សូមជម្រាបថា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា ហុង ឆេងឈុន ស...
ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព លោកឧត្តមសេនីយ៍ឯក ដួង សំនៀង

ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព លោកឧត្តមសេនីយ៍ឯក ដួង សំនៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលជាវីរកងទ័ពបានពលីជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ដួង សំនៀង គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរកងទ័ពស្នេហាជាតិដ៏អង់អាចក្លាហាន ដែលបានលះបង់ធ្វើពលិកម្មសព្វបែបយ៉ាងប្រកបដោយឆន្ទៈមនសិការមោះមុត ការពារអធិបតេយ្យភាព បូរណភាពដែនដី ដើម្បីធានាថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ ក្នុងសមរភូមិមុខរហូតដល់ថ្ងៃអវសាននៃជីវិត។ ជាថ្មីម្ដងទៀត ឯកឧត្តម ហេង សួរ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក ដួង សំនៀង សូមឆាប់បានយោនយ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ។ តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំ...
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សេចក្តីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ។...
ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាពីសំ ណាក់កងទ័ពថៃ

ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាពីសំ ណាក់កងទ័ពថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ខមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពីសំណាក់កងទ័ពថៃ ដោយបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា!។ ខ្ញុំសូមគាំទ្រកងទ័ពកម្ពុជា ដែលបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា!។ I strongly condemn the violation of the Kingdom of Cambodia’s territorial integrity by the Thai military, who opened fire on Cambodian forces stationed on our land to safeguard our sovereignty and territorial integrity. I stand in full support of the Cambodian army for rightfully exercising their self-defense to protect Cambodia’s sovereignty an...
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ចូលរួមថវិកាចំនួន ១០លានរៀល ដើម្បីរៀបចំមហាសន្តិបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជនកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ចូលរួមថវិកាចំនួន ១០លានរៀល ដើម្បីរៀបចំមហាសន្តិបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជនកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ចូលរួមថវិកាចំនួន ១០លានរៀល ដើម្បីរៀបចំមហាសន្តិបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជនកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភថវិកាដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្...
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ចូលរួមថវិកាឧបត្ថម្ភចំនួន ១០លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ចូលរួមថវិកាឧបត្ថម្ភចំនួន ១០លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញចូលរួមថវិកាឧបត្ថម្ភចំនួន ១០លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ ។ សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភថវិកាដល់សមាគមអតីតយុទ្ធជនកម្ពុជា ...
ឯកឧត្តម ហ៊ី បាវី ចូលរួមថវិកាឧបត្ថម្ភចំនួន ២០០០ដុល្លា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ឯកឧត្តម ហ៊ី បាវី ចូលរួមថវិកាឧបត្ថម្ភចំនួន ២០០០ដុល្លា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហ៊ី បាវី ចូលរួមថវិកាឧបត្ថម្ភចំនួន ២០០០ដុល្លា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។ សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ លោកកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភថវិកាដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូ...
ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី)»

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី)»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី (Consumer Protection Law Enforcement Priority-Setting and Case Management)» ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការ GIZ និងជំនាញការរបស់ GOPA នៃគម្រោង EU-German GATE រួមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រីជាមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូ «ហេង ហេង I»

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូ «ហេង ហេង I»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I) តាមរយៈ សេចក្តីសម្រេចលេខ០១៧ គ.ល.ក.សសរ ចុះថ្ងៃទី២១ ខែកក្កដា គ.ស.២០២៥។ សូមបញ្កាជាក់ថា កាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I) ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ៕ តាមរយៈ សេចក្តីសម្រេចលេខ០១៧ គ.ល.ក.សសរ ចុះថ្ងៃទី២១ ខែកក្កដា គ.ស.២០២៥ហើយ ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖...