ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ
ភ្នំពេញ: ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។
លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។
ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណ...








